ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ថ្នាំ​ញៀន​១១​កញ្ចប់​តូច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ចាក់​អង្រែ​លើ ធ្វើការ​ឃាត់ខ្លួន​បន្ត​នីតិវិធី ក្រោយ​កម្លាំង​ឆែកឆេរ​រក​ឃើញ​មាន​ថ្នាំ​ញៀន​ក្នុង​ខ្លួន​របស់​គេ កាលពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​សំណង់​អនាធិបតេយ្យ​ផ្លូវ​៦០​ម៉ែត្រ ក្នុងភូមិ​ព្រែក​តា​គង់​៣…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ចាក់​អង្រែ​លើ ធ្វើការ​ឃាត់ខ្លួន​បន្ត​នីតិវិធី ក្រោយ​កម្លាំង​ឆែកឆេរ​រក​ឃើញ​មាន​ថ្នាំ​ញៀន​ក្នុង​ខ្លួន​របស់​គេ កាលពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​សំណង់​អនាធិបតេយ្យ​ផ្លូវ​៦០​ម៉ែត្រ ក្នុងភូមិ​ព្រែក​តា​គង់​៣ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ​។

ជនសង្ស័យ​មានឈ្មោះ មាស ថន​វុ​ត្ថា ហៅ​ជា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​ខ្ទម ផ្លូវលំ ភូមិ​ព្រែក​តា​គង់​៣ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ នាយ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ចាក់​អង្រែ​លើ លោក​អនុ​សេនីយ៍ អ៊ុំ រតនា ឲ្យ​ដឹង​ថា នៅ​វេលា​ខាងលើ កម្លាំង​នគរបាល​ក្រោម​ឱវាទ​របស់​លោក បាន​ចេញ​ល្បាត​ពួនស្ទាក់​នៅ​តាម​បណ្តា​ផ្លូវ​ផ្សេង​ៗ​ក្នុង​មូលដ្ឋាន ដើម្បី​ការពារ និង​ថែរក្សា​សន្តិសុខ សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​។

លុះ​កម្លាំង​ល្បាត​ដល់​ចំណុច​ខាងលើ ស្រាប់តែ​ប្រទះ​ឃើញ​ដើរ អើត​ឡឺម​តែ​ម្នាក់ឯង​នៅ​ចំណុច​ខាងលើ ដោយ​មានការ​សង្ស័យ​កម្លាំង​បាន​ស្ទាក់​ឲ្យ​ឈប់​ដើម្បី​ធ្វើការ​សួរនាំ និង​ឆែកឆេរ លុះ​ពេល​ឆែក​ក្នុង​ហោប៉ៅ​ស្រាប់តែ​ឃើញ​មា​ថ្នាំ​ញៀន​នៅ​ក្នុង​ខ្លួន ទើប​សម្រេច​ឃាត់ខ្លួន តែ​ម្តង​ទៅ ។ ក្រោយ​ការ​ឃាត់ខ្លួន​ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​ប​ញ្ចូ​ន​ទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល នគរបាល​មូលដ្ឋាន ដើម្បី​សាកសួរ​នាំ​បន្ថែម និង​ត្រៀម​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​តុលាការ ចាត់ការ​តាម​ផ្លូវច្បាប់ នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ