ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​នគរបាល​ម្នាក់​បាន​ស្លា.ប់ ខណៈ​កំពុង​បញ្ជូន​ទៅ​មន្ទីរពេទ្យ

5 ឆ្នាំ មុន
  • កែប

ខេត្ត​កែប ៖ តាម​សេចក្តីរាយការណ៍​​ពី​នគរបាល​ចរាចរណ៍​ក្រុងកែប​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត និង​ម៉ូតូ​សង់​កូរ៉េ​បើកបរ​ដោយ​មន្ត្រី​នគរបាល​ម្នាក់​ត្រូវ​រថយន្ត​បុក​លើ​ផ្លូវជាតិ​លេខ​៣៣ ទិស​ដៅ​កែង​គ្នា ក្នុង​ចំណុច​ផ្លូវកែង​ទល់មុខ​ផ្លូវ​ចូល​ស្រែអំបិល​ឈ្មោះ…

ខេត្ត​កែប ៖ តាម​សេចក្តីរាយការណ៍​​ពី​នគរបាល​ចរាចរណ៍​ក្រុងកែប​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត និង​ម៉ូតូ​សង់​កូរ៉េ​បើកបរ​ដោយ​មន្ត្រី​នគរបាល​ម្នាក់​ត្រូវ​រថយន្ត​បុក​លើ​ផ្លូវជាតិ​លេខ​៣៣ ទិស​ដៅ​កែង​គ្នា ក្នុង​ចំណុច​ផ្លូវកែង​ទល់មុខ​ផ្លូវ​ចូល​ស្រែអំបិល​ឈ្មោះ អ៊ុយ ហិ ករណី​នេះ​បណ្តាល​ឲ្យ​មន្ត្រី​នគរបាល​ម្នាក់​ដែល​ជិះ​ម៉ូតូ​បាន​រង​របួសធ្ងន់ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ម៉ូតូ​ដែល​ត្រូវ​រថយន្ត​បើក​បុក​នគរបាល​នោះ​ម៉ាក​សេ​១០០​កូរ៉េ ពណ៌​ក្រហម គ្មាន​ផ្លា​ក​លេខ បើកបរ​ដោយ​ឈ្មោះ ម៉ី រ៉ា​ឌី ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មុខរបរ​នគរបាល បច្ចុប្បន្ន​នៅ​ភូមិ​កែប សង្កាត់​កែប ក្រុងកែប​(​រង​របួសធ្ងន់​) ។ ចំណែក​រថយន្ត​ដែល​បុក​ម៉ាក (​រេ​ហ្វ​) ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ ២AB- ០៤៤៣ បើកបរ​ដោយ​ឈ្មោះ ផុ​ន ធឿ​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​មួយ រស់នៅ​ភូមិ​ព្រៃ​ស្នៀត ឃុំ​ព្រៃ​ស្នៀត ស្រុក​ពារាំង ខេត្តព្រៃវែង មិន​រង​របួស​ទេ ។


តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ចរាចរណ៍​ក្រុងកែប​បាន​ឲ្យ​ដឹង​ថា ម៉ូតូ​បាន​បត់​ឆ្វេង​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏​ត្រូវ​រថយន្ត​បុក​តែ​ម្តង ក្រោយ​ពេល​បុក​ហើយ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់គេច​ខ្លួន ប៉ុន្តែ​ត្រូវ​កម្លាំង​នគរបាល​អធិការ​ក្រុង​បាន​តាម​ប្រមាញ់​រថយន្ត​រហូត​ឃាត់​បាន​ទាំង​រថយន្ត និង​អ្នកបើកបរ​នៅ​ចំណុច​ឆ្នេរ​ខាងលិច​សាលាខេត្ត​កែប ហើយ​នាំ​មក​កាន់​អធិការ​នគរបាល​ក្រុង ដើម្បី​ធ្វើការ​សាកសួរ ។

ប្រភព​ព័ត៌មាន​ចុង​ក្រោយ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​កើតហេតុ​ត្រូវ​បាន​សមត្ថកិច្ច​យក​រថយន្ត​សង្គ្រោះ​របស់​ស្នងការ​ខេត្ត​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯ​ប្រទេស​វៀតណាម ប៉ុន្តែ​ដោយ​របួស​ធ្ងន់ធ្ងរ​ពេក​ជន​រង​គ្រោះ​ក៏​បាន​ដាច់ខ្យល់​ស្លាប់​ពេល​ដឹក​ចូល​ដល់​ទឹកដី​ប្រទេស​វៀតណាម ហើយ​ក៏​ដឹក​សព​ត្រឡប់​មក​កាន់​លំនៅ​ឋាន​វិញ ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​រថយន្ត និង​ម៉ូតូ​ត្រូវ​បាន​នាំ​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុងកែប​រង់ចាំ​ការ​ដោះស្រាយ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ