ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​បុគ្គលិក​ធ្វើការ​នៅ​ស្ថានទូត​ដាក់​ញាតិ​មក​ក្រសួង​ការងារ​ស្វែងរក​អន្តរាគមន៍

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​បុគ្គលិក​ដែល​បម្រើ​ការ​នៅ​ស្ថានទូត​អា​មេ​រិ​ក​ដែល​ត្រូវ​បាន​ស្ថានទូត​អា​មេ​រិ​ក​បណ្តេញចេញ​បាន​លើកគ្នា​មក​ដាក់​ញាត្តិ​នៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ធ្វើ​អន្តរាគមន៍​ដល់​ពួក​គាត់ ។​លោក​អឹ​ម រ៉ា​អតីត​បុគ្គលិក​នៅ​ស្ថានទូត​អា​មេ​រិ​កបាន​ឲ្យ​ដឹង​ពេល​មក​ដាក់​ញាតិ​នា​ព្រឹក ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ទីស្តីការក្រសួង​ការងារ​បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា…

រាជធានី​ភ្នំពេញ ៖ អតីត​បុគ្គលិក​ដែល​បម្រើ​ការ​នៅ​ស្ថានទូត​អា​មេ​រិ​ក​ដែល​ត្រូវ​បាន​ស្ថានទូត​អា​មេ​រិ​ក​បណ្តេញចេញ​បាន​លើកគ្នា​មក​ដាក់​ញាត្តិ​នៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ធ្វើ​អន្តរាគមន៍​ដល់​ពួក​គាត់ ។​លោក​អឹ​ម រ៉ា​អតីត​បុគ្គលិក​នៅ​ស្ថានទូត​អា​មេ​រិ​កបាន​ឲ្យ​ដឹង​ពេល​មក​ដាក់​ញាតិ​នា​ព្រឹក ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ទីស្តីការក្រសួង​ការងារ​បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា ថ្ងៃ នេះ​យើង​បាន​យក​ញាតិ​មក​ដាក់​នៅ​ក្រសួង​ការងារ ដើម្បី​ឲ្យ​ជួន​អន្តរាគមន៍ ហើយ​ពួក​យើង​បាន​ត្រូវ​បំពេញបែបបទ និង​មានការ​សាកសួរ​ពី​គណៈ​ក​ម្មា​ការ​ដោះស្រាយ​វិវាទ ការងារ​នៃ​ក្រសួង​ការងារ​ជួយ​អន្តរាគមន៍ ។ លោក​បន្ត​ថា ពេល​នេះ​ខាង​ក្រសួង​ការងារ​មិន​ទាន់​បាន​ដោះស្រាយ​ចម្លើយ​បាន​យ៉ាងណា​នោះ​ទេ ព្រោះថា​ខាង​ក្រសួង​ការងារ​ថា​នឹង​ធ្វើការ​ដោះស្រាយ​ជាមួយ​សា្ថ​ន​ទូត​អា​មេ​រិ​កសិន​ទើប​ហៅ​ពួក​គាត់​មក​ពិភាក្សា ។


​តាម​លោក​អឹ​ម រ៉ា​បាន​អះអាង​ថា ពួក​គាត់​ដែល​ត្រូវ​ទូត​អា​មេ​រិ​ក​បណ្តេញ​ពី​ការងារ បាន​ដាក់​ញាតិ​នៅ​គ្រប់​ស្ថាប័ន​រួច​ហើយ ដោយ​ពួក​គាត់​នៅ​តែ​រង​ចាំ​លទ្ធផល​ដោះស្រាយ​របស់​ក្រសួង​ការងារ​សិន ។ លោក​ថា អ្នក​ដែល​ត្រូវ​ទូត​អា​មេ​រិ​ក​បណ្តេញចេញ​នៅ​តែ​ប្រកាន់​ជំហរ​ក្នុង​ការ​តវ៉ា​ដដែល​ប្រ​សិន បើ​គ្មាន​ដំណោះស្រាយ ។ យ៉ាងណា​ក្តី​លោម អ៊ឹម រ៉ា​បាន​ក៏​បាន​ឲ្យ​ដឹង​ថា ភាគី​ខាង​ស្ថានទូត​អា​មេ​រិ​កបាន​ប្រកាស ថា បាន​សម្រេច​មិន​ដោះស្រាយ​ឲ្យ​ពួក​គាត់​នោះ​ទេ ។

ចំណែក​លោក​លឹ​ម​សេង គឹ​ម​ហុង អតីត​បុគ្គលិក​ស្ថានទូត​ក៏​បាន​លើក​ឡើង​ថា អ្វី​ដែល ស្ថានទូត​អា​មេ​រិ​ក​បញ្ឈប់​ការងារ​បុគ្គលិក​៣២​រូប គឺជា​ការ​សម្លាប់​ពួក​គាត់​អី​ញ្ចឹ​ង ។ លោក​ថា ពួក​លោក​ចង់បាន​តម្លាភាព​ដែល​ទទួល​បាន​យក​បាន​ទាំងអស់​គ្នា ។ ជាមួយ​គ្នា​នោះ​ដែរ​លោក គឹ​ម ហុង​បាន​អះអាង​ថា ក្នុង​នាម​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​អា​មេ​រិ​ក គួរ​ស​ម្លែ​ង​ការ​ពិត​ត្រឹមត្រូវ​កុំ​ចេញ​តែ​លោក​ប្រកាន់​ដែល​មិន​អាច​ទទួលយក បាន​នោះ​ទេ ។

សូម​ជម្រាប​ថា អតីត​សន្តិសុខ​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​កម្ពុជា​ចំនួន​៣២​នាក់ បាន​ធ្វើការ​ប្រមូលផ្តុំ​ខាង​មុខ​ស្ថានទូត​ករណី​បញ្ឈប់​ការងារ​របស់​ពួក​គាត់​ពី​ការងារ ។ បុគ្គលិក ទាំងនោះ​ស្នើ​ឲ្យ​ស្ថានទូត​អា​មេ​រិ​ក​មើល​រឿង​នេះ​ឡើង​វិញ ហើយ​ធ្វើ​ឲ្យ​មាន​យុត្តិធម៌ និ ង​បង្ហាញ​ពី​ភស្តុ​តាង​ច្បាស់​លា​ល់ ចំពោះ​ការ​បណ្តេញ ពួក​គាត់​ចេញពី​ការងារ​កាលពី​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ ។ បុគ្គលិក​ម្នាក់​បាន​លើក​ឡើង​ថា ភាគី​ស្ថានទូត​អា​មេ​រិ​កបាន​លើកយក​មូលហេតុ​មួយ គឺ​ចោទប្រកាន់​ពួក​គាត់​ថា​ចែកចាយ​រូបថត អាសអាភាស​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស ។ ប៉ុន្តែ​ពួក​គាត់​អះអាង​ថា មូលហេតុ​នេះ​មិន​សមរម្យ​នោះ​ទេ គឺ​រូបថត​នោះ​បង្ហោះ​ក្នុង Group M e ssager ឯកជន ហើយ​ក៏​មិនដឹង​ថា ចេញ​មកពីណា​ផង​ដែរ ។

ការ​តវ៉ា​របស់​អតីត​បុគ្គលិក​ទាំង​៣២​នាក់ ដែល​ត្រូវ​បណ្តេញ​ចេញពី​ការងារ​ពួក​គាត់​ទាមទារ​ឲ្យ​ស្ថានទូត​អា​មេ​រិ​ក​ដោះស្រាយ​ជូន​ពួក​គាត់​ចំនួន​៧​ចំណុច​ទី​១-​ទាមទារ​រក​យុ ត្តិ​ធម៌​ពី​ការ​បញ្ឈប់​ពួក​គាត់​ដោយ​បង្ខំ និង​មិន​បង្ហាញ​ភស្តុ​តាង ។ ទី​២- ទាមទារ​កែ​ពាក្យ ពី​ការ​បណ្តេញចេញ​មក​ជា​ការ​កាត់​បន្ថយ​បុគ្គលិក​វិញ ។ ទី​៣-​ទាមទារ​សំណង​០៦​ខែ ទៅ​តាម​ច្បាប់​កាត់​បន្ថយ​បុគ្គលិក ។ ទី​៤-​សូម​ប្តឹង​ពី​បទ​រំលោភ សិទ្ធិ​បុគ្គលិក ដោយ​ដកហូត​យក​ទូរស័ព្ទ​ទៅ​ឆែក​មើល​គ្រប់​រូបភាព និង​ឯកសារ​ផ្សេង​ៗ​ព្រមទាំង​រឹបអូស​យក​ទូរស័ព្ទ​ពួក​គាត់​មួយ​ចំនួន​ទៅ​រក្សា​ទុក​មួយ​រយៈពេល ។ ទី​៥-​សូម​ឲ្យ​ទូទាត់​លុយ​មូលនិធិ​ឧ​ប​ត្ភ​ម្ត​(​ប្រាក់​១២​ភាព​រយ​) ក្នុង​ខែ​នេះ ព្រមទាំង​០៣​ខែ​កន្លង​មក​ដែល​មិន​ទាន់​ទូទាត់​ឲ្យ​ពួក​គាត់ ។ ទី​៦-​សូម​ទារ​សំណង​ជំងឺ​ចិត្ត​ទៅ​លើ​ការ​បង្ខូច​កេរ្តិ៍ឈ្មោះ និង​កិ​តិ្ត​យស ដោយ​ចោទប្រកាន់​គ្មាន​ភស្តុ​តាង ។ ទី​៧- សូម​ឲ្យ​សហគមន៍​បុគ្គលិក​ខ្មែរ​មាន​សិទ្ធិ​ចូលរួម​ដោះស្រាយ​ពី​បញ្ហា​ការ​បញ្ឈប់​បុគ្គលិក​ខ្មែរ ដែល​មាន​ភាព​យុត្តិធម៌ និង​ត្រឹមត្រូវ​តាម​ច្បាប់​ការងារ ។ លោក​បាន​ស្នើ​ឲ្យ​ស្ថានទូត​អនុវត្តន៍​ទៅ​តាម​ចំណុច​ច្បាប់​នៃ​សៀវភៅ​ការងារ​ដែល​បាន កំណត់​ទើប​ពួក​គាត់​អស់ចិត្ត ។យ៉ាងណា​ក្តី​រហូត​ដល់​ពេល​នេះ​មិន​ទាន់​មាន​ករ​បកស្រាយ​ពី​ខាង​ក្រសួង​ការងារ​យ៉ាងណា​នោះ​ទេ ទាក់ទិន​នឹង​ករណី​របស់​អតីត​បុគ្គលិក​ស្ថានទូត​អា​មេ​រិ​ក​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ