ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តដឹក​ដីកិន​ម៉ូតូស្លា.ប់​ម្នាក់ នៅសង្កាត់​ឃ្មួញ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រថយន្ត​ដឹកដីធន់​​យក្ស​បាន​បុក​កិន​មនុស្ស​ស្លា.ប់​​ម្នាក់​​ ខណៈ​ពេល​ដែល​រថយន្ត​ និង​រថយន្ត​ជែងគ្នា​​ក៏ទៅ​វាក់​​បុក​ចំពី​មុខ​ម៉ូតូ​​ដែល​កំពុងធ្វើ​​ចរាចរ​បញ្ច្រាសទិស​គ្នា បណ្តាល​ឱ្យ​បុរស​ម្នាក់​បានដេក​ស្លា.ប់​​នៅ​នឹងកន្លែង​នៅវេលា​ម៉ោង​១២​និង​២៥​នាទី​​ថ្ងៃត្រង់​ថ្ងៃទី​៨ មីនា ២០១៣ ​នៅតាម​បណ្តោយ​ផ្លូវ​ភ្នំពេញ-ហាណូយ​ ក្នុងភូមិ​សំរោង សង្កាត់​​ឃ្មួញ ខណ្ឌសែនសុខ ។

រាជធានីភ្នំពេញ ៖ រថយន្ត​ដឹកដីធន់​​យក្ស​បាន​បុក​កិន​មនុស្ស​ស្លាប់​​ម្នាក់​​ ខណៈ​ពេល​ដែល​រថយន្ត​ និង​រថយន្ត​ជែងគ្នា​​ក៏ទៅ​វាក់​​បុក​ចំពី​មុខ​ម៉ូតូ​​ដែល​កំពុងធ្វើ​​ចរាចរ​បញ្ច្រាសទិស​គ្នា បណ្តាល​ឱ្យ​បុរស​ម្នាក់​បានដេក​ស្លាប់​​នៅ​នឹងកន្លែង​នៅវេលា​ម៉ោង​១២​និង​២៥​នាទី​​ថ្ងៃត្រង់​ថ្ងៃទី​៨ មីនា ២០១៣ ​នៅតាម​បណ្តោយ​ផ្លូវ​ភ្នំពេញ-ហាណូយ​ ក្នុងភូមិ​សំរោង សង្កាត់​​ឃ្មួញ ខណ្ឌសែនសុខ ។

​ជនរងគ្រោះ​​​មាន​ឈ្មោះ​​សូរ​ នាង ភេទប្រុស អាយុ​២៣​ឆ្នាំ មាន​ស្រុក​​កំណើត​​នៅភូមិ​បឹង​​ក្អែក ឃុំ​ព្រែក​រកា ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល។ ចំណែក​​​រថយន្ត​បង្ក​ម៉ាក​អីុហ្សុយៗ ពណ៌​ត្រួយ​​ចេក ​អ្នក​បើក​រថយន្ត​បង្ក​​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​​នៅ​ឡើយទេ ព្រោះ​​ក្រោយ​ពេល​កើត​ហេតុ​ជន​បង្ក​បាន​​រត់​គេច​ខ្លួន​បាត់​ស្រមោល  ៕