ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហភាព​អឺរ៉ុប​ផ្តល់​ជំនួយ​៣,៥​លាន​អឺ​រ៉ូ​ដល់​សាលាក្តី​ខ្មែរក្រហម​សម្រាប់​ឆ្នាំ​២០១៨

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហភាព​អឺរ៉ុប​(EU)​បាន​ប្រកាស​ផ្តល់​ជំនួយ​ចំនួន​៣,៥​លាន​អឺ​រ៉ូ​ដល់ អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​) ដើម្បី​គាំទ្រ​ដល់​ដំណើរការ​របស់ អ​.​វ​.​ត​.​ក សម្រាប់​ឆ្នាំ​២០១៨ ដែល​ក្នុង​នោះ​ទឹកប្រាក់​ចំនួន​២,២៥​លាន​អឺ​រ៉ូ​នឹង​ផ្តល់​ជូន​ភាគី​អន្តរជាតិ និង​ផ្តល់​ជូន​ភាគី​ជាតិ…

រាជធានី​ភ្នំពេញ ៖ សហភាព​អឺរ៉ុប​(EU)​បាន​ប្រកាស​ផ្តល់​ជំនួយ​ចំនួន​៣,៥​លាន​អឺ​រ៉ូ​ដល់ អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​) ដើម្បី​គាំទ្រ​ដល់​ដំណើរការ​របស់ អ​.​វ​.​ត​.​ក សម្រាប់​ឆ្នាំ​២០១៨ ដែល​ក្នុង​នោះ​ទឹកប្រាក់​ចំនួន​២,២៥​លាន​អឺ​រ៉ូ​នឹង​ផ្តល់​ជូន​ភាគី​អន្តរជាតិ និង​ផ្តល់​ជូន​ភាគី​ជាតិ ១,២៥ លាន​អឺ​រ៉ូ ។

លោក ក្រាញ់ តូ​នី ប្រធាន​ការិយាល័យ​រដ្ឋបាល​ស្តីទី និង​លោក Knut Rosandhaug អនុ ប្រធាន​ការិយាល័យ​រដ្ឋបាល​អ​.​វ​.​ត​.​ក បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្តីថ្លែងការណ៍ រួម​គ្នា​នា​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៨​ថា ៖ «​តាង​នាម​ឲ្យ​អ​.​វ​.​ត​.​ក យើងខ្ញុំ​សូម​ថ្លែង​អំ ណរ​គុណ​ចំពោះ​ការ​បន្ត​ឧបត្ថម្ភ​គាំទ្រ​ដ៏​ថ្លៃថ្លា​របស់​សហភាព​អឺរ៉ុប ។ ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​នេះ​នឹង​រួមចំណែក​បន្ត​និរន្តរភាព​កិច្ចការ​របស់​សាលាក្តី ដើម្បី​សម្រេច​បាន​យុ ត្តិ​ធម៌​ចំពោះ​អំពើ​ឃោរឃៅ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ចន្លោះ​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ ១៩៧៩» ។

អំពី​សហភាព​អឺរ៉ុប​សហភាព​អឺរ៉ុប គឺជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​សំខាន់​របស់​ព្រះរាជាណាចក្រ​កម្ពុជា ចាប់តាំងពី​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០ ហើយ​ក៏​ជា​ប្រទេស​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​មួយ ក្នុង​ចំណោម​ប្រទេស​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ធំ​ៗ​បំផុត ។ សហភាព​អឺរ៉ុប​មាន​តំណាង​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​តាម​រយៈ​គណៈប្រតិភូ​របស់​ខ្លួន​ចំនួន​១៣៩​ប្រទេស​ដោយ​កសាង​បណ្តាញ​ទំនាក់ទំនង និង​ភាព​ជា​ដៃគូ និង​លើ​កក ម្ព​ស់គុណ​តម្លៃ និង​ផលប្រយោជន៍​របស់​សហភាព​អឺរ៉ុប​ក្នុង​នោះ​រួម​មានការ​លើកកម្ពស់ សិទ្ធិ​មនុស្ស និង​លិ​ទ្ធិ​ប្រជាធិបតេយ្យ​ព្រមទាំង​ការ​អភិវឌ្ឍ​ប្រកបដោយ​បរិ​យា​ប័ន និង​និរន្តរភាព ។

បើ​តាម​សេចក្តី​សហភាព​អឺរ៉ុប គឺជា​ម្ចាស់​ជំនួយ​ធំ​មួយ​ក្នុង​ចំណោម​ម្ចាស់​ជំនួយ​ធំ​ៗ​បំផុត​របស់​អ​.​វ​.​ត​.​ក ហើយ​ការ​ផ្តល់​ជំនួយ​ចុង​ក្រោយ​នេះ​ធ្វើ​ឲ្យ​ជំនួយ​ហិរញ្ញវត្ថុ​ដែល​សហភាព​អឺរ៉ុប​បាន​ផ្តល់​ដល់ អ​.​វ​.​ត​.​ក មាន​ចំនួន​សរុប​២២,៧០​លាន​អឺ​រ៉ូ ចាប់ពី​សាលាក្តី​ខ្មែរក្រហម​ចាប់បដិសន្ធិ​នៅ​ឆ្នាំ​២០០៦ មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ