ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រហ្ម​ដោយ​សន្មត​ជា​នរណា ?

7 ឆ្នាំ មុន

ព្រហ្ម​ដោយ​សន្មត​បាន​ដល់​មាតាបិតា ឧបជ្ឈាយ៍ អាចារ្យ និង​មេដឹកនាំ ចៅហ្វាយនាយ រហូត​ដល់​លោក​អ្នកមាន​នាទី​គ្រប់គ្រង​មនុស្សលោក​ទាំងមូល​។ ព្រហ្ម​ទាំងនេះ​រមែង​មានចិត្ត​ប្រកបដោយ​ធម៌​៤​យា​៉​ង​ជាប់​ក្នុង​សន្តាន​ជា​និច្ច ទើបបាន​នាម​ថា​ព្រហ្ម​វិហារធម៌ គឺ ៖…

ព្រហ្ម​ដោយ​សន្មត​បាន​ដល់​មាតាបិតា ឧបជ្ឈាយ៍ អាចារ្យ និង​មេដឹកនាំ ចៅហ្វាយនាយ រហូត​ដល់​លោក​អ្នកមាន​នាទី​គ្រប់គ្រង​មនុស្សលោក​ទាំងមូល​។ ព្រហ្ម​ទាំងនេះ​រមែង​មានចិត្ត​ប្រកបដោយ​ធម៌​៤​យា​៉​ង​ជាប់​ក្នុង​សន្តាន​ជា​និច្ច ទើបបាន​នាម​ថា​ព្រហ្ម​វិហារធម៌ គឺ ៖

១-​មេត្តា តាម​អត្ថ​បាន​ដល់​សេចក្តី​ប្រាថ្នា​ឱ្យ​អ្នក​ដទៃ​បាន​សុខ​បាន​ចម្រើន ។ ន័យ​មួយទៀត ។ មេត្តា​ចំពោះ​បុគ្គល ចំពោះ​គណៈ ដូច​ជា​មាតាបិតា ឬ​គ្រូអាចារ្យ​រាប់អាន​ស្រឡាញ់​ចំពោះតែ​បុគ្គល ឬ​មនុស្ស​របស់​ខ្លួន សិស្ស​របស់​ខ្លួន មេត្តា​បែប​នេះ​លោក​ឲ្យ​ឈ្មោះ​ថា​ជា​ឧទ្ទិស​មេត្តា ជា​មេត្តា​ក្នុង​ព្រហ្ម​វិហារធម៌​នេះ ។

២-​ករុណា សេចក្តី​អាណិតអាសូរ​គិត​ជួយ​ឱ្យ​គេ​រួច​ចាក​ទុក្ខ​ទាំងពួង ករុណា​ចំពោះ​បុគ្គល​ជា​ករុណា​របស់​អ្នកធំ​ក្នុង​ព្រហ្ម​វិហារធម៌​នេះ ។ ករុណា​នេះ​បើ​មាននៅ​ក្នុង​សន្តាន​ចិត្ត​មនុស្ស​គ្រប់​រូប​នៅ​ក្នុង​លោក​នេះ​ប្រាកដជា​មិន​បង្ក​ឲ្យ​ស្រុក​ទេស​កើត​កល​យុគ​ទេ សុខ​សន្តិភាព​នឹង​កើត​មាន​ពេញ​បរិបូណ៌ ។

៣-​មុទិតា ដំណើរ​មានចិត្ត​រីករាយ​ទៅ​រក​សេចក្តីសុខ​របស់​អ្នក​ដទៃ​មិន​រើសមុខ គឺ​ដំណើរ​ដែល​ដឹង​ថា​អ្នក​ដទៃ​តាមតែ​អ្នក​ណា​ក៏​ដោយ គេ​មាន​ទ្រព្យធន​បុណ្យស័ក្តិ​បាន​ប្រកបដោយ​សេចក្តីសុខ​ចម្រើន​ក៏​មានចិត្ត​ជួយ​អរ​គេ មិន​ច្រណែន​និន្ទាឈ្នានីស​ចង់​ឲ្យ​គេ​វិនាស​សោះឡើយ ។ មុទិតា​នេះ​ជា​ធម៌​យា​៉​ង​សំខាន់​មួយ​សម្រាប់​មនុស្ស​គ្រប់​រូប​គួរ​មាននៅ​ក្នុង​សន្តាន ។

៤-​ឧបេក្ខា បាន​ដល់​សេចក្តី​ព្រងើយកន្តើយ តាំង​ចិត្តជា​កណ្តាល​មិន​លម្អៀង​ទៅ​ខាង​ណា មិន​សោមនស្ស មិន​ទោស​មន​ស្ស​ក្នុង​វេលា​ដែល​គេ​បាន​សុខ​ចម្រើន ឬ​ជួប​វិបត្តិ​ក្នុង​សង្គម​គ្រួសារ ក៏​មិន​មានចិត្ត​ពុះកញ្ជ្រោល​ទៅ​តាម​អារម្មណ៍ ជា​ចិត្តនឹង​ដូច​ភ្នំ​ទោះជា​ព្យុះ​ភ្លៀង​បុក​សន្ធប់​យា​៉​ង​ណា​ក៏​មិន​កម្រើក​ញាប់​ញ័រ ។

ព្រោះ​ហេតុ​ដូច្នោះ​ហើយ​ធម៌​៤​យ៉ាង​នេះ​ទើបបាន​នាម​ថា «​ព្រហ្មវិហារ​» ជា​ធម៌​សម្រាប់​អ្នកធំ ឬ​ធម៌​របស់​ព្រះព្រហ្ម​សង្គ្រោះ​ចំពោះ​មនុស្ស​សត្វ​ទូទៅ​មិន​ចំពោះ ។