ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខៗយកកាំបិតប៉័ងតោគំរាមសម្លា.ប់បងស្រី ត្រូវសមត្ថកិច្ចចាប់ខ្លួន

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍បឋមឲ្យដឹងថា កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៨ មិថុនា មានករណីប្អូនប្រុសបង្កើតកាន់កាំបិត គំរាមកំហែងប៉ុនប៉ងសម្លាប់បងស្រី។ ហេតុការណ៍បានកើតឡើង នៅផ្ទះជនរងគ្រោះ…

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍បឋមឲ្យដឹងថា កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៨ មិថុនា មានករណីប្អូនប្រុសបង្កើតកាន់កាំបិត គំរាមកំហែងប៉ុនប៉ងសម្លាប់បងស្រី។ ហេតុការណ៍បានកើតឡើង នៅផ្ទះជនរងគ្រោះ ភូមិខាងត្បូង ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ថា សុខវី ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរកម្មករោងចក្រ រីឯប្អូនប្រុសក្លាយជាជនសង្ស័យ ឈ្មោះ ថា វ៉ាន់ធូ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិខាងត្បូង ឃុំអន្លង់ រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ ត្រូវសមត្ថកិច្ចចាប់ខ្លួន។ វត្ថុតាងដែលសមត្ថកិច្ចចាប់យកបាន កាំបិតបុ័ងតោ ពណ៌សដងដែក១។

តាមសម្ដីបងស្រីដែលជាជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា មុនកើតហេតុខ្លួនបាន និងកំពុងតែអង្គុយមើលទូរទស្សន៍  ស្រាប់តែប្អូនប្រុសឈ្មោះ ថា វ៉ាន់ធូ បានឡើងទៅលើផ្ទះ ហើយនៅដៃមានកាន់កាំបិតបុ័ងតោ មកឈរពីក្រោយខ្នងគាត់ និងបានស្រែកជេរដោយគំរាមថា អញកាប់ក្បាលង៉ែងចោលហើយ។

ខណៈនោះជនសង្ស័យក៏បានយកកាំបិត មកភ្ជង់ពីលើក្បាលនាង ប៉ុន្តែមិនហ៊ានចាក់ ឬកាប់ទេ ភ្លាមនោះគេក៏ចុះពីលើផ្ទះទៅដីវិញ និងឈរស្រែកជេរគាត់ជាបងស្រី ហាក់បីដូចជាមនុស្សបែកថ្នាំ។ ដោយមានការភ័យខ្លាច នាងបានសម្រេចចិត្តទៅប្តឹងប៉ូលីសប៉ុស្តិ៍ ដើម្បីឲ្យធ្វើការឃាត់ខ្លួន ចាត់ការតាមនីតិវិធី៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ