ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដែលដឹងសោះ! ផ្លែដង្កោអាចជាឱសថការពារជំងឺ និង​ជំនួយស្បែកបាន

9 ម៉ោង មុន
  • ភ្នំពេញ

ផ្លែ​ដង្កោ​លាក់​ទុក​នូវ​អត្ថប្រយោជន៍​សុខភាព​ដ៏​មហាសាល​ដែល​អ្នក​នឹក​ស្មាន​មិន​ដល់​។ មក​ដឹង​ទាំងអស់​គ្នា​ថា តើ​ផ្លែ​ដង្កោ​អាច​ជួយ​សុខភាព​អ្នក​បាន​កម្រិត​ណា​។ ជំនួយ​ដល់​សុខភាព​ស្បែក ដោយសារ​តែ​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម ផ្លែ​ដង្កោ​ក៏​មាន​ប្រយោជន៍​យ៉ាង​ខ្លាំង​ដល់​សុខភាព​ស្បែក​ផង​ដែរ​។ វា​ជួយ​ប្រឆាំង​នឹង​រ៉ា​ឌី​កាល់​សេរី​ដែល​បណ្តាល​ឲ្យ​ស្បែក​ឆាប់​ចាស់ ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា ក្មេង​ជាង​វ័យ និង​កាត់​បន្ថយ​បញ្ហា​ស្បែក​មួយ​ចំនួន​ដូច​ជា​មុន​ជាដើម​។…

ផ្លែ​ដង្កោ​លាក់​ទុក​នូវ​អត្ថប្រយោជន៍​សុខភាព​ដ៏​មហាសាល​ដែល​អ្នក​នឹក​ស្មាន​មិន​ដល់​។ មក​ដឹង​ទាំងអស់​គ្នា​ថា តើ​ផ្លែ​ដង្កោ​អាច​ជួយ​សុខភាព​អ្នក​បាន​កម្រិត​ណា​។

ជំនួយ​ដល់​សុខភាព​ស្បែក

ដោយសារ​តែ​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម ផ្លែ​ដង្កោ​ក៏​មាន​ប្រយោជន៍​យ៉ាង​ខ្លាំង​ដល់​សុខភាព​ស្បែក​ផង​ដែរ​។ វា​ជួយ​ប្រឆាំង​នឹង​រ៉ា​ឌី​កាល់​សេរី​ដែល​បណ្តាល​ឲ្យ​ស្បែក​ឆាប់​ចាស់ ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា ក្មេង​ជាង​វ័យ និង​កាត់​បន្ថយ​បញ្ហា​ស្បែក​មួយ​ចំនួន​ដូច​ជា​មុន​ជាដើម​។

ជំនួយ​ដល់​ប្រព័ន្ធ​ភាពស៊ាំ

ផ្លែ​ដង្កោ​ផ្ទុក​នូវ​វីតាមីន C យ៉ាងច្រើន ដែល​ជា​វីតាមីន​ដ៏​សំខាន់​សម្រាប់​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក​។ ប្រព័ន្ធ​ភាពស៊ាំ​រឹង​មាំ​ជួយ​ឲ្យ​រាង​កាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ វីរុស និង​ជំងឺ​ផ្សេង​ៗ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ដូច្នេះ ការ​ញ៉ាំ​ផ្លែ​ដង្កោ​ជា​ប្រចាំ​អាច​ជួយ​ឲ្យ​អ្នកមាន​សុខភាព​ល្អ មិន​ងាយ​ឈឺ​។

ជួយ​គ្រប់គ្រង​ទម្ងន់ សម្រាប់​អ្នក​ដែល​កំពុង​ព្យាយាម​សម្រក​ទម្ងន់ ឬ​រក្សា​ទម្ងន់ ផ្លែ​ដង្កោ​គឺជា​ជម្រើស​ដ៏​ល្អ​។ វា​មាន​កាឡូរី​ទាប និង​ជាតិ​សរសៃ​ខ្ពស់ ដែល​ជួយ​ឲ្យ​អ្នក​ឆ្អែត​បាន​យូរ កាត់​បន្ថយ​ចំណង់​អាហារ និង​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ឲ្យ​ដំណើរការ​បាន​ល្អ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ