ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​ផ្សារ​សាមគ្គី​ស្ទឹង​ត្រែង​បាន​បណ្ណ​សិទ្ធិ​កាន់កា.ប់​ប្រើប្រាស់ និង​អាស្រ័យ​ផល​តូប​-​រាន

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៨​នេះ​រដ្ឋបាល​ខេត្តស្ទឹងត្រែង​បាន​រៀបចំ​ពិធី​ចែក​បណ្ណ​សិទ្ធិ​កាន់កាប់​ប្រើប្រាស់ និង​អាស្រ័យ​ផល​តូប រាន ជូន​អាជីវករ​ផ្សារ​សាមគ្គី​ស្ទឹង​ត្រែង ក្រោម​អធិបតីភាព​ឯកឧត្តម ឡូយ…

ខេត្តស្ទឹងត្រែង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៨​នេះ​រដ្ឋបាល​ខេត្តស្ទឹងត្រែង​បាន​រៀបចំ​ពិធី​ចែក​បណ្ណ​សិទ្ធិ​កាន់កាប់​ប្រើប្រាស់ និង​អាស្រ័យ​ផល​តូប រាន ជូន​អាជីវករ​ផ្សារ​សាមគ្គី​ស្ទឹង​ត្រែង ក្រោម​អធិបតីភាព​ឯកឧត្តម ឡូយ សុ​ផាត អ្នកតំណាង​រាស្ត្រ​មណ្ឌល​ស្ទឹង​ត្រែង ឯកឧត្តម ម៉ុម សា​រឿ​ន អភិបាល​ខេត្តស្ទឹងត្រែង និង​ឯកឧត្តម ឈឹ​ម រចនា ប្រធាន​ក្រុមប្រឹក្សា​ខេត្តស្ទឹងត្រែង ។

នៅ​ក្នុង​ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​លោក​ជំទាវ​ថ្នាក់ដឹកនាំ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ គណៈ​អភិបាលក្រុង​ស្ទឹង​ត្រែង ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ​ពាក់ព័ន្ធ និង​អាជីវករ​ផ្សារ​សាមគ្គី​ស្ទឹង​ត្រែង​ចំនួន​៦២៣​នាក់ ។

សូម​បញ្ជាក់​ថា នៅ​យប់​ថ្ងៃ​ទី​0៧ ខែមេសា ឆ្នាំ​២០១៥ ផ្សារ​ថ្ម​ស្ទឹង​ត្រែង​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​បណ្តាល​ឲ្យ​ខូចខាត​ទាំងស្រុង និង​បំផ្លាញ​ទ្រព្យសម្បត្តិ​អាជីវករ​អស់​ជា​ច្រើន ។ ឆ្លើយ​តប​នៅ​នឹង​ទុក្ខ​លំបាក​របស់​បងប្អូន​អាជីវករ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​សម្រេច សាងសង់​ផ្សារ​សាមគ្គី​ស្ទឹង​ត្រែង និង​តូប រាន ជូន​បងប្អូន​អាជីវករ​ដោយ​ប្រើប្រាស់​ថវិកា​ផ្ទាល់ខ្លួន​របស់​សម្តេច និង​សាងសង់​ដោយ​កងកម្លាំង​វិស្វកម្ម​នៃ​កង​យោធពលខេមរភូមិន្ទ ។

ការ​សាងសង់​អគារ​ផ្សារ​សាមគ្គី​ស្ទឹង​ត្រែង និង​តូប រាន បាន​សម្រេច និង​បញ្ចប់​ជា​ស្ថាពរ​នៅ​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧ ដោយ​មាន​ចំនួន​១.២៨៦​តូប និង​រាន​ថ្ម​សម្រាប់​អាជីវករ​មក​ពី​ជនបទ​លក់​ត្រី បន្លែ ប្រវែង​៧២​ម៉ែត្រ ស្មើនឹង​ចំនួន​អាជីវករ​៦២៣​នាក់ ។ រដ្ឋបាល​ខេត្ត​បាន​ចាត់ចែង​ឲ្យ​បងប្អូន​អាជីវករ​ផ្សារ​សាមគ្គី​ស្ទឹង​ត្រែង​ចូល​ទៅ​លក់ដូរ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៧ ដោយ​ក្តី​សប្បាយ​រីករាយ​ព្រោះ​ផ្សារ​ថ្មី​នេះ​មាន​រចនាបថ​ល្អ បរិស្ថាន​ល្អ ផា​សុខភាព បណ្តាញ​អគ្គិសនី បណ្តាញទឹក និង​ប្រព័ន្ធ​ការពារ​សុវត្ថិភាព ហើយ​តូប រាន នីមួយ​ៗ​ត្រូវ​បាន​សាងសង់​ឡើង​ស្រប​តាម​បទដ្ឋាន​ត្រឹមត្រូវ ។

បងប្អូន​អាជីវករ​ផ្សារ​សាមគ្គី​ស្ទឹង​ត្រែង​បាន​សម្តែង​ក្តី​សោមនស្ស​រីករាយ​យ៉ាង​ក្រៃ​លែង និង​សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ដែល​ជា​និច្ចកាល​សម្តេច​ទាំង​ទ្វេ​រតែង​គិតគូរ​ពី​សុខទុក្ខ និង​ដោះស្រាយ​រាល់​ទុក្ខ​លំបាក​នានា​ជូន​ពួក​គាត់ ជាក់ស្តែង​ដូច​ជា ការ​សាងសង់​ផ្សារ តូប រាន ជូន​ពួក​គាត់ ហើយ​ទទួល​បាន​ប័ណ្ណ​សម្គាល់​ម្ចាស់​កម្មសិទ្ធិ​តូប រាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ