ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​កំពុង​ដុតដៃដុតជើង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ជនបរទេស​ម្នាក់​នេះ

5 ឆ្នាំ មុន
  • កែប

ខេត្ត​កែប ៖ យោង​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ចម្រុះ​ក្រុងកែប​បាន​ឲ្យ​អ្នក​សារព័ត៌មាន​យើង​ដឹង​ថា មាន​ជនបរទេស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​អ៊ែ​ប្លែ​ក ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1A-9436 បាន​ដួល​ខ្លួនឯង​នៅ​ចំណុច​ពយ​ព្រះរាជ​ដំណាក់​ធ្លាក់​លើ​ថ្ម​ក្នុង​ទឹក​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​កាលពី​វេលា​ម៉ោង​៩​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​០៣ ខែកក្កដា…

ខេត្ត​កែប ៖ យោង​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ចម្រុះ​ក្រុងកែប​បាន​ឲ្យ​អ្នក​សារព័ត៌មាន​យើង​ដឹង​ថា មាន​ជនបរទេស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​អ៊ែ​ប្លែ​ក ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1A-9436 បាន​ដួល​ខ្លួនឯង​នៅ​ចំណុច​ពយ​ព្រះរាជ​ដំណាក់​ធ្លាក់​លើ​ថ្ម​ក្នុង​ទឹក​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​កាលពី​វេលា​ម៉ោង​៩​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០១៨​ស្ថិត​ក្នុងភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុងកែប ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​កើតហេតុ​កំលាំង​សមត្ថកិច្ច​ចម្រុះ​របស់​សាលា​ក្រុង​កែប​​បាន​យក​រថយន្ត​សង្គ្រោះ​របស់​មន្ទីរ​ព​ទ្យ​បង្អែក​ខេត្ត​កែប​ដឹក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​បន្ត​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្តកំពត​រួច​ហើយ​ប្រធាន​ក្រុមការងារ​ចម្រុះ​បាន​ចាត់​កំលាំង​ឲ្យ​ជួយ​ស្វែងរក​អត្តសញ្ញាណ និង​កន្លែង​ជួល​ម៉ូតូ​ព្រមទាំង​ផ្ទះ​ដែល​ជន​រង​គ្រោះ​ជួល និង​ស្នាក់​នៅ ។

ប៉ុន្តែ​ពេញ​មួយ​ថ្ងៃ​ហើយ​ក្រុម​អ្នក​ស្រាវជ្រាវ​ស៊ើបអង្កេត​រក​អត្តសញ្ញាណ​ជនបរទេស​រង​គ្រោះ​រូប​នេះ​នៅ​ពុំ​ទាន់​បានដឹង​នៅឡើយ​ដោយសារ​តែ​ជនបរទេស​រង​គ្រោះ​រូប​នេះ​មិន​អាច​និយាយ​បាន​ទេ ។ បច្ចុប្បន្ន​ជន​រង​គ្រោះ​កំពុង​នៅ​សង្គ្រោះ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពត​នៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ