ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹកនាំ​​ព្យាយាម​រក​វិធី​ការពារ​សេដ្ឋកិច្ច​

5 ឆ្នាំ មុន

ទីក្រុង​ឌូ​បៃ ៖ យោង​តាម​សារព័ត៌មាន​ក្នុង​ប្រទេស​អ៊ីរ៉​ង់​បាន​រាយការណ៍​កាលពី​ថ្ងៃ​សៅរ៍​ថា ប្រទេស​អ៊ីរ៉​ង់​កំពុង​តែ​សិក្សា​ពី​វិធី​បន្ត​នាំ​ចេញ​ប្រេង និង​វិធី​ផ្សេង​ទៀត ដើម្បី​ឆ្លើយ​តប​នឹង​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​លើ​ប្រទេស​នេះ ។ តាំងពី​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូ​ណា​ល់ ត្រាំ…

ទីក្រុង​ឌូ​បៃ ៖ យោង​តាម​សារព័ត៌មាន​ក្នុង​ប្រទេស​អ៊ីរ៉​ង់​បាន​រាយការណ៍​កាលពី​ថ្ងៃ​សៅរ៍​ថា ប្រទេស​អ៊ីរ៉​ង់​កំពុង​តែ​សិក្សា​ពី​វិធី​បន្ត​នាំ​ចេញ​ប្រេង និង​វិធី​ផ្សេង​ទៀត ដើម្បី​ឆ្លើយ​តប​នឹង​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​លើ​ប្រទេស​នេះ ។

តាំងពី​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូ​ណា​ល់ ត្រាំ បាន​ដក​សហរដ្ឋអាមេរិក​ចេញពី​កិច្ចព្រមព្រៀង​អាវុធ​នុយក្លេអ៊ែរ​កាលពី​ខែឧសភា ដែល​នាំ​ឲ្យ​មានការ​ដាក់​ទណ្ឌកម្ម​លើ​អ៊ី​រ៉​ង់ គឺ​រូបិយ​វត្ថុ​របស់​ប្រទេស​នេះ​បាន​ធ្លាក់​ចុះ​៤០% ដែល​ធ្វើ​ឲ្យ​ក្រុម​ពាណិជ្ជករ​ធ្វើ​កូដកម្ម ។

មេដឹកនាំ​កំពូល​របស់​ប្រទេស​អ៊ីរ៉​ង់ លោក Ayatollah Ali Khamenei បាន​និយាយ​ថា ការ​ដាក់​ទណ្ឌកម្ម​របស់​អា​មេ​រិ​ក​នេះ គឺ​មាន​គោលដៅ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អុ​ី​រ៉​ង់​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​ខ្លួន ។

ព្រោះតែ​ការ​ដាក់​ទណ្ឌកម្ម​ឡើង​វិញ​នេះ អាច​នឹង​ធ្វើ​ឲ្យ​ប្រទេស​អុ​ី​រ៉​ង់​ពិបាក​ប្រើប្រាស់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ពិភពលោក ។ លោក​ប្រធានាធិបតី Hassan Rouhani បាន​ជួប​ប្រធាន​សភា និង​តុលាការ ដើម្បី​ពិភាក្សា​ពី​វិធានការ​ឆ្លើយ​តប ។

សារព័ត៌មាន​នេះ​បាន​ឲ្យ​ដឹង​ថា ៖« ការ​គំរាមកំហែង​ជា​ច្រើន​មក​លើ​សេដ្ឋកិច្ច​ប្រទេស​អ៊ីរ៉ង់ ដែល​បង្ក​ដោយ​រដ្ឋាភិបាល​អា​មេ​រិ​ក ត្រូវ​បាន​ត្រួតពិនិត្យ និង​ចេញ​វិធានការ​សមរម្យ​ដើម្បី​ត្រៀមខ្លួន​ជាមួយ​ការ​ដាក់​ទណ្ឌកម្ម​នេះ ព្រមទាំង​ចៀសវាង​ការ​ប៉ះពាល់​ជា​អវិជ្ជមាន​ផង​ដែរ » ។

សារព័ត៌មាន​បន្ថែម​ទៀត​ថា វិធានការ​មួយ គឺ​ការ​ព្យាយាម​ផលិត​ប្រេងឥន្ធនៈ​ឲ្យ​បាន​គ្រប់គ្រាន់​សម្រាប់​ការ​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​។

លោក Fereydoun Hassanvand ប្រធាន​គណៈកម្មាធិការ​ថាមពល​របស់​សភា​អ៊ីរ៉​ង់ បាន​និយាយ​ថា រដ្ឋាភិបាល និង​សភា​បាន​បង្កើត​គណៈកម្មាធិការ​មួយ​ដើម្បី​សិក្សា​ពី​អតិថិជន​ប្រេង និង​សិក្សា​វិធី​រក​ប្រាក់​ចំណូល​ចូល​ប្រទេស បន្ទាប់​ពី​ទណ្ឌកម្ម​របស់​អា​មេ​រិ​កបាន​អនុ​ម័ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ