ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់​បង្គោល​ភ្លើង​ចំនួន​៤​ដើម សង្កត់​លើ​រថយន្ត​ជាង​១០​គ្រឿង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​មាន​រថយន្ត​ចំនួន​ជាង​១០​គ្រឿង សុទ្ធសឹងតែ​ជា​រថយន្ត​ស៊េរី​ទំនើប​ៗ បាន​រង​ការ​ខូចខាត​យ៉ាងដំណំ ខណៈ​ដែល​ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ធំ​រាប់​ម៉ោង លាយឡំ​ជាមួយ នឹង​ខ្យល់​កន្ត្រាក់​បោកបក់​មក​យ៉ាង​ខ្លាំង​ផង​ដែរ​នោះ បាន​បណ្តាល​ឲ្យ​បាក់​បង្គោល​ភ្លើង​ថ្ម​ចំនួន​៤​ដើម រួម​ទាំង​ខ្សែភ្លើង​មួយ​ដុំ​ធំ​បាក់​ធ្លាក់​សង្កត់ជាប់​ពីលើ​។…

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​មាន​រថយន្ត​ចំនួន​ជាង​១០​គ្រឿង សុទ្ធសឹងតែ​ជា​រថយន្ត​ស៊េរី​ទំនើប​ៗ បាន​រង​ការ​ខូចខាត​យ៉ាងដំណំ ខណៈ​ដែល​ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ធំ​រាប់​ម៉ោង លាយឡំ​ជាមួយ នឹង​ខ្យល់​កន្ត្រាក់​បោកបក់​មក​យ៉ាង​ខ្លាំង​ផង​ដែរ​នោះ បាន​បណ្តាល​ឲ្យ​បាក់​បង្គោល​ភ្លើង​ថ្ម​ចំនួន​៤​ដើម រួម​ទាំង​ខ្សែភ្លើង​មួយ​ដុំ​ធំ​បាក់​ធ្លាក់​សង្កត់ជាប់​ពីលើ​។

ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​កាល​វេលា​ម៉ោង​៥ និង​៤៥ នាទី​ល្ងាច ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​ខាង​មុខ​ធនាគារ ហុង លី​អុង តាម​បណ្តោយ​ផ្លូវ​លេខ​៥១ (​ផ្លូវ​ប៉ាស្ទ័រ​) ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ​។ យោង​តាម​ប្រភព​ព័ត៌មាន ពី​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្នុង​ករណី​បាក់​បង្គោល​ភ្លើង​ចំនួន​៤​ដើម ដែល​ដួល​សង្កត់​ទៅ​លើ​រថយន្ត ទាំងអស់​ខាងលើ​នេះ គេ​មិន​ទាន់​ដឹង​ថា មាន​រថយន្ត​ប៉ុន្មាន​គ្រឿង​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ និង ប៉ុន្មាន​គ្រឿង​រង​ការ​ខូចខាត​តិចតួច​នោះ​ទេ ហើយ​ក៏​មិន ទាន់​អនុញ្ញាត​ឲ្យ​ម្ចាស់​រថយន្ត​យក​រថយន្ត ចេញ​បាន​ទេ ព្រោះ​ខ្លាចក្រែង​ឆ្លង​ចរន្តអគ្គិសនី បណ្តាល​ឲ្យ​ឆក់​រងគ្រោះថ្នាក់ ដល់​មនុស្ស​ថែម​ទៀត និង រង់ចាំ​មន្ត្រី​អគ្គិសនី​ធ្វើការ​បិទ​ប៉ា​រ៉ែត​ភ្លើង​ជា​មុន​សិន​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​មាន​សមត្ថកិច្ច មូលដ្ឋាន ក៏​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ និង​រាយការណ៍​ទៅ​ប្រាប់​ខាង​មន្ត្រី​អគ្គិសនី​កម្ពុជា​ចុះ​មក​ដល់ នឹង​ធ្វើការ​បិទ​ប៉ា​រ៉ែត​ភ្លើង​ជា​មុន​សិន ទើប​អនុញ្ញាត​ឲ្យ​ក្រុម​បុគ្គលិក​របស់​ធនាគារ ហុង លី​អុង ខាងលើ យក​រថយន្ត​របស់​ខ្លួន​ទាំង​ជាង​១០​គ្រឿង​នោះ​ចេញពី​ក្រោម​បង្គោល​ភ្លើង និង​ខ្សែរ​ភ្លើង​នោះ​យក​ទៅ​បាន​៕


https://youtu.be/u52BsvDxNV8

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ