ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​តែ​ឈប់​ចាំ​ស្តុ​ប​សុខ​ៗ​ គេ​មក​ពន្លះ​ពីមុខ​ប្រាវ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​បើកបរ​រថយន្ត​មួយ​គ្រឿង​ងងុយគេង​ងោក​មួយភាំង​ក៏​រ៉េ​ចង្កូត​បញ្ច្រាស​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​កំពុង​ឈប់​រង់ចាំ​ស្តុ​ប​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ទាំង​សងខាង ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៦​និង​៥០​នាទី​យប់ ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ស្តុ​ប​ទេព​ផ​ន តាម​បណ្ដោយ​ម៉ៅ​សេ​ទុង…

រាជធានី​ភ្នំពេញ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​បើកបរ​រថយន្ត​មួយ​គ្រឿង​ងងុយគេង​ងោក​មួយភាំង​ក៏​រ៉េ​ចង្កូត​បញ្ច្រាស​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​កំពុង​ឈប់​រង់ចាំ​ស្តុ​ប​ចំ​ពីមុខ​ពេញទំហឹង
បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ទាំង​សងខាង ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៦​និង​៥០​នាទី​យប់ ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ស្តុ​ប​ទេព​ផ​ន តាម​បណ្ដោយ​ម៉ៅ​សេ​ទុង ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក ឡិច​ស៊ី​ស LX-470 ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ ២J-៩២២៩ ធ្វើ​ដំណើរ​តាម​បណ្ដោយ​មហាវិថី​ម៉ៅ​សេ​ទុង​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​រថយន្ត​ខាងលើ​ក៏​បាន​ឈប់​រង់ចាំ​ស្តុ​ប​ដើម្បី​បត់​ឆ្វេង​ទៅ​ផ្លូវ​១៨២ ខណៈ​ពេល​នេះ​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២W-៩២៧៥ បើកបរ​ដោយ​បុរស​វ័យ​ចំណាស់​ម្នាក់​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា និង​ក្នុង​ល្បឿន​យ៉ាង​លឿន​រួច​ក៏​រ៉េ​ចង្កូត​ទៅ​ខាងឆ្វេង​បញ្ច្រាស​ទៅ​បុក​រថយន្ត​ដែល​កំពុង​ឈប់​រង់ចាំ​ស្តុ​ប​ខាងលើ​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​ទាំង​ពីរ​គ្រឿង​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ តែ​មិន​បង្ក​ឲ្យ​មាន​អ្នក​រង​របួស​ទេ ។

បើ​តាម​ប្រភព​ពី​បុរស​វ័យ​ចំណាស់​ដែល​ជា​អ្នកបើកបរ​រថយន្ត​បង្ក​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​គាត់​ទើបតែ​បើករថយន្ត​ចេញ​មក​ពី​ផ្ទះ​កូន​របស់​គាត់​នៅ​ឯ​ខេត្តសៀមរាប​លុះ​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ​ដោយសារ​តែ​គាត់​អស់កម្លាំង​ខ្លាំង​ពេក​ហើយ​ក៏​ងោក​មួយភាំង​ក៏​រ៉េ​ចង្កូត​ទៅ​បុក​រថយន្ត​ដែល​កំពុង​ឈប់​រង់ចាំ​ស្តុ​ប​ខាងលើ​តែ​ម្ដង​ទៅ ។

ក្រោយ​ពេល​កើតហេតុ​ដោយ​ភាគី​ទាំង​សងខាង​មិន​អាច​ធ្វើការ​ដោះស្រាយ​គ្នា​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែង​កើតហេតុ​បាន​ក៏​ត្រូវ​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង​យក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ទៅ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ