ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ៗជាប់​ក្នុង​រូងភ្នំ​… ​សង្ឃឹម​នាំ​ចេញ​ឆាប់​ៗ

5 ឆ្នាំ មុន

ប្រទេស​ថៃ​ ៖ ​ក្រុម​កុមារ​ទាំង​១២​នាក់​ និង​គ្រូបង្វឹក​បាល់ទាត់​របស់​​ពួក​គេ ដែល​រក​ឃើញ​ដ៏​អស្ចារ្យ​នៅ​រស់​ទាំងអស់ ក្រោយ​ជាប់​ក្នុង​រូងភ្នំ​ទឹក​ជន់​លិច​មួយ​នៅ​ថៃ​អស់​ពេល​៩​ថ្ងៃ​ ទើប​រក​ឃើញ ពួក​គេ​មាន​សុខភាព​ល្អ​ទាំងអស់​គ្នា​។ ​នេះ​បើ​យោង​តាម​កង​ម៉ា​រី​ន​ថៃ ដែល​ចេញ​ផ្សាយ​នា​ថ្ងៃ​ទី​៤…

ប្រទេស​ថៃ​ ៖ ​ក្រុម​កុមារ​ទាំង​១២​នាក់​ និង​គ្រូបង្វឹក​បាល់ទាត់​របស់​​ពួក​គេ ដែល​រក​ឃើញ​ដ៏​អស្ចារ្យ​នៅ​រស់​ទាំងអស់ ក្រោយ​ជាប់​ក្នុង​រូងភ្នំ​ទឹក​ជន់​លិច​មួយ​នៅ​ថៃ​អស់​ពេល​៩​ថ្ងៃ​ ទើប​រក​ឃើញ ពួក​គេ​មាន​សុខភាព​ល្អ​ទាំងអស់​គ្នា​។ ​នេះ​បើ​យោង​តាម​កង​ម៉ា​រី​ន​ថៃ ដែល​ចេញ​ផ្សាយ​នា​ថ្ងៃ​ទី​៤ ខែ​កក្កដា​ ឆ្នាំ​២០១៨ វី​ដេ​អូ​ទី​២ ពី​ស្ថានភាព​សុខភាព​ពួក​គេ នាំ​ឲ្យ​មាន​ក្ដី​សង្ឃឹមលើ​ការ​នាំ​ពួក​គេ​ចេញ​បាន​ឆាប់​។

កង​ម៉ា​រី​ន បាន​​បញ្ជាក់​ថា ​ក្រោយ​ទទួល​បាន​អាហារ​ហូប​ចុក​គ្រប់គ្រាន់ ពួក​គេ​ទទួល​ការ​ពិនិត្យ​សុខភាព​ពី​សំណាក់​គ្រូពេទ្យ​យោធា​មួយ​រូប​។ ​សម្រាប់​ពេល​នេះ​កង​ម៉ា​រី​ន​ពុំ​បាន​ប្រកាស​ពី​ពេលវេលា​នៃ​ការ​នាំ​ពួក​គេ​ចេញ​ដែល​ពោរពេញ​ដោយ​ភាព​ស្មុគស្មាញ​ជាមួយ​ការ​ធ្វើ​ដំណើរ​ឆ្ងាយ​ដោយ​មុជទឹក​។

ហើយ​ក្នុង​វី​ដេ​អូ​នោះ​ថត​នា​ថ្ងៃ​ទី​៣ ​កក្កដា គេ​ឃើញ​តែ​កុមារ​១១​នាក់​និយាយ​ថា ​សួ​ស្ដី ប្រាប់​​ពី​ឈ្មោះ​ពួក​គេ បន្ទាប់​មក​និយាយ​ថា ពួក​គេ​មាន​សុខភាព​ល្អ​ទេ​ ​ប៉ុន្តែ​កង​ម៉ា​រី​ន ពុំ​បាន​ពន្យល់​ហេតុ​អី​ក៏​បាត់​មិនឃើញ​កុមារ​ទី​១២​ក្នុង​សារ​វី​ដេ​អូ ព្រមទាំង​គ្រូបង្វឹក​ពួក​គេ​អាយុ​២៥​ឆ្នាំ​។

ការ​បង្ហាត់​មុជទឹក​ចាប់ផ្ដើម រួច​ការ​ប្រកាស​ដំបូង​ពី​ស្ថានភាព​សុខភាព​ល្អ​របស់​ពួក​គេ នាំ​ឲ្យ​​មាន​ក្ដី​សង្ឃឹម​ពី​ការ​នាំ​ពួក​គេ​ចេញ​បាន​ឆាប់​ ហើយប្រព័ន្ធ​ខ្សែ​ទូរស័ព្ទ​ត​ភ្ជាប់​ក្នុង​រូងភ្នំ អាច​ឲ្យ​កុមារ​ទាំងនេះ​ទាក់ទង​ផ្ទាល់​ជាមួយ​ឪពុក​ម្ដាយ​ពួក​គេ​។

អភិបាលខេត្ត​ឈៀង​រ៉ៃ​លោក ​NORONGSAK OSOTTANAKORN នៅ​ថ្ងៃ​ទី​៤ ​កក្កដា ​​ដែល​ដឹកនាំ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​និយាយ​ថា ការ​នាំ​ពួក​គេ​ចេញ​អាច​ពុំ​ទាន់​ទៅ​រួច​នា​ថ្ងៃ​ទី​៤ ​កក្កដា ដោយ​កម្រិត​ទឹក​នៅ​ខ្ពស់ ទោះ​មាន​ប្រព័ន្ធ​បូមទឹក​ចេញ​សំខាន់​មួយ​ក្ដី​។​

លោកបន្ត​ថា ​មានការ​លំបាក​ក្នុង​ការ​នាំ​ពួក​ចេញ​នា​ពេល​នេះ​ ហើយ​លោក​បាន​​បដិសេធ​រាល់​ពាក្យ​ចចាមអារ៉ាម​ពី​កាលបរិច្ឆេទ​នៃ​ការ​នាំ​ពួក​គេ​ចេញ​។​ យើង​ត្រូវ​រង់ចាំ​ឲ្យ​មាន​ភាព​ប្រាកដ​១០០% ពេល​សម្រេច​ជម្លៀស​ចេញ​ដែល​អាច​ធ្វើ​ដោយ​បំបែក​គ្នា​ច្រើន​ក្រុម​។​ ចំណែក​ផ្លូវ​វិល​ត្រឡប់​ពិតជា​វែង ចម្ងាយ​ច្រើន​គីឡូម៉ែត្រ​ក្នុង​ល្អាង​ភ្នំ ដែល​មាន​គ្រោះថ្នាក់ ជាមួយ​ការ​ធ្វើ​ដំណើរ​ក្នុង​ទឹក​ដ៏​លំបាក​។ ជាមួយ​ជំ​នួ​យ​របស់​ជប៉ុន ពួក​អ្នក​ជួយ​សង្គ្រោះ​បន្ត​បូមទឹក​ចេញ​ឲ្យ​បាន​ច្រើន​បំផុត​ ដើម្បី​សម្រួល​ដល់​ការ​នាំ​ពួក​គេ​ចេញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ