ខេត្តស្ទឹងត្រែង ៖ ការបង្ក្រាបគ្រឿងញៀនដ៏ធំ មិនធ្លាប់មានពីមុនមក គឺរហូតដល់ជាង១០០គីឡូក្រាមនៅច្រកទ្វារអន្តរជាតិត្រពាំងគ្រៀល នៅមិនទាន់រលុបបាត់ពីការតាមដានផង ស្រាប់តែនារសៀលថ្ងៃទី២៩ ខែមិថុនា សមត្ថកិច្ចចាប់បានគ្រឿងញៀនចំនួន៣គីឡូក្រាមថ្មីទៀត នៅច្រកព្រំដែនឡាវ និងឃាត់ខ្លួនជនជាតិឡាវម្នាក់នៅលើទឹកដីខ្មែរ ហើយនគរបាលក៏បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ។ នេះបើតាមការឲ្យដឹងពីមន្ត្រីនគរបាលទំនាក់ទំនងព្រំដែន (BLO) ប្រចាំនៅព្រំដែនកម្ពុជា-ឡាវ ។
មន្ត្រីនគរបាល BLO ដដែលបានឱ្យដឹងថា ការបង្ក្រាបនេះ គឺនៅចំណុចស្ពានទី២ ភូមិខាផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ដោយកិច្ចសហការរវាងនគរបាល BLO និងនគរបាលការិយាល័យ «ក៩» របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ។
ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង០១ និង៣០នាទីរសៀលថ្ងៃទី២៩ មិថុនា ដែលជនសង្ស័យជាជនជាតិឡាវនេះ ឈ្មោះ ថង ស៊ីសាលីត អាយុ៥៣ឆ្នាំ រស់នៅក្នុងខេត្តចំប៉ាសាក់ ប្រទេសឡាវ ។
ចែករំលែកព័តមាននេះ