ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួចលាក់​ជិត​មួយ​ខែ​ទើប​ដឹង​ថា​…

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ទីតាំង​លួចលាក់​កែ​ច្នៃ ត​ទ្រុង​តំឡើងរថយន្ត​ដឹក​ដី​ខុស​លក្ខណៈ​បច្ចេកទេស​គ្មាន​ច្បាប់ទម្លាប់​លោត​ឆ​ត្រ័​មួយ​កន្លែង​ត្រូវ​បាន​ក្រុមការងារ​ជំនាញ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ស្ពឺ ចុះ​ទៅ​ធ្វើការ​ផ្អាក​ឲ្យ​សុំ​ច្បាប់​សិន ទើប​អាច​បន្ត​អាជីវកម្ម​បាន​ទៀត នោះ គ្រាន់តែ​ជំនាញ​ចេញ​មក​បាត់ ម្ចាស់​សិប្បកម្ម…

ខេត្តកំពង់ស្ពឺ ៖ ទីតាំង​លួចលាក់​កែ​ច្នៃ ត​ទ្រុង​តំឡើងរថយន្ត​ដឹក​ដី​ខុស​លក្ខណៈ​បច្ចេកទេស​គ្មាន​ច្បាប់ទម្លាប់​លោត​ឆ​ត្រ័​មួយ​កន្លែង​ត្រូវ​បាន​ក្រុមការងារ​ជំនាញ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ស្ពឺ ចុះ​ទៅ​ធ្វើការ​ផ្អាក​ឲ្យ​សុំ​ច្បាប់​សិន ទើប​អាច​បន្ត​អាជីវកម្ម​បាន​ទៀត នោះ គ្រាន់តែ​ជំនាញ​ចេញ​មក​បាត់ ម្ចាស់​សិប្បកម្ម យានដ្ឋាន​គ្មាន​ច្បាប់​គ្មាន​ផ្លា​ក​យីហោ ។

ទីតាំង​យាន្ត​ដ្ឋា​ន​លួចលាក់​កែ​ច្នៃ​រថយន្ត​គ្មាន​ច្បាប់ទម្លាប់​ខុស​លក្ខណៈ​បច្ចេកទេស​នោះ ត្រូវ​បាន​គេ​ស្គាល់​ម្ចាស់​មានឈ្មោះ យឹ​ម ធា ភេទ​ប្រុស អាយុ​ជាង​៣០​ឆ្នាំ មុខរបរ​ជា​ថៅកែ​យាន្ត​ដ្ឋា​ន​គ្មាន​ផ្លា​ក​យីហោ (​លួចលាក់​កែ​ច្នៃ​រថយន្ត​បែន​ដឹក​ដី ដឹក​ថ្មរ​ខាងលើ​) រស់នៅ​ក្នុងភូមិ​ព្រៃ​បេង ឃុំ​ស្គុះ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ជាង​ជួសជុល​កែ​ច្នៃ​រថយន្ត​គ្មាន​ច្បាប់ទម្លាប់​ខាងលើ​បាន​និយាយ​ប្រាប់​អ្នក​យក​ព័ត៌មាន​ឲ្យ​ដឹង​ថា រថយន្ត​ដែល​តំឡើង​រួចរាល់​លក់​អស់​ចំនួន​០៧​គ្រឿង​ហើយ ឥឡូវ​បន្ត​តំឡើង​ចំនួន​០៣​គ្រឿង​បន្ថែម​ទៀត ដោយ​គេ​មិនដឹង​ថា​ម្ចាស់​(​ថៅកែ​មានច្បាប់​ទម្លាប់ ឬ​អត់​នោះ​ទេ​) ពួក​គេ​មក​ស៊ីឈ្នួល​យក​ប្រាក់ខែ​តែ​ប៉ុណ្ណោះ ។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​និយាយ​ឲ្យ​ដឹង​ថា ទីតាំង​លួចលាក់​កែ​ច្នៃ​រថយន្ត​ខុស​លក្ខណៈ​បច្ចេកទេស​នេះ លួចលាក់​ធ្វើ​គ្មាន​ច្បាប់ទម្លាប់​នោះ​ជិត​០១​ខែ​មក​ហើយ ដោយ​រថយន្ត​ដែល​តំឡើង​រួច​មាន​តម្លៃ​មិន​ក្រោម​៣​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​នោះ​ទេ ។ គេ​ដឹង​ថា ការ​តំឡើង​របស់​ម្ចាស់​ឈ្មោះ យឹ​ម ធា នេះ​លួចលាក់​ធ្វើ​គ្មាន​ច្បាប់ទម្លាប់​ឡើយ ដោយ​គេ​ដឹង​ថា ប្រសិនបើ​មាន​ម៉ូយ​កុម្ម៉ង់​រថយន្ត ម្ចាស់រ​ត់ទៅ​ទិញ​គ្រឿង មាន​ដូច​ជា​ក្បាល​រថយន្ត​ជា​ប្រភេទ​នាំ​ចូល​មក​ពី​ប្រទេស​កូរ៉េ តម្លៃ​១២០០០​ដុល្លារ​អា​មេ​រិ​ក ហើយ​ក្បាល​រថយន្ត​ដែល​នាំ​ចូល​មក​ពី​ប្រទេស​ជប៉ុន​វិញ តម្លៃ​១៨០០០​ដុល្លារ ហើយ​ទិញ​ដែក​គ្រឿង តួរ​រថយន្ត​សាក់​ស៊ី និង​សម្ភារ​ផ្សេង​ៗ​ទៀត រហូត​តំឡើង​រួចរាល់​ចាប់ពី​១​អាទិត្យ ដល់​កន្លះ​ខែ រួច​ជា​ស្រេច តម្លៃ​ចាប់ពី​២​ម៉ឺន​ក្រាស់ រហូត​ដល់​៣​ម៉ឺន​ដុល្លារ​ក៏​មាន​ដែរ ។ បន្ទាប់​ពី​ទទួល​បានការ​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា មាន​យាន្ត​ដ្ឋា​ន​មួយ​កន្លែង​កំពុង​តែ​លួចលាក់​កែ​ច្នៃ តំឡើងរថយន្ត​ដឹក​ដី ដឹក​ថ្មរ​ខុស​លក្ខណៈ​បច្ចេកទេស​រួច​មក ក្រុម​អ្នក​សារព័ត៌​មានបាន​ចុះ​ទៅ​សួរនាំ​ម្ចាស់​ទីតាំង​ខាងលើ​មានឈ្មោះ ធា នោះ​បាន​ឆ្លើយ​ថា គេ​កំពុង​តែ​រត់ការ​សុំ​ច្បាប់ ប៉ុន្តែ​លួចលាក់​ធ្វើ តំឡើងរថយន្ត​រាល់ថ្ងៃ​ទៅ​ហើយ ដោយ​អាង​ខ្លួន​ជា​កូន​របស់​លោក​មេឃុំ​ម្នាក់​ថែម​ទៀត​ផង ។

បន្ទាប់​ពី​ធ្វើការ​សាកសួរ​នាំ​ដោយ​លួចលាក់​កែ​ច្នៃ​រថយន្ត​គ្មាន​ច្បាប់ទម្លាប់​នោះ​អ្នក​យក​ព័ត៌មាន​បាន​ទូរស័ព្ទ​ហៅ​ទៅ​ជំនាញ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​បាន​ចុះ​មក​ពិនិត្យ​ដែល​ដឹកនាំ​ដោយ​លោក​កឹ​ម សុខ​គ្រី អនុប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​លោក​មាន​ប្រសាសន៍​ថា ទីតាំង​ខាងលើ​នេះ​គ្មាន​ច្បាប់ទម្លាប់​អ្វី​នោះ​ទេ គឺ​លួចលាក់​កែ​ច្នៃ​រថយន្ត​ខុស​លក្ខណ​បច្ចេកទេស អ៊ឹ​ចឹ​ង​លោក​ចុះ​មក​ធ្វើការ​ផ្អាក​រយៈពេល​១​ស​ប្តា​ហ៍ ដើម្បី​ឲ្យ​ម្ចាស់​យាន្ត​ដ្ឋា​ន​ទៅ​បំពេញ​សំណុំ​បែបបទ ទើប​អនុញ្ញាត​ឲ្យ​បន្ត​អាជីវកម្ម​តទៅ​ទៀត ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ