ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរជីវិត​របស់អ្នកម្នាង អ៊ុក ផល្លា យ៉ាងណាខ្លះ… មុនទទួល​មរណភាព​នេះ​

5 ឆ្នាំ មុន
  • ភ្នំពេញ

អ្នក​ម្នាង​ជា​បេក្ខជន​ឈរឈ្មោះ​តំណាងរាស្ត្រ​មណ្ឌល​ខេត្តព្រៃវែង អ្នក​ម្នាង អ៊ុ​ក ផល្លា ត្រូវ​បាន ​គ​.​ជ​.​ប​ទទួលស្គាល់​ជា​បេក្ខជន​ឈរឈ្មោះ​ជា​អ្នកតំណាង​រាស្ត្រ​លំដាប់​លេខ​រៀងលេខ​១​ នៅ​មណ្ឌល​ខេត្តព្រៃវែង​ជាមួយ​បេក្ខជន​១០​រូប​ផ្សេង​ទៀត ។ យោង​តាម​ការ​ប្រកាស​បេក្ខជន​របស់ គ​.​ជ​.​ប…

អ្នក​ម្នាង​ជា​បេក្ខជន​ឈរឈ្មោះ​តំណាងរាស្ត្រ​មណ្ឌល​ខេត្តព្រៃវែង អ្នក​ម្នាង អ៊ុ​ក ផល្លា ត្រូវ​បាន ​គ​.​ជ​.​ប​ទទួលស្គាល់​ជា​បេក្ខជន​ឈរឈ្មោះ​ជា​អ្នកតំណាង​រាស្ត្រ​លំដាប់​លេខ​រៀងលេខ​១​ នៅ​មណ្ឌល​ខេត្តព្រៃវែង​ជាមួយ​បេក្ខជន​១០​រូប​ផ្សេង​ទៀត ។ យោង​តាម​ការ​ប្រកាស​បេក្ខជន​របស់ គ​.​ជ​.​ប បាន​បង្ហាញ​ថា ​អ្នក​ម្នាង​កើត​នៅ​ថ្ងៃ​ទី​២៧ កក្កដា ១៩៧៩ ។ អ្នក​ម្នាង អ៊ុ​ក ផល្លា ជា​អតីត​នាដកាអប្សរា​ល្បីឈ្មោះអ្នក​ម្នាង អ៊ុ​ក ផល្លា គឺជា​នាដកា​អប្សរា​ដ៏​ល្បីល្បាញ​មួយ​រូប​នៅ​កម្ពុជា ដែល​មហាជន​ខ្មែរ​នា​អំឡុង​ទស​វត្ស​ឆ្នាំ​១៩៩០​បាន​ស្គាល់។

ជាមួយនឹង​ចំណង់​ចំណូលចិត្ត​លើ​វិស័យ​សិល្បៈ​បុរាណ​ខ្មែរ កុមារី អ៊ុ​ក ផល្លា បាន​ចូល​ហ្វឹកហាត់​របាំ​បុរាណ​ខ្មែរ​តាំងពី​អាយុ​៩​ឆ្នាំ រហូត​បាន​ក្លាយជា​សិស្ស​ដ៏​គាប់​ព្រះ​ទ័យ​ម្នាក់​របស់​សម្តេច​រាជបុត្រី​ព្រះ​រៀម​នរោត្តម បុប្ផា​ទេវី ទេព​នាថ​វ​ដ្តី​ឯក ។ ជាមួយនឹង​ការ​ពុះពារ​តស៊ូ​គួប​ផ្សំ​នឹង​ទេព​កោសល្យ​ដ៏​ជំនាញ​រួម​ទាំង​រូបឆោម​ដ៏​ស្រស់​សោភា​ផង​នោះ កញ្ញា អ៊ុ​ក ផល្លា បាន​ក្លាយជា​តួឯក​របាំ​អប្សរា ដ៏​ល្បីល្បាញ​ប្រចាំ​ប្រទេស​កម្ពុជា​ពិសេស​ ក្នុង​អំឡុង​ទស​វត្ស​ឆ្នាំ​១៩៩០ ។ ដោយ​រូបភាព​របស់​នាង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​ព័ត៌​មាន​នានា ក្នុង​នាម​ជា​នាដកា​របាំ​បុរាណ​ដ៏​លេចធ្លោ​នៅ​ក្នុង​ប្រទេស ជា​ពិសេស​រូប​នាង​ក៏​បាន​ចូលរួម​ចំណែក​ក្នុង​ការ​បង្អួត​ពី​របាំ​បុរាណ ក៏​ដូច​ជា​សិល្បៈ​វប្បធម៌​ខ្មែរ​ទៅ​កាន់​មជ្ឈដ្ឋាន​អន្តរជាតិ ។ តាម​រយៈ​ការ​បង្ហាញ​ខ្លួន​​ដ៏​ល្វតល្វន់​នៅ​លើ​ឆាក​តូច​ធំ​នានា ប្រកបដោយ​ភាព​ស្រស់​ស្អាត ថ្លៃថ្នូរ និង​ទេព​កោ​ល្យ ។ ក្រោយ​មក​រូប​នាង​បាន​ចាក​ឆ្ងាយ​ពី​ជីវិត​ជា​នាដកា​បន្តិច​ម្តង​ៗ បន្ទាប់​ពី​បាន​ចាប់ផ្តើម​ជីវិត​អាពាហ៍ពិពាហ៍​កាលនោះ ​ជា​មួយនឹង​សា្វ​មី​ដែល​ជា​មន្ត្រី​ធំ​មួយ​រូប​គឺ​លោក វ៉េ​ង សិរី​វុ​ឌ្ឍ ។

យ៉ាងណា​ក៏​ដោយ ជីវិត​អាពាហ៍ពិពាហ៍​នេះ ​មាន​រយៈ​ពេល​មិនយូរ​ប៉ុន្មាន​ឡើយ ក៏​បាន​បែកបាក់​គ្នា​ទៅ ខណៈ​​ដែល​ក្រោយមក​ទៀត​លោកស្រី អ៊ុ​ក ផល្លា ត្រូវ​បាន​សម្តេចក្រុមព្រះ​នរោត្តម​រណឫទ្ធិ សព្វព្រះទ័យ​ឱ្យ​ដើរតួ​ក្នុង​ខ្សែភាពយន្ត​ព្រះ​អង្គ​រឿង​រាជ​បូ​រី ហើយ​ក៏​បាន​ក្លាយជា​ស្នេហា សាង​ជីវិត​គ្រួសារ​ជាមួយ​គ្នា​រហូត​ដល់​​បច្ចុប្បន្ន និង​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​ម្នាង​នរោត្តម ផល្លា រណឫទ្ធិ ។

ក្នុង​ជីវិត​ជា​គ្រួសារ​រាជវង្ស អ្នក​ម្នាង​ទទួល​បាន​បុត្រា​២​អង្គ គឺ​ទ្រង់​នរោត្តម សុធា​ឫទ្ធិ និង​ទ្រង់​នរោត្តម រ៉ា​ណា​វង្ស​ដែល​មាន​ព្រះ​ជន្ម​មិន​ទាន់​បាន​១០​វស្សា​នៅឡើយ ។ មាន​ប្រភព​ខ្លះ​ៗ​បាន​បង្ហាញ​ពី​ជីវប្រវត្តិ​អ្នក​ម្នាង​មាន​ឪពុក​ឈ្មោះ អ៊ុ​ក ខាន់​និង​ម្តាយ​ឈ្មោះ សុខ ស៊ី​ណាត មាន​បងប្អូន​៨​នាក់ ៕

អត្ថបទសរសេរ ដោយ