ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ជិះ​ម៉ូតូ​​ស្គូពី​​ត្រឡប់​ពី​លក់​ដូរនៅ​ផ្សារ​ទំនើប​សុរិយា​ ចោរ​៣​នាក់​ភ្ជង់​ប្លន់​យក​​ទៅ​​​បាត់​

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូស្គូពី​ ពណ៌សលាយ​លឿង ចេញពី​លក់​ដូរនៅ​ផ្សារ​ទំនើប​សូរិយា​​ត្រឡប់​ទៅផ្ទះវិញ​ជិត​ដល់​ផ្ទះ​ហើយ​ ​ស្រាប់តែ​​ត្រូវជនសង្ស័យ​៣​នាក់​ជិះតាម​បុក​ពី​ក្រោយ​ដួល ហើយ​ដក​កាំភ្លើង​​​ខ្លីភ្ជង់​​ប្លន់​យក​​ម៉ូតូ​​ទៅ​បាត់​​ដោយ​សុវត្ថិ​ភាព ។ ​ករណី​ប្លន់​​យក​ម៉ូតូ​​នេះកើតឡើង​​កាល​ពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃទី​​១៦ មីនា ២០១៣ នៅតាម​ផ្លូវ​រ៉ាដា ភូមិទំនប់​​ សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែន​

រាជធានីភ្នំពេញ ៖ ​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូស្គូពី​ ពណ៌សលាយ​លឿង ចេញពី​លក់​ដូរនៅ​ផ្សារ​ទំនើប​សូរិយា​​ត្រឡប់​ទៅផ្ទះវិញ​ជិត​ដល់​ផ្ទះ​ហើយ​ ​ស្រាប់តែ​​ត្រូវជនសង្ស័យ​៣​នាក់​ជិះតាម​បុក​ពី​ក្រោយ​ដួល ហើយ​ដក​កាំភ្លើង​​​ខ្លីភ្ជង់​​ប្លន់​យក​​ម៉ូតូ​​ទៅ​បាត់​​ដោយ​សុវត្ថិ​ភាព ។ ​ករណី​ប្លន់​​យក​ម៉ូតូ​​នេះកើតឡើង​​កាល​ពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃទី​​១៦ មីនា ២០១៣ នៅតាម​ផ្លូវ​រ៉ាដា ភូមិទំនប់​​ សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែន​សុខ ។

តាម​ស្ត្រីរងគ្រោះ​​ឈ្មោះ​ឈន ស្រីទូច ​អាយុ​២៥​ឆ្នាំ មុខរបរ​លក់​ដូរនៅ​ផ្សារទំនើប​​សូរិយា ស្នាក់​នៅ​​​ជិតកន្លែងកើតហេតុ​​បាន​ឱ្យ​​ដឹងថា ខណៈ​ពេល​នាង​ជិះ​ម៉ូតូ​ស្គូពី ពណ៌​សលាយ​​លឿង ​ចេញពី​លក់​ដូរ​​នៅ​ផ្សារទំនើប​សូរិយា ​មាន​ជនសង្ស័យ​៣​នាក់​ជិះ​ម៉ូតូ​ស្គូពី ​មិនចាំ​ពណ៌ ​ជិះតាម​រូប​គាត់​តាំងពី​ផ្សារ​ថ្មី​​រហូត​មក​ ប៉ុន្តែ​​គាត់​មិន​បាន​ចាប់​អារម្មណ៍​​ទេ លុះ​មក​​ជិត​ដល់​ផ្ទះ ហើយ​​ជា​កន្លែង​ផ្លូវស្ងាត់​ស្រាប់តែ​ជន​សង្ស័យ​ជិះ​ម៉ូតូ​បុក​ពីក្រោយ​ បណ្តាល​ឱ្យ​​ដួល​រួច​ដក​កាំភ្លើង​ខ្លីភ្ជង់​នាង​ប្លន់​​យក​ម៉ូតូជិះ​គេច​ខ្លួន​ទៅ​បាត់​ស្រមោល៕