ចត​រថយន្ដ​ហាលថ្ងៃ​យូរ នឹង​ប៉ះពាល់​ដល់​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់


រាជធានី​ភ្នំពេញ ៖ វា​អាច​នឹង​មាន​ហានិភ័យ​ខ្ពស់​ចំពោះ​រថយន្ត​ដែល​ចត​នៅ​តាម​ដងផ្លូវ ឬ​ទីធ្លា​គ្មាន​ម្លប់​យូរ​ពេក ។ ហានិភ័យ​នេះ នឹង​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​ម៉ាស៊ីនរថយន្ត​ទាំង​មូល​​ផង​ដែរ តែ​អ្វី​ដែល​ធ្ងន់ធ្ងរ​នោះ គឺ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់ ដូច​ជា កញ្ច្រែង​ក្ដៅ កញ្ច្រែង​ត្រជាក់​របស់​រថយន្ត និង​ប៉ះពាល់​ដល់​ម៉ាស៊ីន​សប់​ឧស្ម័ន (compressor) ដែល​ជា​ឧបករណ៍​សំខាន់​បំផុត​សម្រាប់​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់​រថយន្ត នឹង​នាំ​ឲ្យ​ប៉ះពាល់​ដល់​ម៉ាស៊ីនរថយន្ត​ទាំងមូល ។  បើ​តាម​ម្ចាស់​យានដ្ឋាន​ជ័យ​លាភ​ថ្មី នៅ​ម្ដុំ​ផ្សារ​ដេប៉ូ បាន​ឲ្យ​ដឹង​ថា ម្ចាស់​រថយន្ត​មិន​គួរ​ចត​រថយន្ត​នៅ​ក្រោម​កំ​ដៅ​ថ្ងៃ​ទុក​ចោល​យូរ​ៗ​នោះ​ទេ​។ គួរតែ​រក​របាំង​ការពារ​កំ​ដៅ​មក​គ្រប​រថយន្ត ដើម្បី​ការពារ​រថយន្ត ជា​ពិសេស​ការពារ​ម៉ាស៊ីនរថយន្ត និង​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់ ។

ម្ចាស់​យានដ្ឋាន​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ការ​ចត​រថយន្ត​ចោល​នៅ​កណ្ដាល​ថ្ងៃ​យូរថ្ងៃ ឬ​រាប់​ម៉ោង វា​នឹង​ធ្វើ​ឲ្យ​ចំហាយ​ត្រជាក់​នៅ​ក្នុង​រថយន្ត​ភាយ​ចេញ ហើយ​ធ្វើ​ឲ្យ​រថយន្ត​មិនសូវ​ត្រជាក់ ។ មិនតែប៉ុណ្ណោះ វា​អាច​បណ្ដាល​ឲ្យ​ខូច compressor ដែល​ជា​ដុំ​សំខាន់​មួយ​នៅ​ក្នុង​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់​រថយន្ត ។ បើសិនជា​វា​មាន​បញ្ហា​ហើយ​នោះ វា​អាច​បណ្ដាល​​ឲ្យ​ខូច​ដល់​ម៉ាស៊ីនរថយន្ត​ផង​ដែរ ដូច​ជា ធ្វើ​ឲ្យ​ម៉ាស៊ីន​តឹង រោទ៍​ខ្លាំង និង​ធ្វើ​ឲ្យ​ឡោក​ម៉ាស៊ីន រហូត​ឈាន​ដល់​ការ​ដូរ​ម៉ាស៊ីនរថយន្ត​ចោល​ទាំងមូល ។ មួយវិញទៀត ការ​ទុក​រថយន្ត​ចោល​នៅ​ហាល​ក្ដៅ នឹង​ធ្វើ​ឲ្យ​ខូច​កញ្ច្រែង​ក្ដៅ​នៅ​ផ្នែក​ខាងក្រៅ និង​ខាង​មុខ​នៃ​រថយន្ត ហើយ​បើ​ប្រព័ន្ធ​នេះ​មាន​បញ្ហា វា​នឹង​មិន​ធ្វើ​ឲ្យ​រថយន្ត​ត្រជាក់​ឡើយ បើ​ទោះបី​បើក​ម៉ាស៊ីនត្រជាក់​កម្រិត​ណា​ក៏​ដោយ ។ ម្ចាស់​យានដ្ឋាន​នេះ ក៏​បាន​ណែនាំ​ដល់​បណ្ដា​អ្នក​ប្រើប្រាស់​រថយន្ត ជា​ពិសេស​អ្នក​ប្រើប្រាស់​រថយន្ត​មួយ​ទឹក​ទាំងអស់ ឲ្យ​ពិនិត្យ​មើល​កញ្ច្រែង​ក្ដៅ និង​កញ្ច្រែង​ត្រជាក់ នៅ​រៀង​រាល់​ប្តូរ ឬ​បញ្ចូល​ហ្គា​ស់​ត្រជាក់​២-៣​ដង។ ពេល​ខ្លះ ម៉ាស៊ីនត្រជាក់​មិនសូវ​ត្រជាក់ មិនមែន​មក​ពី​ស្ទើរ​ហ្គា​ស់ ឬ​អស់​ហ្គា​ស់​ទេ តែ​វា​អាច​បណ្ដាល​មក​ពី​កញ្ច្រែង​ទាំង​ពីរ ដោយសារ​តែ​ចត​ហាលថ្ងៃ​យូរ​ពេក ឬ​ដោយសារ​តែ​មាន​ធូលី​នៅ​ជាប់​នឹង​កញ្ច្រែង​ច្រើន​ពេក ។ លោក ភី​ន ដេ​ត ម្ចាស់​យានដ្ឋាន​មួយ​កន្លែង​នៅ​ក្រាំងធ្នង់ បាន​ឲ្យ​ដឹងផង​ដែរ​ថា compressor ម៉ាស៊ីនត្រជាក់​មិនល្អ ក៏​អាច​ប៉ះពាល់​ដល់​ម៉ាស៊ីនរថយន្ត​ដែរ ។ ជាក់ស្ដែង នៅ​ពេល​ដែល compressor មាន​បញ្ហា វា​ធ្វើ​ឲ្យ​ម៉ាស៊ីនរថយន្ត​ប្រឹង​ខ្លាំង ដើម្បី​អូស compressor ឲ្យ​ដំណើរការ ដូចនេះ​ហើយ​នៅ​ពេល​វា​អូស​យូរ​ៗ​ទៅ វា​នឹង​ធ្វើ​ឲ្យ​ម៉ាស៊ីន​រថយន្ត​ឡោក ឬ​អាច​រលត់​តាម​ផ្លូវ​ក៏​មាន​ដែរ ។  លោក​បន្ត​ថា ម្ចាស់​រថយន្ត​គួរតែ​ឲ្យ​ជាង​ពិនិត្យ compressor ឲ្យ​បាន​ទៀងទាត់​ផង​ដែរ បើសិនជា​សង្ស័យ​ថា វា​មាន​បញ្ហា ហើយ​បើសិនជា​មាន​បញ្ហា សូមកុំ​ទុក​វា​ឲ្យ​នៅ​បែប​នោះ​អី គួរតែ​ប្តូរ​ឬ​ជួសជុល​វា ដើម្បី​ការពារ​ដល់​ម៉ាស៊ីនរថយន្ត និង​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់​ទាំងមូល ព្រោះ​បើ​នៅ​ទុក​បែប​នោះ នឹង​ធ្វើ​ឲ្យ​ការ​ខូចខាត​កាន់តែ​ខ្លាំង និង​ត្រូវ​ចំណាយ​ច្រើន​ក្នុង​ការ​ជួសជុល ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ