ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! មិន​គួរ​បែប​នេះ​ឡើយ​បុក​ដើមឈើ​បាក់​.​ក​ស្លា.ប់​នៅ​កន្លែង

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង ខណៈ​ដែល​រូបគេ​បាន​បើកបរ​ម៉ូតូ​ក្នុង​ស្ថានភាព​ស្រវឹង​ខ្លាំង​រួច​ក៏​ទៅ​បុក​ដើម​ច័ន្ទ​គិរី បណ្តាល​ឲ្យ​បាក់​.​ក​ស្លាប់​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​យប់​វេលា​ម៉ោង​ប្រហែល​២០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវលំ​ក្រាល​គ្រួ​ស​ក្រហម…

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង ខណៈ​ដែល​រូបគេ​បាន​បើកបរ​ម៉ូតូ​ក្នុង​ស្ថានភាព​ស្រវឹង​ខ្លាំង​រួច​ក៏​ទៅ​បុក​ដើម​ច័ន្ទ​គិរី បណ្តាល​ឲ្យ​បាក់​.​ក​ស្លាប់​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​យប់​វេលា​ម៉ោង​ប្រហែល​២០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវលំ​ក្រាល​គ្រួ​ស​ក្រហម ចំណុច​ភូមិ​ព្រៃ​ក្រឡាញ់​ធំ ឃុំ​ព្រៃ​ស្រឡិត ស្រុក​ពារាំង ខេត្តព្រៃវែង ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​មានឈ្មោះ អឿ​ន ភឿន ហៅ​ឆ្លូញ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​ព្រៃ​ក្រឡាញ់​ធំ ឃុំ​ព្រៃ​ស្រឡិត ស្រុក​ពារាំង ខេត្តព្រៃវែង​បាន​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​C125 ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ព្រៃវែង​1C-0859 តែ​ម្នាក់ឯង និង​នៅ​ក្នុង​ស្ថានភាព​ស្រវឹង​ខ្លាំង​ផង​ដែរ​ដោយ​ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច ។

លុះ​មក​ដល់​កន្លែង​កើត​ហ​តុ​ម៉ូតូ​បាន​ជ្រុល​ចង្កូត​ទៅ​បុក​ជាមួយ​គល់​ដើម​ច័ន្ទ​គិរី បណ្តាល​ឲ្យ​អ្នកបើកបរ​ដួល​បាក់​.​ក​ស្លាប់​នៅ​កន្លែង​កើតហេតុ ។ ក្រោយ​ពេល​កើតហេតុ​ម៉ូតូ និង​សព​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ