ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់​ខ្ចិ​លទាំង​នេះ​កាន់តែ​ទុក នឹង​កាន់តែ​ឆាប់​ទៅ​ជួប​ពេទ្យ

9 ម៉ោង មុន

ប្រសិនជា​អ្នក​មិន​ចង់​តែងតែ​ត្រូវ​ទៅ​ជួប​ពេទ្យ អ្នក​គួរតែ​កុំ​សាង​ទម្លាប់​អាក្រក់​ទាំង​៩​ខាងក្រោម​នេះ​ឲ្យ​សោះ​។ តើ​មាន​អ្វី​ខ្លះទៅ? អ្នក​មិន​គួរ​រវល់​ខ្លាំង រក​មិនឃើញ​បន្ទប់ទឹក ឬ​ខ្ចិ​ល​ចូល​បន្ទប់ទឹក​នោះ​ទេ ព្រោះ​នៅ​ពេល​ដែល​អ្នក​មិន​ចូល​បន្ទប់ទឹក​នៅ​ពេល​ឈឺ​បត់ជើងតូច ដោយ​ទប់​នោម​ក្នុង​រយៈពេល​យូរ វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រលៀន​អ្នកជា​ខ្លាំង​។ ដូចនេះ…

ប្រសិនជា​អ្នក​មិន​ចង់​តែងតែ​ត្រូវ​ទៅ​ជួប​ពេទ្យ អ្នក​គួរតែ​កុំ​សាង​ទម្លាប់​អាក្រក់​ទាំង​៩​ខាងក្រោម​នេះ​ឲ្យ​សោះ​។ តើ​មាន​អ្វី​ខ្លះទៅ?

អ្នក​មិន​គួរ​រវល់​ខ្លាំង រក​មិនឃើញ​បន្ទប់ទឹក ឬ​ខ្ចិ​ល​ចូល​បន្ទប់ទឹក​នោះ​ទេ ព្រោះ​នៅ​ពេល​ដែល​អ្នក​មិន​ចូល​បន្ទប់ទឹក​នៅ​ពេល​ឈឺ​បត់ជើងតូច ដោយ​ទប់​នោម​ក្នុង​រយៈពេល​យូរ វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រលៀន​អ្នកជា​ខ្លាំង​។ ដូចនេះ នៅ​ពេល​ដែល​អ្នក​ចង់​បត់ជើងតូច​ភ្លាម គួរតែ​ប្រញាប់​ទៅ​បន្ទប់ទឹក ទើប​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រលៀន​អ្នក​។

អ្នក​មិន​គួរ​ល្មោភ​គេង ហើយ​មិន​ញ៉ាំ​អាហារ​ពេល​ព្រឹក​ទេ ព្រោះ​អាច​ធ្វើ​ឲ្យ​អ្នក​ខ្វះ​សារធាតុចិញ្ចឹម ថែម​ទាំង​ធ្វើ​ឲ្យ​អ្នក​ឆាប់​នឿយហត់​ទៀត​ផង​។ ម្យ៉ាងទៀត អ្នក​នឹង​អាច​ប្រឈម​មុខ​នឹង​ជំងឺ​ទល់លាមក រលាក​ក្រពះ សម្ពាធ​ឈាម​ឡើង​ខ្ពស់ ថែម​ទាំង​អាច​ប៉ះពាល់​ដល់​បេះដូង​ទៀត​ផង​។
អ្នក​មិន​គួរ​ខ្ចិ​ល​មិន​ហាត់ប្រាណ​នោះ​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្នក​ងាយ​ប្រឈម​មុខ​នឹង​ជំងឺមហារីក​ខ្លាំង​ណាស់​។ ដូចនេះ អ្នក​គួរតែ​រៀន​ចេះ​ហាត់ប្រាណ ហើយ​វិធី​ហាត់ប្រាណ​ដែល​ល្អ​បំផុត​គឺ​ដើរ​ចំនួន​៣០​នាទី​ជា​រៀងរាល់ថ្ងៃ​។

អ្នក​មិន​គួរ​ខ្ចិ​ល​ដោយ​មិន​ប្រើ​ខួរក្បាល​គិត​នោះ​ទេ ព្រោះ​អាច​ធ្វើ​ឲ្យ​ខួរក្បាល​អ្នក​ស្ពឹក​បាន​។ ដូចនេះ អ្នក​គួរតែ​ប្រើ​ខួរក្បាល​ឲ្យ​បាន​ច្រើន ឬ​អាន​សៀវភៅ​ជាដើម ដើម្បី​ជួយ​បង្កើន​ការ​ចង​ចាំ​របស់​អ្នក​។
អ្នក​មិន​គួរ​ខ្ចិ​ល​ដោយ​មិន​ដុសធ្មេញ ហើយ​ចូល​គេង​នោះ​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ធ្មេញ​អ្នកជា​ខ្លាំង​។ ដូចនេះ មិន​ថា​អ្នក​ងងុយគេង​យ៉ាងណា ក៏​អ្នក​គួរតែ​ដុសធ្មេញ​មុន​ចូល​គេង​ដែរ​។

មិន​ថា​អ្នក​រវល់​យ៉ាងណា​ទេ អ្នក​គួរតែ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ព្រោះ​បើ​អ្នក​ខ្ចិ​ល​ញ៉ាំ​ទឹក នោះ​នឹង​អាច​ប្រឈម​មុខ​នឹង​អាកា​រៈ​ទល់លាមក ឬ​កើត​គ្រួ​ស​ក្នុង​តម្រង់​នោម​ជាដើម​។ ដូចនេះ អ្នក​គួរតែ​ញ៉ាំ​ទឹក​ឲ្យ​បាន​យ៉ាងតិច​១២០០​មី​លី​លី​ត្រ​ក្នុង​មួយ​ថ្ងៃ​។

ការ​ខ្ចិ​ល​ចម្អិនម្ហូប ដោយ​តែងតែ​ទៅ​ទិញ​នៅ​ក្រៅ​ពិសារ នឹង​អាច​ធ្វើ​ឲ្យ​អ្នក​ងាយ​ប្រឈម​មុខ​នឹង​ជំងឺ​ផ្សេង​ៗ​ណាស់ ព្រោះ​អាហារ​នៅ​ក្រៅ​គេ​ធ្វើ​មិន​ស្អាត​ដូច​ជា​យើង​ចម្អិន​ដោយ​ខ្លួនឯង​ទេ​។ អាហារ​ទាំងនោះ នឹង​ផ្ទុក​ទៅ​ដោយ​មេរោគ​ច្រើន ដែល​អាច​ធ្វើ​ឲ្យ​អ្នក​កើត​ជំងឺ​ដោយ​មិនដឹង​ខ្លួន​បាន​។

អ្នក​មិន​គួរ​ខ្ចិ​ល​ដល់​ថ្នាក់​មិន​ប្តូរ​អាវ​ក្នុង​ទេ ព្រោះ​អាច​ធ្វើ​ឲ្យ​អ្នក​ងាយ​កើត​ជំងឺមហារីក​នៅ​ពេល​ដែល​អ្នក​ពាក់អាវ​ក្នុង​មិន​ដោះ​ក្នុង​រយៈពេល​យូរ​។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន​នូវ​ចំណុច​ដ៏​តូច​មួយ​នេះ ទើប​មិន​ងាយ​ជួបនឹង​គ្រូពេទ្យ​។

ចុង​ក្រោយ អ្នក​គួរតែ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀងទាត់ ទើប​អ្នក​អាច​ការពារ និង​ព្យាបាល​លើ​ជំងឺ​ផ្សេង​ៗ​ដែល​កើត​គ្មាន​រោគ​សញ្ញា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ