ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មហា​គ្រួសារ​ខ្មែរ អស្ចារ្យ​ដល់​ម្ល៉ឹង​ផង​…!

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​ការ​លើកទឹកចិត្ត​ដល់​មហាជន​ខ្មែរ​ចូលរួម​ព្រឹត្តិការណ៍​ជា​ប្រវត្តិ ឮ​សាស្ត្រ​​របស់​មហា​គ្រួសារ​ខ្មែរ​នៃ​ពិធី​ត្បាញ​ក្រមា​ប្រវែង ១.០០០ ម៉ែត្រ ដើម្បី​បំបែក​ឯត​ទគ្គ​កម្ម​ក្រមា​វែង​ជាងគេ​លើ​ពិភពលោក ក្រុមហ៊ុន​ខ្មែរ ប៊ែ​វើ​រី​ជី​ស (Khmer…

រាជធានី​ភ្នំពេញ ៖ ជា​ការ​លើកទឹកចិត្ត​ដល់​មហាជន​ខ្មែរ​ចូលរួម​ព្រឹត្តិការណ៍​ជា​ប្រវត្តិ ឮ​សាស្ត្រ​​របស់​មហា​គ្រួសារ​ខ្មែរ​នៃ​ពិធី​ត្បាញ​ក្រមា​ប្រវែង ១.០០០ ម៉ែត្រ ដើម្បី​បំបែក​ឯត​ទគ្គ​កម្ម​ក្រមា​វែង​ជាងគេ​លើ​ពិភពលោក ក្រុមហ៊ុន​ខ្មែរ ប៊ែ​វើ​រី​ជី​ស (Khmer Beverages Co.,Ltd) ដែល​ជា​អ្នក​ឧបត្ថម្ភ​ធំ​នៃ​ការ​រៀបចំ​ព្រឹត្តិការណ៍​មួយ​នេះ​បាន​ផ្តល់​ជូន​ការ​លក់​ប្រូ​ម៉ូ​សិន​ពិសេស​ដល់​បងប្អូន​ដែល​បាន​អញ្ជើញ​ទៅ​ត្បាញ​ក្រមា​នៅ​វាល​ព្រះ​មេរុ ។

ក្រុមហ៊ុន​ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​ជា​អ្នក​ឧបត្ថម្ភ​ធំ​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​បំបែក​ឯតទគ្គ​កម្ម​​ពិភពលោក​បាន​បង្ហាញ​នូវ​សេចក្តី​សប្បាយ​រីករាយ និង​មោទនភាព​ដែល​អាច​ចូលរួម​ឧបត្ថម្ភ​ដល់​កម្មវិធី​ត្បាញ​ក្រមា​បំបែក​កំណត់​ត្រា​ពិភពលោក​នេះ​តែ​ម្តង​។

ដើម្បី​លើកទឹកចិត្ត​ដល់​មហាជន​ខ្មែរ​ដែល​អញ្ជើញ​ទៅ​ចូលរួម​ការ​ត្បាញ​ក្រមា​នៅ​វាល​ព្រះ​មេរុ ក្រុមហ៊ុន​ខ្មែរ ប៊ែ​វើ​រី​ជី​ស កំពុង​ផ្តល់​ជូន​នូវ​កម្ម​វី​ធី​ប្រូ​ម៉ូ​សិន​ពិសេស​ចំនួន ២ គឺ​៖

១- នៅ​ពេល​លោក​អ្នក​ជាវ​នូវ​ភេសជ្ជៈ​មួយ​កំប៉ុង នឹង​ទទួល​បាន​ទឹក​ផ្លែ​ឈើ​ជូ​ប (joop) ចំនួន​មួយ សម្រាប់​លោក​អ្នក​ដែល​មាន​សៀវភៅ​ក្រមា​ផ្តល់​ជូន​ទៅ​ភ្នាក់ងារ​លក់

២- បើសិន​លោក​អ្នក​ជាវ​នូវ​ភេសជ្ជៈ​ចំនួន ២ កំប៉ុង នឹង​ទទួល​បាន​ទឹក​ផ្លែ​ឈើ​ជូ​ប (joop) ដោយ​មិន​គិតថ្លៃ​ចំនួន​មួយ​កំប៉ុង​ផង​ដែរ ចាប់ពី​ថ្ងៃ​ទី ១៤ ដល់​ថ្ងៃ​ទី ១៦ ខែមិថុនា នេះ ។ អតិថិជន​ទាំងអស់​អាច​ជាវ​នៅ​បញ្ជរ នៃ​ភេសជ្ជៈ wurkz នៅ​ទីតាំង​វាល​ព្រះ​មេរុ ទីកន្លែង​កម្មវិធី​ត្បាញ​ក្រមា​វែង​បំផុត​លើ​ពិភពលោក​ចាប់ផ្តើម​កាលពី​ថ្ងៃ​ទី ១៤ កុម្ភៈ និង​បន្ត​រហូត​ដល់​ថ្ងៃ​ទី ២២ ខែមិថុនា ឆ្នាំ ២០១៨ ។

សូម​បញ្ជាក់​ថា ក្រុមហ៊ុន​ខ្មែរ ប៊ែ​វើ​រី​ជី​ស (Khmer Beverages Co.,Ltd) ជា​ក្រុមហ៊ុន​ដែល​វិនិយោគ​ដោយ​កូន​ខ្មែរ ១០០ ភាគរយ ដែល​សព្វ​ថ្ងៃនេះ​គឺ​ក្រុមហ៊ុន​មាន​ផលិត​នូវ​ផលិត​ផល​មួយ​ចំនួន​ដូច​ជា ស្រា​បៀ​កម្ពុជា ស្រា​បៀ​ស្តោ​ត Barrley Black ស្រា​បៀ​គូ​ដូ ភេសជ្ជៈ​​អាយ​ស៍ ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក (WURKZ) ទឹក​ផ្លែ​ឈើ​ជូ​ប (joop) និង​ទឹក​សុទ្ធ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ