ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារ​សុបិន​អាក្រក់​អាច​នឹង​មាន​សញ្ញាព្រមាន

5 ឆ្នាំ មុន

សេចក្តីរាយការណ៍​ពី​សារព័ត៌មាន BBC News ឲ្យ​ដឹង​ថា ការ​ដែល​កុមារ​សុបិន​អាក្រក់​ជា​ទៀងទាត់​អាច​ជា​សញ្ញា​ព្រមាន ភ្លាម​ៗ មួយ​នៃ​ជំងឺផ្លូវចិត្ត​របស់​ពួក​គេ ។ ខណៈ​ពេល​ដែល​កុមារ​ជា​ច្រើន​អាច​សុបិន​អាក្រក់​ម្តងម្កាល ប្រ​វ​តិ្ត​មួយ​នៃ​ការ​មាន​សុបិន​អាក្រក់​ជា​ទៀងទាត់​អាច​ជា​សញ្ញា​បញ្ជាក់​ថា​មាន​អ្វីមួយ​កាន់តែ​គ្រោះថ្នាក់​ហើយ…

សេចក្តីរាយការណ៍​ពី​សារព័ត៌មាន BBC News ឲ្យ​ដឹង​ថា ការ​ដែល​កុមារ​សុបិន​អាក្រក់​ជា​ទៀងទាត់​អាច​ជា​សញ្ញា​ព្រមាន ភ្លាម​ៗ មួយ​នៃ​ជំងឺផ្លូវចិត្ត​របស់​ពួក​គេ ។ ខណៈ​ពេល​ដែល​កុមារ​ជា​ច្រើន​អាច​សុបិន​អាក្រក់​ម្តងម្កាល ប្រ​វ​តិ្ត​មួយ​នៃ​ការ​មាន​សុបិន​អាក្រក់​ជា​ទៀងទាត់​អាច​ជា​សញ្ញា​បញ្ជាក់​ថា​មាន​អ្វីមួយ​កាន់តែ​គ្រោះថ្នាក់​ហើយ ។

ការ​សិក្សា​នេះ​បាន​តាមដាន​ទៅ​លើ​កុមារ​ច្រើន​ជាង​៦០០០​នាក់ ហើយ​បាន​រក​ឃើញ​ថា ក្មេង​ដែល​មាន​ម្តាយ​ប្រាប់​ថា មាន​សុបិន​អាក្រក់​ជា​ទៀងទាត់​យ៉ាង​ហោច​ណាស់​ម្តង​នៅ​ពេល​អាយុ​៩​ឆ្នាំ ទំនងជា​ប្រាប់​ថា កូន​ពួក​គេ​មាន​បញ្ហា​ផ្លូវចិត្ត​នៅ​អាយុ​១២​ឆ្នាំ ។

ការ​សិក្សា​នេះ​មិន​បាន​បញ្ជាក់​ថា ការ​មាន​សុបិន​អាក្រក់​ទៀងទាត់​ពិតជា​បញ្ជាក់​ថា កូន​នឹង​មាន​ជំងឺផ្លូវចិត្ត​តែ​ម្តងនោះ​ទេ ។ លើស​ពី​នេះ​ទៅ​ទៀត សេចក្តីរាយការណ៍​ថា​កូន​អាយុ ១២​ឆ្នាំ​មាន​បញ្ហា​ផ្លូវចិត្ត​តែ​មួយ​មិនមែន​បញ្ជាក់​ថា កូន​ពិតជា​ជំងឺផ្លូវចិត្ត​ដូច​ជា ជំងឺ​ឆ្គួ​ត (Schizophrenia) នៅ​ថ្ងៃក្រោយ​នោះ​ឡើយ ។ ចំណែកឯ​ប្រធាន​ដឹកនាំ​ការ​សិក្សា​វិញ​បាន​កត់​សម្គាល់ថា គេ​នៅ​តែ​មិន​អាច​និយាយ​បាន​ថា ការ​ដែល​មាន​សុបិន​ក្រក់​ជា​មូល​ហេតុ​ដោយ​ផ្ទាល់​មួយ​ក្នុង​ការ​បង្កើន​ការ​ប្រឈម​នឹង​ជំងឺផ្លូវចិត្ត​នោះ​ទេ ។ ដូច្នេះ​ហើយ​គេ​នៅ​តែ​មិន​ទាន់​ច្បាស់​ថា ការ​បញ្ឈប់​សុបិន​អាក្រក់​នឹង​មាន​ប្រសិទ្ធភាព​ទប់ស្កាត់​ការ​ប្រឈម​​មុខ​នេះ ឬ​អត់​ដែរ ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ