ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿង​លោក កឹ​ម សុខា គឺ​ក្បាល​អ្នក​ណា សក់​អ្នក​នោះ

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​លើក​ឡើង​ថា សំណុំរឿង​របស់​លោក កឹ​ម សុខា ត្រូវ​តែ​អនុវត្ត​តាម​គោលការណ៍​ច្បាប់​មិន​អាច​មាន​មនោ​សញ្ចេត​នា​បាន​ឡើយ…

​រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​លើក​ឡើង​ថា សំណុំរឿង​របស់​លោក កឹ​ម សុខា ត្រូវ​តែ​អនុវត្ត​តាម​គោលការណ៍​ច្បាប់​មិន​អាច​មាន​មនោ​សញ្ចេត​នា​បាន​ឡើយ ។​ ​

លោក សុខ ឥ​សាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៤ កក្កដា យ៉ាង​ដូច្នេះ​ថា «​គោលការណ៍​ច្បាប់ និង​មនោ​សញ្ចេតនា​គឺ​សាច់​ពី​គ្នា ។ ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ឲ្យ​រឹង​មាំ និង​មាន​និរន្តរភាព​យូរអង្វែង ទាមទារ​ត្រូវ​ព​ង្វឹ​ង​នីតិរដ្ឋ​តាម​ការ​គោរព និង​អនុវត្ត​ច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់ ។ ជន​ណា​ប្រព្រឹត្ត​ល្មើសច្បាប់​ប​ឬ​រំលោភច្បាប់ ជន​នោះ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ដោយ​ផ្ទាល់​ខ្លួនឯង មិន​អាច​ជន​ណា​ផ្សេង​មក​ជាប់​ទោស​ជំនួស​បាន​ឡើយ​ទោះបី​ជាប់​សាច់ឈាម ឬ​សាច់ញាតិ​ជិតដិត​យ៉ាងណា​ក៏​ដោយ​ច្បាប់​មិន​អនុញ្ញាត្ត​ជា​ដាច់ខាត​» ។

លោក​បាន​បញ្ជាក់​ថា «​ដូច​ករណី កឹ​ម សុខា យើង​មានការ​អាណិតអាសូរ​គាត់ តែ​ក៏​មានការ​សោកស្តាយ​ជា​ខ្លាំង​ដែល​មិន​អាច​ជួយ​អ្វី​បាន​ចំពោះ​អំពើ​ប្រព្រឹត្ត​របស់​គាត់​ដែល​ហ៊ាន​ឃុបឃិត​ជាមួយ​បរទេស​មក​ចង់​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់​ដែល​ជា​ទោស​ធ្ងន់​ដល់​ថ្នាក់​ក្បត់ជាតិ​ឯង ដែល​គាត់​ត្រូវ​តែ​ទទួលទោស​ដោយ​ផ្ទាល់ខ្លួន​គាត់ ទោះបី​កូន​ប្រពន្ធ​មាន​មនោសញ្ចេតនា​ធំធេង​ប៉ុនណា​ក៏​មិន​អាច​សុំ​ជាប់​ទោស​ជំនួស​បាន​ដែរ គឺ​ក្បាល​អ្នក​ណា សក់​អ្នក​នោះ​» ។

លោក​បន្ត​ថា​មនោសញ្ចេតនា វា​គ្រាន់តែ​សម្តែង​ឲ្យ​ឃើញ​នូវ​ទឹកចិត្ត​អាណិតអាសូរ​ប៉ុណ្ណោះ ប៉ុន្តែ​មិន​អាច​ធានា​រ៉ាប់រង​ជាប់​ទោស​ជំនួស​បាន​ឡើយ ។ ពន្ធនាគារ គឺជា​កន្លែង​ឃុំឃាំង​ជន​ជាប់ពិរុទ្ធ​និង​ជាប់​ទោស​ដើម្បី​ទុក​ពេល​ឲ្យ​ភ្ញាក់រលឹក និង​កែប្រែ​ស្រប​តាម​ស្ថាន​ទម្ងន់ទោស​ដែល​ច្បាប់​កំណត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ