ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ចង់​ពុល​យន្តហោះ សូម​អនុវត្តន៍​វិធី​ទាំង​៩​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស អ្នកខ្លះ​មាន​អារម្មណ៍​ជួប​បញ្ហា​សុខ​ភាព​ខ្លះ​ៗ ដូច​ជា ហ៊ឹង​ត្រចៀក វិលមុខ រកកល​ក្អួតចង្អោរ​ជាដើម​។ ដើម្បី​ចៀសវាង​បញ្ហា​ទាំង​នេះ សូម​អនុវត្ត​វិធី​មួយ​ចំនួន​ដូច​ខាងក្រោម​នេះ…

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស អ្នកខ្លះ​មាន​អារម្មណ៍​ជួប​បញ្ហា​សុខ​ភាព​ខ្លះ​ៗ ដូច​ជា ហ៊ឹង​ត្រចៀក វិលមុខ រកកល​ក្អួតចង្អោរ​ជាដើម​។ ដើម្បី​ចៀសវាង​បញ្ហា​ទាំង​នេះ សូម​អនុវត្ត​វិធី​មួយ​ចំនួន​ដូច​ខាងក្រោម​នេះ ៖

១-​ហាម​ដេក​ពេល​យន្ដហោះ​ចាប់ផ្ដើម​ហោះ​ឡើង ឬ​ពេល​ចុះ ៖ សម្ពាធ​ខ្យល់​ជុំវិញ​អ្នក​បាន​ផ្លាស់​ប្ដូរយ៉ាង​លឿន​នៅ​ពេល​យន្ដហោះ​ហោះ​ឡើង ឬ​ចុះ​ចត ធ្វើ​ឲ្យ​សម្ពាធ​ខ្យល់​ក្នុង​ត្រចៀក​លោក​អ្នក​ផ្លាស់​ប្ដូរ​មិន​ទាន់ បណ្ដាល​ឲ្យ​ហ៊ឹង​ត្រចៀក​ស្ដាប់​អ្វី​លែង​លឺ មាន​អាកា​រៈ​វិលមុខ ឬ​រកកល​ក្អួត​ច​ង្កោ​រ​ជាដើម ។

ដំណោះស្រាយ ៖ ស្ងាប​, បៀម​ស្ករ​គ្រាប់ ឬ​ទំពារ​ស្ករ​កៅស៊ូ ។

២-​កន្លែង​អង្គុយ​ចង្អៀត​ពេក ៖ អ្នកដំណើរ​តែង​យក​កាបូបស្ពាយ​តាម​ខ្លួន ព្រមទាំង​មាន​អីវ៉ាន់​មួយ​ចំនួន​ទៀត រួច​យក​ទៅ​ទុក​នៅ​ទូ​លើ​ក្បាល​ផង និង​ក្រោម​កៅអី​ខាង​មុខ​យើង​ផង ដែល​នាំ​ឲ្យ​ចង្អៀត​ពិបាក​សម្រួល​ដៃជើង គួប​ផ្សំ​នឹង​ការ​ស្លៀកពាក់​រាង​តឹង​ចង្អៀត​ផង​នោះ ធ្វើ​ឲ្យ​លោក​អ្នកមាន​អារម្មណ៍​មិន​ស្រួលខ្លួន​ចង់​ក្អួតចង្អោរ វិលមុខ​ជាដើម ។

ដំណោះស្រាយ ៖ ចូរ​ដាក់​កាបូប ឬ​វ៉ា​លី​សណា​ដែល​ធំ​ទៅ​ដាក់​លើ​ទូ​ដែល​នៅ​ខាងលើ​ក្បាល និង​របស់របរ​តិចតួច​នៅ​ផ្នែក​ខាងក្រោម​កៅអីអង្គុយ​នៅ​មុខ​បាន​ហើយ ដើម្បី​ងាយស្រួល​ចេញចូល ឬ​សម្រួល​ឥរិយាបថ​ផង ។

៣-​ហាម​ប្ដូរ​ខោ​ទឹកនោម​ទារក​នៅ​កៅអី​យន្តហោះ ៖ កុំ​ឲ្យ​សោះ ! សូម​គិតដល់​អ្នក​អង្គុយ​ក្បែរ​ខ្លួន​ផង ពិសេស​ក្លិន​ទឹកនោម ឬ​លាមក​ទារក អាច​បង្ក​បរិ​យាស​ធ្វើ​ឲ្យ​អ្នកដំណើរ​ក្អួត​ច​ង្កោ​រ​មួយ​រំពេច ។

ដំណោះស្រាយ​៖ នៅ​បន្ទប់ទឹក​លើ​យន្ដហោះ មាន​កន្លែង​សម្រាប់​ផ្លាស់​ប្ដូរ​ឲ្យ​ទារក ហើយ​បើ​យន្ដហោះ​នោះ​អត់​មាន​ទេ អ្នក​អាច​បិទ​គម្រប​បង្គន់​ធ្វើ​ជា​កន្លែង​ផ្លាស់​ប្ដូរ​បាន ។ ចំណែក​​ខោ​ទឹកនោម​នោះ​ត្រូវ​ដាក់​ក្នុង​ធុងសម្រាម​។

៤- ពាក់​ស្បែកជើង​ជា​និច្ច​ពេល​ចូល​បន្ទប់ទឹក ៖ សាក​ស្រ​ម៉ៃ​ថា ស្រោមជើង​របស់​អ្នក​សើម ហើយ​ជះក្លិន​មក តើ​អ្នកមាន​អារម្មណ៍​បែប​ណា ។ អ្នកដំណើរ​មិន​ចូល​ចិត្ត​ទេ បញ្ហា​ធំក្លិន​ស្រោមជើង​នោះ ។ ដូច្នេះ សូម​ប្រាកដ​ថា ស្រោមជើង​របស់​អ្នក​នឹង​មិន​រំខាន​ដល់​អ្នក និង​អ្នក​ជិតខាង ។

៥-​ពិសា​ជាតិ​អាកុល​ច្រើន ៖ នៅ​លើ​យន្ដហោះ​អត់​ហាម​អ្នក​មិន​ឲ្យ​ពិសា​ជាតិ​អាកុល​នោះ​ទេ អ្នកបម្រើ​លើ​យន្ដហោះ​គ្រាន់តែ​ពិនិត្យ​ថា តើ​យើង​ពិសា​ច្រើន​ប៉ុនណា ដើម្បី​ការពារ​ពី​សុវត្ថិភាព ដូច្នេះ​គួរ​ពិសា​ដោយ​ទទួលខុសត្រូវ​។ បើសិន​លោក​អ្នក​ពិសា​ជាតិ​អាកុល​ច្រើន វា​កាន់តែ​ពិបាក​ក្នុង​ខ្លួន នៅ​ពេល​យន្ដហោះ​ហោះ​កាន់តែ​ខ្ពស់ ។

៦-​សូម​ពិចារណា​ការ​ជ្រើសរើស​អាហារ ៖ នៅ​លើ​យន្ដហោះ​ភាគច្រើន​គេ​ផ្ដល់​អាហារ​រួម​មាន​សាច់​ត្រី​, សាច់​មាន់ ឬ​សាច់​គោ ប៉ុន្ដែ​ក៏​មាន​អ្នកដំណើរ​ខ្លះ​យក​អាហារ​ដែល​គាត់​ចូល​ចិត្ត​ឡើង​យន្ដហោះ​ដែរ ។ ដូច្នេះ​ត្រង់​ចំណុច​នេះ សូម​ពិចារណា​បន្ដិច​ក្រែង​មាន​អាហារ​នោះ​មាន​ក្លិន​មិនល្អ ឬ​ងាយ​នឹង​កំពប់​ធ្វើ​ឲ្យ​ប្រឡាក់​ជាដើម ។ ដំណោះស្រាយ ៖ យើង​អាច​យក​អាហារ​ណា​ដែល​ក្រៀម​ៗ​ដាក់​តាម​ខ្លួន ដូច​ជា​សាន់​វិច​ជាដើម ។

៧-​ហាម​ចូល​បន្ទប់ទឹក​ពេល​យន្ដហោះ​ឡើង ឬ​ចុះ ៖ ជា​ទូទៅ នៅ​ពេល​យន្ដហោះ​ចាប់​ផ្ដើម​ហោះ​ឡើង​, ពេល​ប៉ះ​ខ្យល់​ខ្លាំង ឬ​ពេល​ចុះ​ចត សញ្ញា​ហាម​ចូល​បន្ទប់ទឹក និង​សញ្ញា​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព នឹង​បង្ហាញ​នៅ​លើ​យន្ដហោះ ។ បើសិនជា​ចូល​បន្ទប់ទឹក​ចំ​ពេល​​យន្ដហោះ​ប៉ះ​ខ្យល់​ខ្លាំង អ្នក​គួរ​តាំងស្មារតី និង​ទប់​លំនឹង​ឲ្យ​បាន​ល្អ ព្រោះ​ពេល​នោះ​អ្នក​នឹង​មាន​អារម្មណ៍​វិល​ៗ ឬ​ចង់​ក្អួតចង្អោរ​ជាដើម ។

ដំណោះស្រាយ ៖ លោក​អ្នក​គួរ​ចូល​បន្ទប់ទឹក​ឲ្យ​បាន​រួចរាល់ មុន​ពេល​ហោះ​ចេញដំណើរ ឬ​ចុះ​ចត ។

៨- ហាម​លាបថ្នាំ​ក្រចក​លើ​យន្ដហោះ ៖ វា​ពិតជា​កម្រ​មាន​ណាស់ តែបើ​មាន​មិន​ត្រឹមតែ​អ្នក​ទេ ដែល​ពុល​ក្អួតចង្អោរ សម្បី​តែ​អ្នក​អង្គុយ​ក្បែរ​ក៏​ពុល​ដែរ ។

៩- អត់ធ្មត់​បន្ដិច​នៅ​ពេល​យន្ដហោះ​ចុះ​ចត ៖ អ្នកដំណើរ​ភាគច្រើន​ប្រញាប់​តែ​ស្ទុះ​ចេញ​ពី​កៅអី រួច​ឈរ​យ៉ាង​យូរ មុន​ពេល​អ្នក​នៅ​ខាង​មុខ​ចេញ​អស់ ។ ដូច្នេះ​មុន​ពេល​អ្នក​ចាក​ចេញពី​កៅអី ត្រូវ​ប្រាកដ​ថា យន្ដហោះ​បាន​ចត​ដោយ​សុវត្ថិភាព ហើយ​រង់ចាំ​ឲ្យ​អ្នក​ដំណើរ​​នៅ​ជួរ​មុខ​ចេញ​ផុត​សិន ចាំ​ក្រោក​ពី​កៅអី​។ ក្នុងអំឡុងពេល​នោះ អ្នក​អាច​សម្រួល​​ដង្ហើម និង​ឥរិយាបថ ព្រមទាំង​រីករាយ​ជាមួយនឹង​គោលដៅ​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស​ប្រកបដោយ​សុវត្ថិភាព ។

ប្រសិនបើ​អ្នក​បានដឹង​នូវ​ចំណុច​ទាំងនេះ​ហើយ សូម​ជួយ​ចែករំលែក​ចំណេះដឹង​នេះ​ដល់​សាច់ញាតិ ឬ​មិត្តភក្ដិ​ជាទី​ស្រឡាញ់​ដែល​មាន​គម្រោង​ដំណើរ​កម្សាន្ដ​នៅ​ក្រៅប្រទេស​តាម​​ផ្លូវអាកាស​ផង ដើម្បី​ពួក​គាត់​ទទួល​បានការ​ធ្វើ​ដំណើរ​ប្រកបដោយ​ភាព​រីករាយ ៕

អត្ថបទ​នេះ​នាំ​ជូន​មក​ដោយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត AIA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ