ខេត្តកំពង់ស្ពឺ ៖ ក្រុមជនសង្ស័យជាក្រុមចោរប្លន់ដែលតែងតែធ្វើសកម្មភាពនៅតាមផ្លូវជាតិលេខ៣ ស្រុកសំរោង និងភូមិសាស្ត្រឃុំពោធិអង្គ្រង ស្រុកបសេដ្ឋនាពេលកន្លងមកនោះ ពេលនេះសមត្ថកិច្ចតាមកក្របួចបានហើយក្រោយធ្វើសកម្មភាពប្លន់ម៉ូតូមួយគ្រឿងពីនារីម្នាក់រួចមក។ ការចាប់បង្ក្រាបក្រុមចោរប្លន់នេះធ្វើឡើងនៅល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចក្បាលថ្នល់ ភូមិត្រពាំងឈូក ឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
ម្ចាស់ម៉ូតូឈ្មោះ ឆេង លីណា ភេទស្រី អាយុ២០ឆ្នាំ នៅភូមិក្រាំងអំពឹល ឃុំក្រាំងស្គា ស្រុកទឹកផុស ខេត្តកំពង់ស្ពឺ ។ ចំណែកម៉ូតូមួយគ្រឿងដែលក្រុមជនសង្ស័យប្លន់ម៉ាកស៊ុយហ្សុ៊យគីនិច ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ កំពង់ឆ្នាំង ១H-៩៩៨៨។
នគរបាលស្រុកបសេដ្ឋបានអោយដឹងថា នារីរងគ្រោះបានបំភ្លឺប្រាប់សមត្ថកិច្ចថា នាងបានជិះម៉ូតូតែម្នាក់ឯងពីភ្នំពេញមកលេងផ្ទះសង្សារនៅជិតវត្តពោធិ ស្រាប់តែជិះមកដល់លើទំនប់ជិតវត្តក៏មានជនសង្ស័យមួយក្រុមជិះម៉ូតូ២គ្រឿង (មិនចាំម៉ាក)បានស្ទាក់ប្លន់ដណ្តើមយកម៉ូតូពីនាង ដោយគំរាមថា បើមិនអោយគេនឹងសម្លាប់ចោល លឺដូច្នោះនាងក៏ប្រគល់ម៉ូតូអោយទៅក្រុមជនសង្ស័យ ព្រោះខ្លាចគេសម្លាប់ ។ នារីរងគ្រោះបន្តថា ដំបូងឡើយនាងមិនចង់ប្រាប់រឿងនេះអោយសមត្ថកិច្ចដឹងនោះទេ ព្រោះខ្មាសគេ រហូតដល់ថ្ងៃរសៀលបន្តិចនាង និងសង្សារក៏សម្រេចចិត្តរាយការណ៍ទៅសមត្ថកិច្ចដើម្បីអោយជួយអន្តរាគមន៍។
ប្រភពបន្តថា ក្រោយទទួលបានព័ត៍មាននេះភ្លាម លោកវរសេនីយ៍ទោ យ៉ាង សុខលី អធិការស្រុក បានដឹកនាំកំលាំង ជំនាញស្រាវជ្រាវ និងកំណត់មុខសញ្ញាភ្លាមៗ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ រួមមាន ៖ ១-ឈ្មោះ ហ៊ែល ម៉េង ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិ កំប៉ោ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ២-ឈ្មោះមាន ហុង (ហៅឆុង) ភេទ ប្រុស អាយុ១៨ឆ្នាំ នៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ និង៣-ឈ្មោះសែម សីហា ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិរមន្ត ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតកែវ ។ ដោយឡែកបក្ខពួកម្នាក់ទៀតដែលរត់គេចខ្លួនត្រូវបានគេស្គាល់ឈ្មោះគង់ ម៉ៅ ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិកំប៉ោ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តាកែវ។
ក្រោយពីសាកសួរជនសង្ស័យទាំងបីនាក់បានឆ្លើយសារភាពថាខ្លួននិងបក្ខពួកពិតជាបានធ្វើសកម្មភាពកំហែង(ប្លន់)យកម៉ូតូពីនារីរងគ្រោះនៅចំណុចលើទំនប់វត្តពោធិ ឃុំពោធិអង្គ្រងស្រុកបសេដ្ឋប្រាកដមែន ។ក្រុមជនសង្ស័យបន្តថា កន្លងមកបក្សពួករបស់ខ្លួនធ្លាប់ធ្វើសកម្មភាពប្លន់យកម៉ូតូនៅតាមផ្លូវជាតិលេខ៣ ភូមិសាស្ត្រស្រុកសំរោង និងស្រុកបសេដ្ឋជាញឹកញាប់ផងដែរ ។ បច្ចុប្បន្នក្រុមជនសង្ស័យទាំង៣រួមទាំងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការនគបាលស្រុកដើម្បីកសាងសុំណុំរឿងបញ្ជូនទៅស្នងការនគបាលខេត្តចាត់ការតាមនិតិវិធី ។ ដោយឡែកជនសង្ស័យម្នាក់ទៀតដែលកំពុងរត់គេចខ្លួន កម្លាំងជំនាញកំពុងស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់់៕
ចែករំលែកព័តមាននេះ