ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណោចអាធម៌ណាស់លោក…ចេញពីរៀនបត់កង់ចូលផ្ទះទៅហើយមកអកុសលបែបនេះ

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ក្មេង​ប្រុស​អាយុ​១២​ឆ្នាំ​ម្នាក់​ត្រូវ​រថយន្ដ​បុក​ស្លាប់​យ៉ាង​អាណោចអាធម៌ ខណៈ​ពេល​ជិះ​កង់​បត់​ចូល​ផ្ទះ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូ​ម៉ែ​ត​លេខ​១៧៥ ១៧៦ ស្ថិត​ក្នុងភូមិ​តាកែវ​លើ ឃុំ​ត្នោត​ជុំ…

ខេត្តពោធិ៍សាត់ ៖ ក្មេង​ប្រុស​អាយុ​១២​ឆ្នាំ​ម្នាក់​ត្រូវ​រថយន្ដ​បុក​ស្លាប់​យ៉ាង​អាណោចអាធម៌ ខណៈ​ពេល​ជិះ​កង់​បត់​ចូល​ផ្ទះ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូ​ម៉ែ​ត​លេខ​១៧៥ ១៧៦ ស្ថិត​ក្នុងភូមិ​តាកែវ​លើ ឃុំ​ត្នោត​ជុំ ស្រុក​ក្រគរ កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៨ ។

បន្ទាប់​ពី​កើតហេតុ​អ្នកបើកបរ​រថយន្ដ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​គេចខ្លួន​បាត់​បន្សល់​ទុក​រថយន្ដ​នៅ​ទីនោះ​សមត្ថកិច្ច​បាន​យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​នោះ​ជន​រង​គ្រោះជា​សិស្សសាលា​ចេញពី​រៀន​ហើយ​បាន​ជិះ​កង់​លើ​ផ្លូវជាតិ​លេខ​៥​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។ ទៅ​ដល់​ចំណុច​កើតហេតុ​បាន​បត់​ឆ្វេង​ឆ្លងថ្នល់​ចូល​ផ្ទះ ខ​ណះ​នោះ​ក៏​ត្រូវរ​ថយ​ន្ថ​ដែល​កំពុង​បោះពួយ​យ៉ាង​លឿន​មក​ពីមុខ​បុក​យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​គួរ​ឲ្យ​សង្វេគ ។

ភ្លាម​ៗ​នោះ​អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ​គេចខ្លួន​បាត់​ស្រមោល ។ សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ រឿ​ន កុយ ភេទ​ប្រុស អាយុ​១២​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ រថយន្ដ​ដែល​បង្ក​គ្រោះថ្នាក់​នោះ​ម៉ាក​សាំ​យ៉ុ​ង​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2J-5980 សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​រង់ចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ ៕