ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រស់នៅ​របៀប​ដូច​ម្តេច​ដើម្បី​កុំអោយ​កើត​មាន​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល

5 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​-​បាងកក ៖ គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល គឺជា​ប្រភេទ​ជំងឺ​ធ្ងន់ធ្ងរ​ហើយ​អាច​កើតឡើង​ភ្លាម​ៗ ដោយ​យើង​មិន​អាច​ដឹង​មុន​ទេ ហើយ​ជំងឺ​នេះ​អាច​បណ្តាល​ឲ្យ​គ្រោះ​ថ្នាក់​​ដល់​អាយុជីវិត ឬ​ក៏​ពិការ​ភាព​អស់​មួយ​ជីវិត ។ លោក​វេជ្ជបណ្ឌិត ច័ន្ទ…

ភ្នំពេញ​-​បាងកក ៖ គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល គឺជា​ប្រភេទ​ជំងឺ​ធ្ងន់ធ្ងរ​ហើយ​អាច​កើតឡើង​ភ្លាម​ៗ ដោយ​យើង​មិន​អាច​ដឹង​មុន​ទេ ហើយ​ជំងឺ​នេះ​អាច​បណ្តាល​ឲ្យ​គ្រោះ​ថ្នាក់​​ដល់​អាយុជីវិត ឬ​ក៏​ពិការ​ភាព​អស់​មួយ​ជីវិត ។

លោក​វេជ្ជបណ្ឌិត ច័ន្ទ វិជ្ជា ឯកទេស​ផ្នែក​ប្រសាទ​សាស្ត្រ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត មាន​ប្រសាសន៍​ប្រាប់​សារព័ត៌មាន​កោះសន្តិភាព​ថា « ដើម្បី​ការពារ កុំ​ឲ្យ មាន​បញ្ហា​គ្រោះថ្នាក់​សរសៃឈាម​ក្នុង​ខួរក្បាល យើង​ត្រូវ​ចៀស​ឲ្យ​បាន​ពី​កត្តា​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ក្នុង​ខួរក្បាល ដូច​ជា​ជំងឺលើសឈាម គឺ​គាត់​ត្រូវ​លេបថ្នាំ​ឲ្យ​បាន​ទៀងទាត់ ហូប​បន្ថយ​ប្រៃ ។ បើ​មាន​ជំងឺ​ទឹកនោមផ្អែម យើង​ត្រូវ​ហូប​តម​អាហារ​ណា​ដែល​សំបូរ​ជាតិ​ស្ករ​។ គាត់​ត្រូវ​ឧស្សាហ៍​ហាត់ប្រាណ​ឲ្យ​បាន​ទៀង​ទាត់ កាត់​បន្ថយ​ការ​ហូប​អាហារ​ណា​ដែល​សំបូរ​ជាតិ​ខ្លាញ់ ហើយ​គាត់​ត្រូវ​ឈប់​ជក់បារី ឈប់​ពិសារ​ស្រា ។ អ្នកជំងឺ​ដែល​មាន​បញ្ហា​បេះដូង​វិញ គឺ​គាត់​ត្រូវ​ឧស្សាហ៍​មក​តាម​ការ​ណាត់​ជាមួយនឹង​គ្រូពេទ្យ​ឲ្យ​បាន​ញឹកញាប់ ដើម្បី​តាមដាន​ការ​ប្រើប្រាស់​ថ្នាំ​របស់​គាត់​»​។ លោក​វេជ្ជបណ្ឌិត ឈី​រ៉ា​ផាត់ អ៊ុ​កា​ឈុ​ក ( Chirapat Ukachoke ) ដែល​ជា​ប្រធាន​ផ្នែក​ប្រព័ន្ធ​​ប្រសាទ នៃ​មន្ទីរពេទ្យ Phyathai 3 Hospital មាន​ប្រសាសន៍​ថា ដើម្បី​ការពារ​កុំ​ឲ្យ​កើត​គ្រោះថ្នាក់​សរសៃឈាម​ក្នុង​ខួរក្បាល គឺ​ត្រូវ​ធ្វើការ​ត្រួតពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀង​ទាត់​យ៉ាង​ហោច​ណាស់​១​ឆ្នាំ​ម្តង ព្រោះ​បងប្អូន​អាច​ដឹង​អំពី​ជំងឺ​នានា មិន​ថា​តែ​ជំងឺ​គ្រោះ​ថ្នាក់​សរសៃឈាម​ក្នុង​ខួរក្បាល នៅ​ដំណាក់​ដំបូង​ៗ​ដែល​អាច​ទទួល​ការ​ព្យាបាល​បានជា​សះស្បើយ ។លោក បន្ថែម​ទៀត​ថា​៖ «​ក្រៅពី​ការ​ធ្វើការ​ពិនិត្យ​ប្រចាំឆ្នាំ ពួក​គេ​គួរតែ​កែប្រែ​នូវ​សកម្ម​ភាព​​រស់នៅ ដោយ​ធ្វើការ​លំ​ហាត់ប្រាណ​ឱ្យ​បាន​ទៀងទាត់ ដើម្បី​គ្រប់គ្រង​ជំងឺ​ទឹក​នោម​ផ្អែម និង​ជៀសវាង​របប​អាហារ​ដែល​បណ្តាល​អោយ​មាន​សម្ពាធ​ឈាម​។ ដូច្នេះ​របប​អាហារ​មាន​សារសំខាន់​ណាស់ ហើយ​របៀប​រស់នៅ​សំខាន់​បំផុត គឺ​កុំ​ពិសារ​បារី តែបើ​អ្នក​ធ្លាប់​ពិសារ​បារី គឺ​ត្រូវ​ឈប់​ជក់បារី កុំ​ពិសារ​ស្រា ជៀសវាង​ភាព​តានតឹង ជាដើម​» ៕

អត្ថបទ​នេះ​នាំ​ជូន​មក​ដោយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត AIA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ