ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ជាតិ​មួយ​រឹង​មាំ គឺ​ដោយសារ​ប្រជាពលរដ្ឋ

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​លោកគ្រូ​-​អ្នកគ្រូ នៅ​ក្នុង​ខេត្តពោធិ៍សាត់ នា​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៨ លោក ហ៊ុន ម៉ា​ណែ​ត…

ខេត្តពោធិ៍សាត់ ៖ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​លោកគ្រូ​-​អ្នកគ្រូ នៅ​ក្នុង​ខេត្តពោធិ៍សាត់ នា​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៨ លោក ហ៊ុន ម៉ា​ណែ​ត បាន​អំពាវនាវ​ឲ្យ​លោកគ្រូ​-​អ្នកគ្រូ​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​នៅ​ក្នុង​ការ​ជ្រើសរើស​អ្នកដឹកនាំ​ដែល​ខ្លួន​ពេញចិត្ត​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ខណៈ​ដែល​ឱកាស​ប្រើ​សិទ្ធិ​របស់​ខ្លួន ដើម្បី​ជ្រើសរើស​អ្នកដឹកនាំ​ដែល​ខ្លួន​ពេញចិត្ត រយៈពេល​៥​ឆ្នាំ​មាន​ម្តង ។

លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា ក្នុង​រយៈពេល​៥​ឆ្នាំ​ម្តង លោកគ្រូ អ្នកគ្រូ​មានឱកាស​ប្រើ​សិទ្ធិ​របស់​ខ្លួន​នៅ​ក្នុង​ការ​ជ្រើសរើស​អ្នកដឹកនាំ​ដែល​ខ្លួន​ពេញចិត្ត ។ ដូច្នេះ​សូម​លោកគ្រូ អ្នកគ្រូ អញ្ជើញ​ទៅ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​ៗ​គ្នា​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ។

លោក ហ៊ុន ម៉ា​ណែ​ត​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា រាជរដ្ឋាភិបាល​បាន​បើក​សិទ្ធិ​ទូលំទូលាយ សម្រាប់​ប្រជាពលរដ្ឋ សម្រាប់​ការ​ជ្រើសរើស​មេដឹកនាំ​ដោយ​មិន​មានការ​បង្ខិតបង្ខំ​ណាមួយ​ឡើយ ។ លោក​បាន​លើក​ឡើង​ថា លោកគ្រូ​- អ្នកគ្រូ គឺជា​ឪពុក​ម្ដាយ​ទី​២ ដែល​បាន​បណ្ដុះបណ្ដាល​អប់រំ មនុស្ស​ម្នាក់​ៗ ឲ្យ​ក្លាយជា​ធនធាន​ដ៏​ល្អ សម្រាប់​គ្រួសារ ខ្លួនឯង និង​សង្គម​ជាតិ ដែល​នេះ គឺជា​កិច្ចការ​សំខាន់​មិន​អាច​កាត់ថ្លៃ​បាន ព្រោះថា​ប្រទេស​ជាតិ​មួយ​រឹង​មាំ គឺ​ដោយសារ​ប្រជាពលរដ្ឋ​រឹង​មាំ ប្រជាពលរដ្ឋ​ខ្លាំងក្លា ប្រជា​ព​រដ្ឋ​មាន​សមត្ថភាព ចំណេះដឹង សីលធម៌ និង​គុណធម៌​ដែល​ទាំង​អស់នេះ​បាន​ធ្វើ​ឲ្យ​ប្រទេស​យើង​រីក​ចម្រើន​តាំងពី​យើង​បញ្ចប់សង្គ្រាម​មក ។

លោក​បាន​បន្ដ​ទៀត​ថា លោកគ្រូ អ្នកគ្រូ គឺជា​សេដ្ឋី​ចិត្ត​បុណ្យ នៃ​កេរ្តិ៍ឈ្មោះ ដែល​មានទ្រព្យ​សម្បត្តិ​មហាសាល​នោះ គឺ​ចំណេះដឹង សីលធម៌ គុណធម៌ ដែល​ទ្រព្យសម្បត្តិ​ដ៏​មាន​តម្លៃ​នេះ លោកគ្រូ អ្នកគ្រូ ចែករំលែក​ទៅ​ដល់​សិស្ស​រាប់រយ​រាប់​ពាន់​នាក់ ឲ្យ​ក្លាយជា​មនុស្ស​មានចំណេះ​ដឹង សីលធម៌ គុណធម៌ ហើយ​បាន​កសាង​អភិវឌ្ឍ​ប្រទេស ធ្វើ​ឲ្យ​មានការ​រីក​ចម្រើន​ដល់​ប៉ុណ្ណេះ ។

នា​ឱកាស​នោះ លោក​ក៏​សូម​ថ្លែងអំណរគុណ លោកគ្រូ អ្នកគ្រូ ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត ខិតខំ​យកចិត្តទុកដាក់ នៅ​ក្នុង​ការ​កសាង​មនុស្ស នៅ​ក្នុង​ការ​ចែករំលែក​ចំណេះដឹង សីលធម៌ គុណធម៌ កសាង​អនាគត​របស់​មនុស្ស​ម្នាក់​ៗ​ឲ្យ​បាន​ច្រើន ។ លោក​បាន​ថ្លែង​ថា រាជរដ្ឋាភិបាល​យកចិត្តទុកដាក់​ណាស់​ទៅ​លើ​ការងារ​នេះ អាទិភាព​របស់​រាជរដ្ឋាភិបាល ។

ជាក់ស្តែង​ការ​ចំណាយ​របស់​រាជរដ្ឋាភិបាល​ខ្ពស់​លើ​វិស័យ​អប់រំ បើ​ប្រៀបធៀប​នឹង​វិស័យ​ផ្សេង​ៗ និង​ផ្តោត​សំខាន់​លើ​ការ​យកចិត្តទុកដាក់​លើ​ជីវភាព​របស់​លោកគ្រូ អ្នកគ្រូ តាម​រយៈ​ការ​តម្លើង​ប្រាក់បៀវត្ស​លោកគ្រូ អ្នកគ្រូ ការ​បណ្តុះបណ្តាល​សមត្ថភាព និង​បង្កើន​លទ្ធភាព​លោកគ្រូ អ្នកគ្រូ ក្នុង​ការ​ចែករំលែក​ចំណេះដឹង ដល់​សិស្សានុសិស្សការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​វិស័យ​អប់រំ ។ លោក ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​ថា គោលនយោបាយ និង​ចក្ខុវិស័យ​របស់​មេដឹកនាំ គឺ​សំខាន់​ណាស់ដើម្បី​ដឹកនាំ​ប្រទេស​យើង​រីក​ចម្រើន​ទៅ​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ