ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​អតីត​និស្សិត​អាហារូបករណ៍​សហរដ្ឋអាមេរិក​ជួបជុំគ្នា​ និងចែក​បទពិសោធន៍​ដល់និស្សិត​កម្ពុជា

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សមាគម​អតីតនិស្សិតអាហា​រូបករណ៍ហ៊្វុលប្រាយសហរ​ដ្ឋអាមេរិក​ (FUSAAC)​បានរៀបចំសន្និបាត​​ថ្នាក់ជាតិជា​លើកទីមួយ​របស់ខ្លួន និងបានចែក​រំលែកបទពិសោធន៍​ដល់និស្សិត​នៅក្នុងប្រទេស​កម្ពុជា ដែលចង់ ទទួល អាហា រូបករណ៍ ទៅ សិក្សា​នៅសហរដ្ឋ​អាមេរិក ។

រាជធានី ភ្នំពេញ ៖ សមាគម​អតីតនិស្សិតអាហា​រូបករណ៍ហ៊្វុលប្រាយសហរ​ដ្ឋអាមេរិក​ (FUSAAC)​បានរៀបចំសន្និបាត​​ថ្នាក់ជាតិជា​លើកទីមួយ​របស់ខ្លួន និងបានចែក​រំលែកបទពិសោធន៍​ដល់និស្សិត​នៅក្នុងប្រទេស​កម្ពុជា ដែលចង់ ទទួល អាហា រូបករណ៍ ទៅ សិក្សា​នៅសហរដ្ឋ​អាមេរិក ។

ពិធីនេះ​បានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី១៦ មីនា ២០១៣ នៅមជ្ឈ​មណ្ឌលសហប្រតិបត្តិការ​កម្ពុជា ជប៉ុន (CJCC )ក្នុងបរិវេណ សាកល​​វិទ្យាល័យភូមិន្ទភ្នំពេញ ដែលមាននិស្សិត​រាប់រយនាក់បានចូលរួមក្នុង​ពិធីនេះ ។ ព្រឹតិ្តការណ៍នេះ​រៀបចំឡើងក្នុងគោល បំណងរឹត​បន្តឹងចំណងមិត្តភាព​របស់អតីតនិស្សិតដែលធ្លាប់ទទួល​អាហារូប​ករណ៍ទៅសិក្សា​នៅ​សហរដ្ឋអាមេ​រិក ឱ្យកាន់ តែស្និទ្ធិ ស្នាល​ឡើង និងធ្វើការ​ទទួលស្គាល់នូវជំនួយ​ដ៏ប្រសើរពីសំណាក់អតីតនិស្សិតដែល​ធ្លាប់ទទួលអាហារូប​ករណ៍ទៅសិក្សានៅសហ រដ្ឋអា​មេរិក ដែលបានចូលរួម​ក្នុងការអប់រំ និងការលើកទឹក​ចិត្តយុវជនកម្ពុជា  ៕