ទែនមែនណា អត់កាត់តនោះទេ… ពួកគាត់កំពុងយកជីវិតមកលេងសើច
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា រថយន្ត២គ្រឿងបានបើកលឿនដូចគ្នា លុះមកដល់ចំណុចផ្លូវបំបែកជាបួន នៅមិនព្រមបន្ថយល្បឿន បណ្តាលឱ្យរថយន្តទាំង២គ្រឿងបុកគ្នាចំពីមុខពេញទំហឹង ធ្វើឲ្យម្ខាងប៉ើងធ្លាក់ទៅត្រាំក្នុងលូទឹកស្អុយ សំណាងល្អមិនបង្កឱ្យនរណាម្នាក់រងរបួសដល់ជីវិតឡើយ ហេតុការណ៍ដ៏រន្ធត់នេះ…
សេចក្តីរាយការណ៍បន្តថា នៅមុនកើតហេតុ គេឃើញរថយន្តមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AB-9342 បើកបរដោយបុរស២នាក់នឹងស្រីម្នាក់ ធ្វើដំណើរតាមផ្លូវ៤៣២ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ។ លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿងទៀត បើកដោយបុរសម្នាក់ និងស្រីម្នាក់ តាមផ្លូវ១០៥ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនដែរ បានឆ្លងផ្លូវមិនបន្ថយល្បឿនក៏បុកគ្នាពេញទំហឹង បណ្តាលមួយគ្រឿងប៉ើងធ្លាក់ចូលទៅត្រាំ ក្នុងទឹកស្អុយតែម្តង ។ ភ្លាមៗនោះជនរងគ្រោះនៅក្នុងរថយន្តនោះ បានវាយនឹងធាក់ទម្លុះកញ្ចក់មុខចេញមកក្រៅ ក៏ត្រូវបានប្រជាពលរដ្ធ ជួយទាញនឹងលើកអ្នកទាំង២មកលើគោក ។
មួយសន្ទុះក្រោយមក ក៏គេចខ្លួនបាត់អស់ បន្សល់ទុកតែរថយន្តនៅក្នុងប្រឡាយទឹកស្អុយ ចំណែកភាគីខាងរថយន្តម្ខាងទៀត បានរងការខូចខាតមួយកំណាត់មុខ និងអ្នកបើកបររងរបួសដៃ ត្រូវសាច់ញាតិ ដឹកទៅព្យាបាលរបួសនៅមន្ទីពេទ្យរុស្សីភ្លាមៗ ។ ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៏ធ្វើការវាស់វែងនឹងស្ទូចយករថយន្តទាំង២គ្រឿងនោះ ទៅរក្សារទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោក រងចាំដោះស្រាយគ្នានៅពេលក្រោយ ។

ចែករំលែកព័តមាននេះ