ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ពួកម៉ូតូអាប្រែនៗ… ហើយបញ្ឆេះឱ្យ​អង្គុយស្តាប់​វិញ ថ្លង់ដែរ​​អត់?

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ថ្ងៃក្រោយ​សុំ​កុំ​រាង ! យុវជនម្ចាស់​ម៉ូតូ​អា​ប្រែ​ន​ដែល​បញ្ចេញ​សំឡេង​លាន់​កក្រើក​ដូច​រន្ទះ​ម្តង​ៗ​ត្រូវ​បាន​ចាប់​ឱ្យ​អង្គុយ​ស្តាប់​ម្តងម្នាក់​ឱ្យ​ដឹង​ថា តើ​វា​ថ្លង់​ដែរ​ឬ​អត់ ? នេះ​ជា​វិធី​ថ្មី​ក្នុង​ការ​ស្រឿ​សរសៃ​ម្ចាស់​ម៉ូតូ​អា​ប្រែ​ន ។ ចាប់តាំងពី​ឡើង​កាន់​តំណែង​ជា​អភិបាលក្រុង​ច្បារមន…

ខេត្តកំពង់ស្ពឺ ៖ ថ្ងៃក្រោយ​សុំ​កុំ​រាង ! យុវជនម្ចាស់​ម៉ូតូ​អា​ប្រែ​ន​ដែល​បញ្ចេញ​សំឡេង​លាន់​កក្រើក​ដូច​រន្ទះ​ម្តង​ៗ​ត្រូវ​បាន​ចាប់​ឱ្យ​អង្គុយ​ស្តាប់​ម្តងម្នាក់​ឱ្យ​ដឹង​ថា តើ​វា​ថ្លង់​ដែរ​ឬ​អត់ ? នេះ​ជា​វិធី​ថ្មី​ក្នុង​ការ​ស្រឿ​សរសៃ​ម្ចាស់​ម៉ូតូ​អា​ប្រែ​ន ។

ចាប់តាំងពី​ឡើង​កាន់​តំណែង​ជា​អភិបាលក្រុង​ច្បារមន មហាជន​បាន​សង្កេត​ឃើញ​ថា​លោក ហុ​ក ម៉ា​រ៉ា​ឌី បាន​យកចិត្តទុកដាក់ ចំពោះ​បញ្ហា​ក្រុម​ក្មេង​ស្ទាវ​ដែល​ជិះ​ម៉ូតូ​អត់​ផ្លា​ក​លេខ ជា​ពិសេស​ទៅ​លើ​ការ​ប្រើប្រាស់​បំពង់​សឺ​ម៉ាំង​ដែល​កែ​ច្នៃ ខុស​បច្ចេកទេស លាន់ឮ​សំឡេង​ខ្លាំង​ៗ​ឬ​ហៅ​ម្យ៉ាងទៀត​ថា​«​អា​ប្រែ​ន​» តែង​បង្ក​ការ​រំខាន​យ៉ាង​អ​សីលធម៌​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​គ្រប់​គ្នា​តាម​ផ្លូវ​សាធារណៈ ។

តាម​មន្ត្រី​អាវុធហត្ថ​មួយ​រូប​បានឱ្យ​ដឹង​ថា នា​ព្រឹក​ថ្ងៃ​ទី​៥ កក្កដា លោក ហុ​ក ម៉ា​រ៉ា​ឌី អភិបាលក្រុង​ច្បារមន បាន​ចាត់វិធានការ​ឃាត់ខ្លួន​យុវជន​២​នាក់ ដែល​បាន​កែ​ច្នៃ​សឺ​ម៉ាំង​ម៉ូតូ​បង្ក​ឱ្យ​លាន់ឮ​សំឡេង​រំខាន​ខ្លាំង​ៗ​ជា​ការ​សប្បាយ​របស់​ខ្លួន ។ ជា​វិធានការ​ឱ្យ​រាងចាល​ទៅ​ថ្ងៃក្រោយ លោក​អភិបាល​ក៏​បាន​បញ្ជា​ឱ្យ​យុវជន​ម្ចាស់​ម៉ូតូ​អា​ប្រែ​ន អង្គុយ​ស្តាប់​សំឡេង​រោទ៍​ពីមុខ​បំពង់​សឺ​ម៉ាំង​ម៉ូតូ​របស់​ខ្លួន​ដើម្បី​ឱ្យ​ដឹង​ថា តើ​វា​ថ្លង់​ដែរ​អត់ ?

ចំណាត់ការ​របស់​លោក​អភិបាលក្រុង​បាន​ទទួល​ការ​ស្វាគមន៍​ពី​មហាជន​ជា​ច្រើន​ដោយ​មានការ​សាទរ​យ៉ាង​ខ្លាំង ចំពោះ​វិធានការ​នេះ ហើយ​សង្ឃឹមថា ម្ចាស់​ម៉ូតូ​អា​ប្រែ​ន​ទាំងអស់​ប្រហែលជា​ខ្លាច​លោក​អភិបាលក្រុង ចាប់​ឱ្យ​អង្គុយ​ស្តាប់​និង​អាច​រាងចាល​មិន​ខាន ។

បើ​តាម​មន្ត្រី​អាវុធហត្ថ​មួយ​រូប ដែល​ចុះ​ជាប់​ជាមួយ​លោក​អភិបាលក្រុង​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ឱ្យ​អង្គុយ​ស្តាប់​សំឡេង​លាន់ឮ​របស់​បំពង់សឺ​ម៉ាំង​ម៉ូតូ​របស់​ខ្លួន​រួច​មក សមត្ថកិច្ច​ក៏​បាន​ធ្វើការ​អប់រំ យុវជន​ទាំងនោះ និង​បាន​ហៅ​អ្នក​អាណាព្យាបាល​មក​ទទួលយក​ទៅ​អប់រំ​បន្ត ដោយ​ឱ្យធ្វើ​កិច្ចសន្យា​ឱ្យ​ឈប់​កែ​ច្នៃ​បំពង់​សឺ​ម៉ាំង​លាន់ឮ​បែប​នេះ​ទៀត ហើយ​បើ​នៅ​តែ​មិន​កែប្រែ លើក​ក្រោយ​ពេល​ចាប់​បាន​ម្តងទៀត​នឹង​ចាត់ការ​តាម​ផ្លូវច្បាប់​ឬ​ឱ្យ​អង្គុយ​ស្តាប់​ឱ្យ​យូរ​ជាង​នេះ​…​ហើយ​បើ​ប៉ុណ្ណឹង​នៅ​តែ​មិន​រាង​ទៀត ថ្ងៃក្រោយ​សុំ​កុំ​រាង​ឱ្យ​សោះ។

ខេត្តបន្ទាយមានជ័យ ៖ ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​ដូច​គ្នា​នេះ​ដែរ កម្លាំង​នគរបាល​ចរាចរណ៍​បាន​អនុវត្តន៍​ច្បាប់​លើ​យានយន្ត​មាន​ម៉ូតូ​និង​រថយន្ត​ជាង​៣០​គ្រឿង ក្នុង​នោះ​ម៉ូតូ​ច្នៃ​ដាក់​សឺ​ម៉ាំង​លាន់ឮ​ខ្លាំង​ៗ និង​រថយន្ត​បំពាក់​ភ្លើង​ហ្វា​ភ្លឺ​ខ្លាំង​ខុស​បច្ចេកទេស ។

លោក​វរសេនីយ៍ទោ សួន នី​ប៉ូ នាយ​រង​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ដោយ​មានការ​ណែនាំ​ពី​លោក សួន បវរ អភិបាលខេត្ត​និង​ជា​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត និង​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត ឱ្យ​អនុវត្តន៍​ចរាចរណ៍​ជើង​គោក​ក្នុង​ខេត្ត​នៅ​ពេល​ថ្ងៃ​និង​យប់ កម្លាំង​នគរបាល​ចរាចរណ៍​ជើង​គោក​ខេត្ត បាន​ចុះ​ធ្វើការ​ចាប់​ថ្ងៃ​ទី​២៧ មិថុនា ឆ្នាំ​២០១៨ រហូត​ដល់​ថ្ងៃ​ទី​៤ កក្កដា អនុវត្តន៍​លើ​រថយន្ត​ធុន​ធំ​ចំនួន​១០​គ្រឿង រថយន្ត​ធុន​តូច​២០​គ្រឿង និង​ម៉ូតូ​៤០​គ្រឿង ។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ជើង​គោក ក្នុងភូមិ​សាស្ត្រ​ខេត្ត​ជាង​កន្លះ​ខែ​លើ​រថយន្ត​ធំ​តូច​និង​ម៉ូតូ ឃើញ​មាន​ម៉ូតូ​ដាក់​បំពង់​សឺ​ម៉ាំង​លាន់ឮ​ខ្លាំង ត្រូវ​បាន​ដោះ​បំពង់​សឺ​ម៉ាំង​ឱ្យ​ម្ចាស់​វា​ឈរ​កាន់​ថត​ទុក​មើល​មុខ ព្រមទាំង​រថយន្ត​បំពាក់​ភ្លើង​ហ្វា​ខ្លាំង និង​រថយន្ត​ដែល​ត​កន្ទុយ​វែង​ខុស​បច្ចេកទេស ព្រមទាំង​ដឹក​សំពីងសំពោង ត្រូវ​បាន​ឃាត់​ហើយ​ឱ្យធ្វើ​កិច្ចសន្យា បើ​មាន​ជា​លើក​ទី​២​ឬ​៣​ទៀត​ត្រូវ​ចាត់ការ​តាម​ច្បាប់ ។

លោក​វរសេនីយ៍ឯក សន គឹ​ម​សួរ នាយការិយាល័យ​នគរបាល​ចរាចរ​ន៍​ជើង​គោក​ខេត្ត​បាន​ប្រាប់​ថា ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ជើង​គោក​និង​ធ្វើ​ជា​រៀង​រហូត​ដើម្បី​លុប​បំបាត់​នូវ​យានយន្ត​តូច​ធំ​ដែល​ធ្វើ​ចរាចរណ៍ ហើយ​អាច​ប្រឈម​និង​គ្រោះថ្នាក់ ត្រូវ​តែ​ចាត់ការ​តាម​ច្បាប់​ដើម្បី​ការពារ​សុវត្ថិភាព ៕ ​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ