ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ស្ទូច​បោល​បុក​គោ​យន្ត​កែច្នៃ​​ និង​រោង​អ៊ុត​សក់​​ស្លា.ប់​៣​​ របួស​ធ្ងន់​២​នាក់​

11 ឆ្នាំ មុន

​ខេត្ត​កំពង់ចាម ៖ ​រថយន្ត​​ស្ទូច​មួយ​​គ្រឿង​​ម៉ាក FUSO បាន​​បង្ក​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​ដ៏រន្ធត់​​មួយ​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៧ ដោយ​បាន​បុក​គោ​យន្ត​កែច្នៃ​ និង​រោង​អ៊ុត​សក់​​ជា​ហេតុ​បណ្តាល​ឱ្យ​ស្លា.ប់​៣​នាក់ និង​រង​របួស​ធ្ងន់​ធ្ងរ​២​នាក់ ត្រូវ​​បាន​បញ្ជូន​​ទៅសង្គ្រោះ​​នៅ​រាជធានី​ភ្នំពេញ ។​ ហេតុ​ការណ៍​​នេះ​បាន​កើតឡើង​​កាល​ពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​​២៧ កុម្ភៈ ២០១៣ ​ស្ថិត​នៅ​ភូមិ​សេន​សុន​ជើង ឃុំ​ស្រង៉ែ ​

​ខេត្ត​កំពង់ចាម ៖ ​រថយន្ត​​ស្ទូច​មួយ​​គ្រឿង​​ម៉ាក FUSO បាន​​បង្ក​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​ដ៏រន្ធត់​​មួយ​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៧ ដោយ​បាន​បុក​គោ​យន្ត​កែច្នៃ​ និង​រោង​អ៊ុត​សក់​​ជា​ហេតុ​បណ្តាល​ឱ្យ​ស្លាប់​៣​នាក់ និង​រង​របួស​ធ្ងន់​ធ្ងរ​២​នាក់ ត្រូវ​​បាន​បញ្ជូន​​ទៅសង្គ្រោះ​​នៅ​រាជធានី​ភ្នំពេញ ។​ ហេតុ​ការណ៍​​នេះ​បាន​កើតឡើង​​កាល​ពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​​២៧ កុម្ភៈ ២០១៣ ​ស្ថិត​នៅ​ភូមិ​សេន​សុន​ជើង ឃុំ​ស្រង៉ែ ​ស្រុក​ព្រៃឈរ ​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​​រស់​នៅ​​ក្បែរ​នោះ​​រន្ធត់​​ញាក់​សាច់​គ្រប់​ៗ​គ្នា ។

តាមលោ​កអនុសេនីយ៍​​ឯក សេង ណា អធិការរង​នគរបាល​ស្រុកព្រៃ​ឈរ ទទួលផែន​សណ្តាប់ធ្នាប់​បានប្រាប់​ឲ្យដឹងថា អ្នក​ដែល​ស្លាប់នៅ​​ក្នុង​ហេតុ​ការណ៍​​នេះមាន ១-ឈ្មោះ​​កុល ម៉ាលីស អាយុ២៣​​ឆ្នាំ បានស្លាប់​ភ្លាមៗ ២-ឈ្មោះ​​កុល បូរមី អាយុ​​២១ឆ្នាំ ជាប្អូន ៣-ឈ្មោះ​ជា គឹមហួយ ភេទប្រុស អាយុ​៤២​ឆ្នាំ ស្លាប់នៅមន្ទីរ​ពេទ្យកាល់ម៉ែត ចំណែកអ្នករងរបួសវិញ ១-ឈ្មោះ​ហែម សូនា ភេទប្រុស អាយុ​១៥​​ខែ ជាកូនរបស់​ឈ្មោះ​បូរមី ២-ឈ្មោះ​យ៉ាន សុវណ្ណរិទ្ធ ភេទប្រុស អាយុ​១៨​ឆ្នាំ ទាំងអស់គ្នា​រស់នៅ​ភូមិ​កើតហេតុ។

លោកអនុ​សេនីយ៍​ឯក សេង ណា អធិកា​ររងនគរបាល​ស្រុកព្រៃឈរ បា​ន​ប្រាប់បន្ត​ថា ដើមដំបូង​គេបានឃើញ​រថយន្តស្ទូច​​បើក​ចេញ​មក​ពីទិស​ខាង​លិច​មកកើត ដោយ​ល្បឿនយ៉ាងលឿន ស្របពេល​មកដល់​ចំណុចកើតហេតុ​ ស្រាប់តែទៅបុកគោ​យន្ត​កែច្នៃ​១គ្រឿង​យ៉ាង​ពេញ​​ទំហឹង​បើក​ស្របទិសគ្នា។ ជាហេតុបណ្តាល​ឲ្យគោយន្ត​​កែច្នៃ​​ដាច់​កង់ផ្នែកខាងឆ្វេងរង​របួសអ្នកជិះ២​នាក់ ហើយឈ្មោះ​​គឹមហួយ ជាអ្នកបើក​បរគោយន្ត​​កែច្នៃ និងឈ្មោះ​​សុវណ្ណរិទ្ធ ផ្លោងធ្លាក់​មកលើ​ថ្នល់ជាតិ។ បន្ទាប់មក​រថយន្តបង្ក​ហាក់ដូចជា បាត់ម្ចាស់​ការ ក្នុងការ​បញ្ជារ​ចង្កូត​ធ្វើឲ្យរថយន្ត​រេចុះឡើង​បាន​​ចម្ងាយ​ប្រហែល​ជាង២០០​ម៉ែត្រ ក៏រេចង្កូត​​មកឆ្វេងដៃបុក​រោងអ៊ុតសក់​ជញ្ជាំងបាំង​ស័ង្កសី​ធ្វើនៅ​កៀក​នឹងចញ្ចើម​ថ្នល់លាន់​ក្ឌាំង បណ្តាលឲ្យស្ត្រី​២នាក់​បង​ប្អូន​​ដែលកំពុងតែ​អង្គុយលេងក្នុង​រោងលើគ្រែ ដោយស្រ្តី​ជាបងស្លាប់​មុន ចំណែក​ស្រ្តីជាប្អូន​វិញបាន​រងរបួស​ធ្ងន់ធ្ងរ​ត្រូវក្រុម​សាច់​ញាតិបញ្ជូន​​ទៅ​សង្គ្រោះ​​នៅមន្ទីរពេទ្យ​ ហើយ​បាន​ស្លាប់ រីឯកូន​ប្រុស​តូច​បីនៅ​ក្នុងដៃ​​បានរងរបួសធ្ងន់​ធ្ងរ បានបញ្ជូនទៅ​សង្គ្រោះនៅរាជ​ធានីភ្នំពេញ ជាមួយនឹង​អ្នក​ជិះ​គោ​​យន្ត​កែ​ច្នៃដែរ ៕