ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើថ្នាំគ្រាប់ពន្យារ​កំណើតធ្វើឱ្យធាត់មែនទេ?

5 ឆ្នាំ មុន

ការ​ឡើង​ទម្ងន់​គឺជា​ទុក្ខ​ព្រួយ​ដែល​កើត​មាន​ជា​ញឹកញាប់​លើ​ស្ត្រី​ គ្រប់​ៗ​គ្នា​ដែល​កំពុង​តែ​ប្រើ​ថ្នាំ​ពន្យា​រ​កំណើត​ ។ ស្ត្រី​មួយ​ចំនួន​ធំ​ដែល​ប្រើ​ថ្នាំ​ពន្យា​រ​កំណើត​បាន​ប្រាប់​ឲ្យ​​ដឹង​ថា ពួក​គេ​បាន​ឡើង​ទម្ងន់ ប៉ុន្តែ​ច្រើន​តែ​ផ្អែក​ទៅ​លើ​ទស្សនៈ​ដែល​មិន​ត្រឹមត្រូវ​ទៅ​វិញ​ ។ អ្នកឯកទេស​បាន​ប្រាប់​ឲ្យ​​ដឹង​ថា ថ្នាំ​គ្រាប់​ពន្យា​រកំណើត​​មិន​មាន​​ការ​ទាក់​ទងត​​ណាមួយ​ធ្វើ​ឲ្យ​​ឡើង​ទម្ងន់​ឡើយ​។ បើ​យោង​ទៅ​តាម​ការ​សិក្សា​មួយ​របស់…

ការ​ឡើង​ទម្ងន់​គឺជា​ទុក្ខ​ព្រួយ​ដែល​កើត​មាន​ជា​ញឹកញាប់​លើ​ស្ត្រី​ គ្រប់​ៗ​គ្នា​ដែល​កំពុង​តែ​ប្រើ​ថ្នាំ​ពន្យា​រ​កំណើត​ ។ ស្ត្រី​មួយ​ចំនួន​ធំ​ដែល​ប្រើ​ថ្នាំ​ពន្យា​រ​កំណើត​បាន​ប្រាប់​ឲ្យ​​ដឹង​ថា ពួក​គេ​បាន​ឡើង​ទម្ងន់ ប៉ុន្តែ​ច្រើន​តែ​ផ្អែក​ទៅ​លើ​ទស្សនៈ​ដែល​មិន​ត្រឹមត្រូវ​ទៅ​វិញ​ ។ អ្នកឯកទេស​បាន​ប្រាប់​ឲ្យ​​ដឹង​ថា ថ្នាំ​គ្រាប់​ពន្យា​រកំណើត​​មិន​មាន​​ការ​ទាក់​ទងត​​ណាមួយ​ធ្វើ​ឲ្យ​​ឡើង​ទម្ងន់​ឡើយ​។

បើ​យោង​ទៅ​តាម​ការ​សិក្សា​មួយ​របស់ Cochrane Database of Systematic Review បានឲ្យ​ដឹង​ថា ការ​ប្រែប្រួល​ទាំងឡាយ​ដែល​កើត​មាន​លើ​រាង​កាយ​មនុស្ស​ស្រី​ដោយសារ​តែ​ថ្នាំ​ពន្យារ​កំណើត​មាន​លក្ខណៈ​បណ្តោះអាសន្ន និង​តិចតួច​ប៉ុណ្ណោះ ​។ ស្ត្រី​ដែល​មាន​ប្រតិកម្ម​ខ្លាំង​ទៅ​នឹង​កម្រិត​អ៊ែរម៉ូន​ដែល​មាន​ក្នុង​ថ្នាំ​គ្រាប់​ពន្យា​រ​កំណើត​ច្រើន​តែ​មាន​ផល​រំខាន​ដូច​ជា កើត​មុន​, តឹង​សុដន់ និង​ឡើង​ទម្ងន់​ធម្មតា​ដោយសារ​តែ​ការ​ចាល​ជាតិ​ទឹក​ ។

កត្តា​ដែល​នាំ​អោយ​ឡើង​ទម្ងន់

-ស្ត្រី​មួយ​ចំនួន​ដែល​ឡើង​ទម្ងន់​ដោយសារ​តែ​ការ​ប្រើ​ថ្នាំ​គ្រាប់​ពន្យា​រ​កំណើត​ផ្សំ​ឡើង​ដោយ Estrogen និង Progestin​ ។ កាលណា​ដែល​មាន​កម្រិត Progestin ខ្ពស់​នាំ​ឲ្យ​ចាល​ជាតិ​ទឹក និង​ឡើង​ទម្ងន់​ ។ ការ​តាមដាន​ការ​ទទួលទាន​ទឹក និង​ការពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អាច​ជួយ​អោយ​ពួក​គេ​ទប់ស្កាត់​ការ​ចាល​ជាតិ​ទឹក​នេះ​បាន​ ។

-កម្រិត Progestin ដ៏​ខ្ពស់​ដែល​មាន​ក្នុង​ថ្នាំ​គ្រាប់​ពន្យា​រកំណើត​ក៏​បង្កើន​ចំណង់​អាហារ​ដែរ ដែល​នាំ​ឲ្យ​​ពួក​គេ​ឡើង​ទម្ងន ់​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ បើសិនជា​ស្ត្រី​រក្សា​ការ​គ្រប់គ្រង​ការ​ញ៉ាំ​អាហារ​ពួក​គេ​បាន ហើយ​ហាត់ប្រាណ​ជា​ទៀងទាត់ ពួក​គឹ​ក៏​មិន​ប្រឈម​នឹង​បញ្ហា​នេះ​ដែរ ​។

-ស្ត្រី​មួយ​ចំនួន ដែល​ប្រើ​ថ្នាំ​គ្រាប់​ពន្យា​រ​កំណើត​ មាន Estrogen ខ្ពស់​ក៏​នាំ​ឲ្យ​​ឡើង​ទម្ងន់​បាន​ដែរ​ ។

បើសិនជា​អ្នក​ប្រើ​ថ្នាំ​ពន្យា​រ​កំណើត ហើយ​សង្ស័យ​​ថា​​ថ្នាំ​នោះ​កំពុង​ធ្វើ​ឲ្យ​​អ្នក​ធាត់ ចូរ​​ទៅ​​ពិគ្រោះ​ជាមួយ​គ្រូ​​ពេ​ទ្យ​ដើម្បី​​ផ្លាស់​ប្តូរ​​របៀប​ពន្យា​រ​កំណើត​ ។ ឧទាហរណ៍ ថ្នាំ​ពន្យា​​រ​កំណើត​ប្រ​ភេ​ទ​ Levlite, Loestrin-Fe និង Micette សុទ្ធតែ​មាន​កម្រិត Estrogen ទាប​ទាំងអស់ ​។

បើ​យោង​ទៅ​តាមការ​សិក្សា​មួយ​បាន​ឲ្យ​​ដឹង​ថា បើសិនជា​ធាត់​ស្រាប​កំពុង​តែ​ប្រើ​ថ្នាំ​ពន្យា​រ​កំណើត ប៉ុន្តែ​អាច​គ្រប់គ្រង​ការ​ញ៉ាំ​អាហារ​បាន នោះ​ពួក​គេ​អាច​នឹង​ស្រក​ទម្ងន់​វិញ​បាន​ដែរ​។ ការ​ឡើង​ទម្ងន់​ដោយសារ​តែ​ការ​ចាស់​ទៅ​តាម​អាយុ​ច្រើន​តែ​ច្រឡំ​ង​នឹង​ការ​ប្រើ​ថ្នាំ​ពន្យា​រ​កំណើត​ ។

ស្ត្រី​គ្រប់​រូប​មានការ​ឆ្លើយ​តប​នឹង​ថ្នា​ពន្យា​រ​កំណើត ​​​ខុស​ៗ​គ្នា ដូច្នេះ​យក​ល្អ​គួរតែ​ពិគ្រោះ​ជា​មួយ​​​គ្រូពេទ្យ​ដើម្បី​ទទួល​បាន​ថ្នាំ​ពន្យា​កំណើត​ណា​ដែល​​​ល្អ​បំផុត​សម្រាប់​អ្នក​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ