រាជធានីភ្នំពេញ ៖ នារីវ័យក្មេងឈ្មោះហេង ស្រីពៅ អាយុ១៧ឆ្នាំ មានទីលំនៅភូមិត្រពាំងបឹង ឃុំថ្មពួន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានប្រាប់ថា នាងខឹងឪពុកម្តាយរបស់នាងចេះតែស្តីបន្ទោសរាល់ថ្ងៃពេក បានជិះកង់ចេញពីផ្ទះមកដេកនៅលើសួនច្បារខេត្តកំពង់ចាម មួយយប់រួចជិះបន្តរហូតមកដល់ក្រុងភ្នំពេញ មិនដឹងទៅណាបន្តទៀត ក៏ឈប់កង់អង្គុយយំនៅមុខវិមានសន្តិភាព តាមមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ស្រះចក ខណ្ឌដូនពេញ បង្កឱ្យមានការភ្ញាក់ផ្អើលវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៣ មីនា ។
តាមការរៀបរាប់របស់ក្មេងស្រី ហេង ស្រីពៅ បានឱ្យដឹងថា នាងមានឪពុកឈ្មោះទុយ រ៉េន អាយុ៤៧ឆ្នាំ ម្តាយឈ្មោះឈាង សុវណ្ណា អាយុ៤៣ឆ្នាំ ជាអ្នកលក់ខោអាវជជុះ។ ដោយសារតែនាងខឹងឪពុកម្តាយចេះតែស្តីបន្ទោសជារៀងរាល់ថ្ងៃពេក ទើបនៅវេលាម៉ោង៧យប់ថ្ងៃទី១២ មីនា នាងបានជិះកង់ចេញពីផ្ទះមកដល់ទីរួមខេត្តកំពង់ចាម បានដេកនៅសួនច្បារនោះមួយយប់ ។ លុះព្រឹកឡើងនៅថ្ងៃទី១៣ មីនា នាងមិនបានត្រឡប់ទៅផ្ទះវិញទេ បានជិះកង់ឆ្ពោះទៅទីក្រុងភ្នំពេញ ដោយជិះមកដល់មុខវិមានសន្តិភាពនៅវេលាម៉ោង១២ថ្ងៃត្រង់ ហើយមិនដឹងទៅណាក៏ឈប់អង្គុយយំនៅទីនោះ ៕
ចែករំលែកព័តមាននេះ