ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ករណីគ្រឿងញៀ.នលើឡានក្រុងភ្នំពេញ-សូរិយា… ៣នាក់កំពុងបដិសេធដាច់​អហង្ការ​​

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​៖ សេចក្តីរាយការណ៍​ទើប​ទទួល​បាន ​នា​ព្រឹក​ថ្ងៃ​ទី​២៩ មិថុនា នេះ​ថា ប្រធាន​ក្រុមហ៊ុន​រថ​យន្ត​ក្រុង​​ភ្នំពេញ-សូ​​រិ​យា បាន​និង​កំពុង​រក​មេធាវី​មក​ធានា​តៃកុង​ឡាន និង​អ្នកចាត់ការ​ទូទៅ​ចំនួន​៣​នាក់ ឱ្យ​ផុត​ពី​ការ​ការ​ចោទ​ប្រកាន់ ​ពាក់ព័ន្ធ​លើ​ករណី​ដឹក​ជញ្ជូន​គ្រឿងញៀន​ជាង​១០០​គីឡូក្រាម​តាម​រថយន្តក្រុង​សូ​រិ​យាឆ្លង​ដែន​ពី​ប្រទេស​ឡាវ​…

ខេត្តស្ទឹងត្រែង​៖ សេចក្តីរាយការណ៍​ទើប​ទទួល​បាន ​នា​ព្រឹក​ថ្ងៃ​ទី​២៩ មិថុនា នេះ​ថា ប្រធាន​ក្រុមហ៊ុន​រថ​យន្ត​ក្រុង​​ភ្នំពេញ-សូ​​រិ​យា បាន​និង​កំពុង​រក​មេធាវី​មក​ធានា​តៃកុង​ឡាន និង​អ្នកចាត់ការ​ទូទៅ​ចំនួន​៣​នាក់ ឱ្យ​ផុត​ពី​ការ​ការ​ចោទ​ប្រកាន់ ​ពាក់ព័ន្ធ​លើ​ករណី​ដឹក​ជញ្ជូន​គ្រឿងញៀន​ជាង​១០០​គីឡូក្រាម​តាម​រថយន្តក្រុង​សូ​រិ​យាឆ្លង​ដែន​ពី​ប្រទេស​ឡាវ​ ចូល​មក​កម្ពុជា កាលពីពេលកន្លងមក ។

សេចក្តី​រា​យ​ការណ៍​បន្ត​ថា បុគ្គលិក​ក្រុមហ៊ុន​រថយន្តក្រុង​សូ​រិ​យា​ ដែល​កំពុង​ជាប់​ពាក់ព័ន្ធ​ទាំង​៣​នាក់​នោះ​ ១-​ឈ្មោះ​ញឹ​ម សុខ​ជា ភេទ​ប្រុស អាយុ​37​ឆ្នាំ ២-​ឈ្មោះ​សៅ ប្រុស អាយុ​38​ឆ្នាំ និង​៣-​ឈ្មោះ​ស បុប្ផា អាយុ​58​ឆ្នាំ អ្នក​ទាំង​3​នេះ គឺ​មិន​ទាន់​បាន​សម្រេច​ទៅ​ជា​យ៉ាងណា​នោះ​ទេ កំពុង​ស្ថិត​នៅ​ក្រោម​ការ​សុ​ី​ប​អង្កេត​នៅឡើយ ។

ដោយឡែក អ្នក​ដឹក​ជញ្ជូន​គ្រឿងញៀន​តាម​រថយន្តក្រុង​សូ​រិ​យា​ជាក់ស្តែង គឺ ១-​ឈ្មោះ​ឆៀវ ធា​រូ ២- ឈ្មោះ​ឆៀវ តុង​ហៃ និង​៣-​ឈ្មោះ ហែម សា​វន គឺ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ខេត្តស្ទឹងត្រែង ព្រមទាំង​វត្ថុ​តាង​ជាក់ស្ដែង​ជា​គ្រឿងញៀន ប្រភេទ មេ​តំ​ហ្វេ​តា​មីន​អាយ មាន​ចំនួន 119 kg 779.5 g ព្រមទាំង មធ្យោ​បាយ បំរើ​ការ​ដឹក​ជញ្ជូន​គ្រឿងញៀន ជា​រថយន្តក្រុង​សូ​រិ​យា​នេះ ក៏​ត្រូវ​យក​មក​រក្សា​ទុក ជា​សម្បត្តិ​របស់​រដ្ឋ នៅ​តុលាការ​ខេត្តស្ទឹងត្រែង​ផង​ដែរ ។

ប្រភព​បន្ត​ថា បុគ្គលិក​ក្រុមហ៊ុន​រថយន្តក្រុង​សូ​រិ​យា​៣​នាក់​នេះ បាន​កំពុង​តែ​ទន្ទឹងរង់ចាំ​មេធាវី​មក​ធានា ក្នុង​នោះ​២​នាក់​ជា​តៃកុង​ឡាន និង​ម្នាក់​ទៀត​ជា​អ្នកបកប្រែ​ភាសា ។ យ៉ាងណា ពួក​គាត់​ទាំង​៣​នាក់ បាន​ធ្វើការ​បដិសេធ​យ៉ាង​ដាច់អហង្ការ​ថា ពួក​គាត់​ទាំង​៣​នាក់​អត់​មាន​ពាក់ព័ន្ធ​លើ​ករណី​ដឹក​ជញ្ជូន​គ្រឿងញៀន​នេះ​ទេ គឺ​​ពួក​គាត់​គ្រាន់តែ​បំពេញ​កាតព្វកិច្ច ក្នុង​នាមខ្លួន​ជា​អ្នកបម្រើ​ការ​តែ​ប៉ុណ្ណោះ ។

ពួក​គាត់​មិនដឹង​ថា ភ្ញៀវ​ទាំង​៣​នាក់​ដែល​មក​ជិះ​លើ​រថយន្តក្រុង​នេះ បាន​ដាក់​គ្រឿងញៀន​នោះ​ទេ ដោយ​ធ្លាប់​ឃើញ​ភ្ញៀវ​ចេញ​-​ចូល គឺ​តែងតែ​ប្រើ​នូវ​វ៉ា​លី​ស​ធំ​ៗ​យ៉ាង​ដូច្នេះ ។ ប៉ុន្តែ​យ៉ាងណា មន្ត្រី​នគរបាល​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ជា​ច្រើន​នាក់ គេ​មិន​ជឿ​តាម​ការ​បដិសេធ​របស់​បុគ្គលិក​ក្រុមហ៊ុន​រថ​យន្តក្រុង​សូ​រិ​យា​នេះ​ទេ ដោយសារ​គេ​សង្កេត​ឃើញ​វ៉ាលិស​ធុន​ធំ​ចំនួន​បី​នេះ គឺ​សុទ្ធសឹងតែ​ជា​វ៉ា​លី​ស​ដែល​ដាក់​ធ្ងន់​ៗ​។ ក្នុង​វ៉ា​លី​ស​និ​មួយ​ៗ​ស្មើនឹង​40​គីឡូក្រាម​ឯណោះ វា​ខុស​ប្លែក​ពី​វ៉ា​លី​ស​ដាក់​ខោអាវ​ធម្មតា​ទៅ​ហើយ ។

បច្ចុប្បន្ន ម​ត្ថ​កិច្ច​ប្រឆាំង​គ្រឿងញៀន​ទាំង​ជាតិ​និង​អន្តរជាតិ បាន​និង​កំពុង​តែ​តាម​ប្រមាញ់​មេខ្លោង​ទាំង​នៅ​ឡាវ និង​នៅ​រាជធានី​ភ្នំពេញ​យ៉ាង​ប្រកៀក​ប្រកិត​បំផុត ។

អត្ថបទសរសេរ ដោយ