ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធាត់​មិន​ត្រឹមតែ​មិន​សង្ហា​ទេ ថែម​ទាំង​មាន​ជំងឺ​ច្រើន​ទៀត

5 ឆ្នាំ មុន

មនុស្ស​ប្រមាណ​៤​លាន​នាក់​បាន​ស្លាប់​កាលពី​ឆ្នាំ​២០១៥ ដោយសារ​តែ​ផលវិបាក​នៃ​ការ​ធាត់​ជ្រុល​ដូច​ជា មហារីក ជំងឺ​បេះដូង ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ ផ្សេង​ៗ​ទៀត ។ រឿង​នេះ​គឺ​ផ្អែក​ទៅ​លើ​ការ​សិក្សា​ដ៏​ធំ​មួយ​ដែល​សង្កេត​ទៅ​លើ​សមាមាត្រ​អ្នក​ដែល​ធាត់​ជ្រុល​។ រឿង​នេះ​ត្រូវ​បាន​តាមដាន​ជាមួយនឹង​ស​ន្ទ​ស្សន៍​ទម្ងន់​ធៀប​នឹង​កម្ពស់…

មនុស្ស​ប្រមាណ​៤​លាន​នាក់​បាន​ស្លាប់​កាលពី​ឆ្នាំ​២០១៥ ដោយសារ​តែ​ផលវិបាក​នៃ​ការ​ធាត់​ជ្រុល​ដូច​ជា មហារីក ជំងឺ​បេះដូង ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ ផ្សេង​ៗ​ទៀត ។ រឿង​នេះ​គឺ​ផ្អែក​ទៅ​លើ​ការ​សិក្សា​ដ៏​ធំ​មួយ​ដែល​សង្កេត​ទៅ​លើ​សមាមាត្រ​អ្នក​ដែល​ធាត់​ជ្រុល​។

រឿង​នេះ​ត្រូវ​បាន​តាមដាន​ជាមួយនឹង​ស​ន្ទ​ស្សន៍​ទម្ងន់​ធៀប​នឹង​កម្ពស់ (BMI) បើសិនជា​មាន​២៥​ទៅ​២៩,៩ មាន​ន័យ​ថា​ធាត់ តែបើ​ចាប់ពី​៣០​ឡើង​ទៅ​ធាត់​ជ្រុល​ហើយ ។ បន្ទាប់​មក អ្នក​ស្រាវជ្រាវ​វាយតម្លៃ​ទៅ​លើ​ការ​ទាក់ទង​រវាង​ការ​ដែល​មាន BMI មិន​ផ្តល់​សុខភាព​ល្អ និង​ផលវិបាក​នៃ​សុខភាព​ដូច​ជា ជំងឺ​បេះដូង​សរសៃឈាម ទឹកនោមផ្អែម និង​មហារីក ។ អ្នក​ស្រាវជ្រាវ​ក៏​បាន​ប៉ាន់​ស្មានថា អត្រា​ស្លាប់​ដោយសារ​តែ BMI ខ្ពស់​មាន​រហូត​ដល់​៤​លាន​នាក់ ហើយ​ក្នុង​នោះ​មាន​៤០​ភាគរយ​ស្លាប់​ដោយសារ​ការ​ធាត់ តែ​មិនមែន​ធាត់​ជ្រុល​នោះ​ទេ ។

រឿង​នេះ​អាច​បញ្ជាក់​បាន​ថា ការ​ធាត់​ធាត់​ប្រហែលជា​មានការ​ប្រឈម​នឹង​បញ្ហា​សុខ​ភាព​ដូច​ការ​ធាត់​ជ្រុល​ដែរ ហើយ​អត្រា​នៃ​ការ​ធាត់​ជ្រុល​នេះ​ក៏​ឃើញ​ថា​មាន​ច្រើន​លើ​កុមារ​ផង​ដែរ​។ ដូច្នេះ​មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​ទទួល​បាន BMI សុខភាព​ល្អ គឺ​ញ៉ាំ​អាហារ​តម​កាឡូរី និង​ហាត់ប្រាណ​ជា​ទៀងទាត់ ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ