ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា.ប់ប្រហារ… ​​​ព្រោះ​រឿង​មាន់

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ បុរស​ពីរ​នាក់​បាន​ប្រើ​ហិង្សា​ ដោយ​យក​កាំបិតប៉័ងតោ​កាប់​លើ​បុរស​ម្នាក់ បណ្តាល​ឱ្យ​រង​បួស​យ៉ាងដំណំ ក្នុង​រឿង​គំនុំ​ដោយ​ចោទ​ថា ជន​រង​គ្រោះ​បាន​ទៅ​លួច​មាន់​របស់​ពួក​គេ ហើយ​ទាំង​៣​នាក់ កើត​ឡើង​ កាលពី​យប់​ថ្ងៃ​ី​ទ​០៥…

ខេត្តក្រចេះ ៖ បុរស​ពីរ​នាក់​បាន​ប្រើ​ហិង្សា​ ដោយ​យក​កាំបិតប៉័ងតោ​កាប់​លើ​បុរស​ម្នាក់ បណ្តាល​ឱ្យ​រង​បួស​យ៉ាងដំណំ ក្នុង​រឿង​គំនុំ​ដោយ​ចោទ​ថា ជន​រង​គ្រោះ​បាន​ទៅ​លួច​មាន់​របស់​ពួក​គេ ហើយ​ទាំង​៣​នាក់ កើត​ឡើង​ កាលពី​យប់​ថ្ងៃ​ី​ទ​០៥ កក្កដា ។

សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ជន​ដៃដល់​ទាំង​ពីរ​នាក់ ម្នាក់​ឈ្មោះ​បាវ ប្រ​លូ​ង អាយុ​២២​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ខ្មៅ ក្តី អាយុ​១៩​ឆ្នាំ ពួក​គេ​មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​ជាមួយ ជន​រង​គ្រោះ​ឈ្មោះ​យក្ស វៀន អាយុ​២២​ឆ្នាំ រស់នៅ​ចំណុច​ដី​សម្បទាន ក្នុង​ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ។

នៅ​មុន​ពេល​មាន​អំពើ​ហិង្សា​នេះ គឺ​ដំបូង​ទាំង​២​នាក់​បាន​ល្បួង​ជន​រង​គ្រោះ​ទៅ​ផឹកស្រា​ជាមួយ រួច​ក៏​ធ្វើ​សកម្មភាព​ព្រួត​គ្នា​វាយ​តែ​ម្តង​។ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សំបុក លោក អ៊ុ​ន ហយ បាន​ប្រាប់​ឲ្យ​ដឹង​ថា ជន​ដៃដល់​ទាំង​ពីរ​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍ សហការ​ជាមួយ​ប្រជា​ការពារ​ភូមិ​ចាប់ខ្លួន​បាន ។

អត្ថបទសរសេរ ដោយ