ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​បានជា​អ្នក​គួរ​យល់​ដឹង​ពី​រូបិយប័ណ្ណ​អេ​ឡិច​ត្រូ​និក?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កា​រវិ​វត្ត​នៃ​បច្ចេកវិទ្យា​ពិតជា​បាន​ធ្វើ​ឲ្យ​ពិភពលោក​មានការ​ផ្លាស់​ប្ដូរ​យ៉ាង​លឿន ខណៈ​ដែល​ប្រទេស​ជឿនលឿន​នានា​បាន​ចាប់​យក​បច្ចេកវិទ្យា​ជាស​សរ​ស្ដម​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ទៅ​ហើយ​។ ដោយឡែក កម្ពុជា​ដែល​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​យ៉ាង​លឿន និង​លេចធ្លោ​ជាងគេ​នៅ​ក្នុង​តំបន់​អាស៊ាន ក៏​បាន​និង​កំពុង​អភិវឌ្ឍន៍​ខ្លួន​ទៅ​រក​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ដូច​អារ្យ​ប្រទេស​ដែរ ។…

រាជធានី​ភ្នំពេញ ៖ កា​រវិ​វត្ត​នៃ​បច្ចេកវិទ្យា​ពិតជា​បាន​ធ្វើ​ឲ្យ​ពិភពលោក​មានការ​ផ្លាស់​ប្ដូរ​យ៉ាង​លឿន ខណៈ​ដែល​ប្រទេស​ជឿនលឿន​នានា​បាន​ចាប់​យក​បច្ចេកវិទ្យា​ជាស​សរ​ស្ដម​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ទៅ​ហើយ​។ ដោយឡែក កម្ពុជា​ដែល​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​យ៉ាង​លឿន និង​លេចធ្លោ​ជាងគេ​នៅ​ក្នុង​តំបន់​អាស៊ាន ក៏​បាន​និង​កំពុង​អភិវឌ្ឍន៍​ខ្លួន​ទៅ​រក​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ដូច​អារ្យ​ប្រទេស​ដែរ ។

បើ​ទោះបី​យ៉ាងនេះ​ក្ដី ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន​ពុំ​ទាន់​ត្រៀមខ្លួន​ទទួលយក​បច្ចេកវិទ្យា​ឲ្យ​បាន​ស៊ីជម្រៅ​នៅឡើយ ខណៈ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ផលិតផល និង​សេវាកម្ម​បច្ចេកវិទ្យា​ថ្មី​ៗ​ជា​ច្រើន​បាន​ចាប់ផ្ដើម​មាន​វត្ត​មាននៅ​លើ​ទីផ្សារ​ក្នុង​ប្រទេស ។ ថ្មី​ៗ​នេះ វិស័យ​ជួញដូរ​ហិរញ្ញវត្ថុ​ក៏​កំពុង​វិវត្តន៍​ទៅ​រក​បច្ចេកវិទ្យា​ដែរ ស្រប​ពេល​រូបិយប័ណ្ណ​អេ​ឡិច​ត្រូ​និក ឬ​ហៅ​ថា Crypto Currency ដែល​ជា​អាវុធ​ថ្មី​នៃ​វិស័យ​ហិរញ្ញវត្ថុ​របស់​ពិភពលោក ក៏​បាន​បង្ហាញខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ។

ការ​វិនិយោគ​លើ​រូបិយប័ណ្ណ​មួយ​នេះ​កំពុង​មាន​សន្ទុះ​ខ្លាំង​នៅ​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​នានា​ជុំវិញ​ពិភពលោក តែ​នៅ​កម្ពុជា ជា​និន្នាការ​មួយ​ថ្មី​នៅ​លើ​ទីផ្សារ​ប្រទេស​កំពុង​អភិវឌ្ឍន៍​យ៉ាង​ខ្លាំង​មួយ​នេះ ។ តើ​អ្វី​ជា​រូបិយប័ណ្ណ​អេ​ឡិច​ត្រូ​និក? ហេតុ​អ្វី​បានជា​អ្នក​ត្រូវ​យល់​ដឹង​ពី​រូបិយប័ណ្ណ​មួយ​នេះ ? នៅ​ថ្ងៃ​ទី​៣០ មិថុនា ឆ្នាំ​២០១៨​នេះ Asian Fintech ជា​ក្រុមហ៊ុន​មួយ​ដែល​បាន​និង​កំពុង​វិនិយោគ​លើ​វិស័យ​ជួញដូរ​រូបិយប័ណ្ណ​អេ​ឡិច​ត្រូ​និក Afin Coin នៅ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី បាន​ធ្វើ​សន្និសីទ​មួយ​ស្ដី​ពី «Blockchain &Cryptocurrency» ដែល​នឹង​រៀបចំ​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភ្នំពេញ ភូ​គី​ត្រា ចាប់ពី​ម៉ោង​១​រសៀល​ដល់​ម៉ោង​៥​ល្ងាច ដែល​ជា​ឱកាស​មាស​សម្រាប់​វិនិយោគិន​ជាតិ​-​អន្តរជាតិ ពាណិជ្ជករ ក៏​ដូច​ជា​សហគ្រិន ចូលរួម​ដោយ​សេរី ដើម្បី​ទទួល​បាន​ចំណេះដឹង​កាន់តែ​ច្រើន​អំពី Crypto Currency និង​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត​ដូច​ជា ប្រាក់​ចំណេញ​ពី​ការ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ ។

ព្រឹត្តិការណ៍​មួយ​នេះ មិន​ត្រឹមតែ​ជា​វេទិកា​ផ្ដល់​ចំណេះដឹង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មានឱកាស​ធ្វើ​ធុរកិច្ច​ជាមួយ​អ្នក​វិនិយោគ​នានា​ដែល​បាន​ចូលរួម​ផង​ដែរ ។ ជាមួយនឹង​ព្រឹត្តិការណ៍​ធុរកិច្ច​មិន​ធ្លាប់​មាន​នេះ ក្រុមហ៊ុន Asian Fintech នឹង​ដាក់​ឲ្យ​ដំណើរការ​ជួញដូរ​រូបិយប័ណ្ណ​អេ​ឡិច​ត្រូ​និករ​បស់​ខ្លួន Afin Coin នៅ​លើ​ទីផ្សារ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ ។ ដើម្បី​កុំ​ឲ្យ​ឱកាស​ដ៏​កម្រ​នេះ​កន្លង​ផុត លោក​អ្នក​អាច​ធ្វើការ​ចុះ​ឈ្មោះ​តាម​រយៈ QR Code ដែល​មាននៅ​ក្នុង​រូបភាព​ក្នុង​អត្ថបទ​នេះ​ដោយ​មិន​គិតថ្លៃ ឬ​អាច​ចូល​ទៅ​កាន់ http://l.ead.me/bauVVv  ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ