ចុមយួននេះ… ដើរប្រមូលទិញឈើប្រណីតពីខ្មែរ
- រតនគិរី
ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា បុរសជនជាតិវៀតណាមម្នាក់ ត្រូវកំលាំងជំនាញអង្កេតអនុវត្តនីតិវិធី សហការជាមួយផ្នែកអន្តោប្រវេសន៍ក្រុងបានលុង ឃាត់ខ្លួនពីបទដើរប្រមូលទិញឈើប្រណីតដោយខុសច្បាប់ កាលពីរសៀលថ្ងៃទី១៤ មិថុនា ស្ថិតនៅតំបន់ស្រុកវុើនសៃ…
សេចក្តីរាយការណ៍បន្តថា ជនជាតិវៀតណាមខាងលើ ឈ្មោះផាម ថេគឿង ភេទប្រុស អាយុ៤១ឆ្នាំ កាន់លិខិតឆ្លងដែនលេខc០០៣១១៦២ មានស្រុកកំណើតខេត្តហាយផុង ប្រទេសវៀតណាម ។
ប្រភពបន្តថា គាត់ត្រូវបានឃាត់ខ្លួនពីបទដើរប្រមូលទិញឈើប្រណីតដោយខុសច្បាប់នៅក្នុងស្រុកវ៉ើនសៃ បច្ចុប្បន្ន សមត្ថកិច្ចបាននាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីសួរចម្លើយបន្តរ ។


ចែករំលែកព័តមាននេះ