ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាង​លក់​សម្លៀក​បំពាក់​ម៉ាក ស៊ុប​ពើ​ត្រាយ របស់​អង់គ្លេស​បើក​ដំណើរការ​ផ្លូវការ​នៅ​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្លៀក​បំពាក់​ទាន់សម័យ​របស់​អង់គ្លេស ស៊ុប​ពើ​ត្រាយ ( Supertry ) ដែល​មាន​សាខា​រហូត​ដល់​ជាង​១៦៩ នៅ​ប្រទេស​៤៩​លើ​ពិភពលោក បាន​មក​ដល់​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ សម្លៀក​បំពាក់​ទាន់សម័យ​របស់​អង់គ្លេស ស៊ុប​ពើ​ត្រាយ ( Supertry ) ដែល​មាន​សាខា​រហូត​ដល់​ជាង​១៦៩ នៅ​ប្រទេស​៤៩​លើ​ពិភពលោក បាន​មក​ដល់​កម្ពុជា និង​បើក​ដំណើរការ​ជា​ផ្លូវការ​នូវ​ហាង​ធំ​ទូលាយ​មួយ សម្រាប់​ទទួល​បម្រើ​អតិថិជន​កម្ពុជា ។

ពិធី​បើក​ដំណើរការ​ហាង​លក់​សម្លៀក​បំពាក់​ស៊ុប​ពើ​ត្រាយ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៩ មិថុនា ឆ្នាំ​២០១៨ នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​សែន​សុខ​ស៊ី​ធី ដោយ​មានការ​ចូលរួម​ពី​តារា​សម្ដែង និង​ចម្រៀង​ល្បី​ៗ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ច្រើន​ផង​ដែរ ។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​នាំ​ចូល​សម្លៀក​បំពាក់​នេះ​បាន​ឲ្យ​ដឹង​ថា ស៊ុប​ពើ​ត្រាយ (Supertry) បាន​នាំ​មក​ជូន​អតិថិជន​នូវ​ឈុត​ខូ​លិ​កសិន រដូវក្តៅ​ដ៏​ស្រស់​ស្អាត ដែល​នឹង​ធ្វើ​ឱ្យ​អ្នក​នឹកឃើញ​ដល់​ឆ្នេរសមុទ្រ​ពណ៌​មាស និង​ផ្ទៃសមុទ្រ​ពណ៌​ខៀវ ។ Supertry ss18 បាន​បញ្ចេញ​នូវ​ការ​រចនា​ដែល​ប្រកបដោយ​ផាសុកភាព លាយ​បញ្ចូល​នូវ​ម៉ាក​ដ៏​ទាក់ទាញ​ធ្វើ​ឱ្យ​អ្នក​ពាក់​មាន​ទំនុកចិត្ត​ទ្វេ​ដង ។

ជាមួយ​នោះ​ក៏​មាន​សម្លៀក​បំពាក់​នារី ខ​ល​លិ​កសិន The Miami Wave ដែល​រចនា​ឡើង​លាយ​បញ្ចូល​គ្នា​នូវ​នី​អុង លោហធាតុ​ទន់ និង​ក្រណាត់​សំណាញ់​។ លើស​ពី​នេះ​ភាព​រលោង​នៃ​ពណ៌​ឥន្ទ​នូ បាន​ជួយ​លើក​សម្រស់​នៃ​ការ​រចនា​កាន់តែ​ស្រស់​ស្អាត មាន​តាំងពី​អាវដៃខ្លី អាវកាក់ និង​សំពត់​ខ្លី ។

The Pretty in Punk Collection រចនា​ឡើង​សម្រាប់​នារីក្លាហាន ដែល​ចង់​បញ្ចេញរាង​ដ៏​ស៊ិ​ច​ស៊ី​របស់​ខ្លួន ។ ទន្ទឹម​នេះ The Pacific Sport Collection មាន​ម៉ូ​ដ​សំពត់អំបោះ​ក្រឡា​ចក្រ​ត្រ​ង្គ​សម្រាប់​រដូវ​ដ៏​ស្រស់​ត្រកាល មិនតែប៉ុណ្ណោះ​មាន​ម៉ូ​ដ​ពិសេស​ៗ​ជា​ច្រើន​ប្រភេទ ដែល​មាន​ទាំង​ទំហំ​ធំ សាច់​ក្រណាត់​យឺត មាន​ច្រើន​ពណ៌ ច្រើន​ជំរើស​សម្រាប់​អតិថិជន ។

ដោយឡែក​សម្លៀក​បំពាក់​បុរស ត្រូវ​បាន​រចនា​ឡើង​ប្រកបដោយ​ថាមពល និង​រស់​រវើក​ក្នុង​រដូវ​នេះ​ដោយ​អាច​ប្រើ​បាន​សឹង​គ្រប់​កាលៈទេសៈ កា​រចនា​ពិសេស​នោះ គឺ​ការ​រចនា​បែប​មាន​ទ្រនាប់​មើលទៅ​ជា​ស្ទីល​ទាន់សម័យ ងាយ​ពាក់ បូក​រួម និង​ការ​ផ្តោត​សំខាន់​ទៅ​លើ​គុណភាព ។ អ្វី​ដែល​ពិសេស​ខ​ល​លិ​កសិន​រដូវក្តៅ របស់ ស៊ុប​ពើ​ត្រាយ ត្រូវ​បាន​រចនា​ឡើង ដើម្បី​ធ្វើ​ឱ្យ​ការ​លេង​កីឡា ការ​ធ្វើ​ដំណើរ​កម្សាន្ត និង​ដំណើរ​ផ្សងព្រេង​ខាងក្រៅ​របស់​អ្នក​ពោ​ពេញ​ដោយ​ថាមពល ហើយ​ក្លាយជា​អនុស្សាវរីយ៍​នា​រដូវក្តៅ​ដ៏​សប្បាយ​រីករាយ ។
ហាង​ទី​១​របស់ ស៊ុប​ពើ​ត្រាយ ខេ​ម​បូ​ឌា ស្ថិត​នៅ​ក្នុង​ហាង​លេខ T 014 ជាន់​ផ្ទាល់​ដី ផ្សារ​ទំនើប​អ៊ី​អន សែន​សុខ ផ្លូវ លេខ​១០០៣ ភូមិ​ប៉ា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។
ម៉ាក​សញ្ញា​ស៊ុប​ពើ​ត្រាយ ត្រូវ​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៣ បន្ទាប់​មានការ​ជម្រុញ​ចិត្ត​មួយ​ក្នុង​ដំណើរ​ទៅ​កាន់​ទីក្រុង​តូ​ក្យូ ដែល​មាន​បំណង​បង្កើត​សម្លៀក​បំពាក់ ដែល​មាន​ភាព​ដាច់​ដោយឡែក និង​លេចធ្លោ​តាម​រយៈ​រូបភាព សិល្បៈ​របស់​ជប៉ុន និង​រស់​និយម​បែប​បុរាណ​របស់​ងា​មេ​រិ​ក បូ​ករូម និង​ច្នៃប្រឌិត​ថ្មី​តាម​បែប​អង់គ្លេស ។ ស៊ុប​ពើ​ត្រាយ គឺ​ជាប់​ម៉ាក​សញ្ញា​សម្លៀក​បំពាក់​ដោយ​រចនា​ឡើង​ឆ្លុះ​បញ្ចាំង​នូវ​ច​រិ​ក និង​ស្ទីល​របស់​អ្នក​ពាក់ តែ​មិន​កំណត់​អាយុ មានគុណ​ភាព និង​តម្លៃ​សមរម្យ ៕ អត្ថបទ​សហការ