ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រនាស់អូសខ្យង ឆក់​យក​ជីវិត​​បុរស​ម្នាក់​

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ មិថុនា ឆ្នាំ​២០១៨ មាន​ទូក​នេសាទ​មួយ​គ្រឿង​បាន​ដឹក​សព​បុរស​ម្នាក់​ឈ្មោះញ៉​ស់ សម្បត្តិ ហៅ​ង៉ា អាយុ​៣៣​ឆ្នាំ…

ខេត្ត​ព្រះ​សីហ​នុ ៖ ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ មិថុនា ឆ្នាំ​២០១៨ មាន​ទូក​នេសាទ​មួយ​គ្រឿង​បាន​ដឹក​សព​បុរស​ម្នាក់​ឈ្មោះញ៉​ស់ សម្បត្តិ ហៅ​ង៉ា អាយុ​៣៣​ឆ្នាំ មុខរបរ​បើកបរ​ទូក​នេសាទ រស់នៅ​ភូមិ​កំពង់​ស្មាច់​តូច ឃុំ​ទឹកល្អក់ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ សីហ​នុ​។ ម្ចាស់​ទូក​ឈ្មោះ​នូ សំណែន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ​ រស់នៅ​ក្រុម​៣៤ ភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​។តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៩ មិថុនា នៅ​ចំណុច​ខាងក្រៅ​កោះតាង បុរស​រង​គ្រោះ​ឈ្មោះ​ញ៉​ស់ សម្បត្តិ ហៅ​ង៉ា បាន​លើក​រនាស់​អូស​ខ្យង​ខុស​បច្ចេកទេស​ជ្រុល​មក​បុក​ត្រូវ​ចុងដង្ហើម បណ្តាល​អោយ​ជន​រង​គ្រោះ​ស្លាប់តែម្តង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ