ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វែងយល់​កាន់​តែ​ច្បាស់​ថា អ្វី​ទៅ​ជា​ជំងឺ​រលាក​ទងសួត?

5 ឆ្នាំ មុន

ជំងឺ​រលាក​ទងសួត ​គឺជា​ជំងឺ​ញឹកញាប់​មួយ​ដែល​កើតឡើង​នៅ​លើ​ផ្លូវដង្ហើម ។ ជំងឺ​នេះ​បង្ក​ឡើង​ដោយ​ការ​បង្ក​រោគ​។ នៅ​ពេល​ផ្លូវដង្ហើម​នេះ​រង​ការ​រលាក វា​នឹង​ទៅ​ជា​ហើម ហើយ​ចេញ​ជាតិ​រំអិល​ច្រើន រហូត​ដល់​ពិបាក​ដកដង្ហើម ។ ជំងឺ​រលាក​ទងសួត​ច្រើន​តែ​គើ​ត​ឡើង​លើ​ទារក​ទើបនឹង​កើត…

ជំងឺ​រលាក​ទងសួត ​គឺជា​ជំងឺ​ញឹកញាប់​មួយ​ដែល​កើតឡើង​នៅ​លើ​ផ្លូវដង្ហើម ។ ជំងឺ​នេះ​បង្ក​ឡើង​ដោយ​ការ​បង្ក​រោគ​។ នៅ​ពេល​ផ្លូវដង្ហើម​នេះ​រង​ការ​រលាក វា​នឹង​ទៅ​ជា​ហើម ហើយ​ចេញ​ជាតិ​រំអិល​ច្រើន រហូត​ដល់​ពិបាក​ដកដង្ហើម ។

ជំងឺ​រលាក​ទងសួត​ច្រើន​តែ​គើ​ត​ឡើង​លើ​ទារក​ទើបនឹង​កើត និង​កុមារ តូច​ៗ ដោយសារ​តែ​​ច្រមុះ និង​ផ្លូវដង្ហើម​ពួក​គេ​ងាយ​នឹង​ស្ទះ​ជាង​មនុស្ស​ធំ ។ ជា​ធម្មតា​ជំងឺ​នេះ​កើតឡើង​ក្នុង​​រយៈពេល​២​ឆ្នាំ​ដំបូង​នៃ​ជីវិត ហើយ​ភាគច្រើន​ប្រហែល​៣ ទៅ​៦​ខែ​នៃ​ជីវិត ។ ជំងឺ​រលាក​​ទងសួត​ក៏​កើត​មាន​ជា​ញឹកញាប់​លើ​មនុស្ស​ប្រុស ទារក​ទើបនឹង​កើត ក្មេង​ដែល​មិន​បៅ​ទឹកដោះ​ម្តាយ និង​អ្នក​ដែល​រស់នៅ​ក្នុង​កន្លែង​មាន​មនុស្ស​រស់នៅ​ច្រើន ។  ជំងឺ​រលាក​ទងសួត​ច្រើន​តែ​បង្ក​ឡើង​ដោយ​វីរុស ហើយ​ភាគច្រើន​ជា​វីរុស​ឈ្មោះ Respiratory Synscytial Virus (RSV)​។ វីរុស ផ្សេង​ៗ​ទៀត​ក៏​មាន​ដែរ​ដូច​ជា Rhinovirus (​បង្ក​ជំងឺ​ផ្តាសាយ​), Influenza, Metabpneumovirus Adenovirus, Coronavirus និង Parainfluenza ។ កុមារ​ដែល​ប៉ះពាល់​នឹង​ផ្សែង​បារី​ច្រើន​ក៏​ងាយ​នឹង​កើត​ជំងឺ​រលាក​ទងសួត​ផង​ដែរ ។ ថ្វីបើ​ជំងឺ​នេះ​មាន​លក្ខណៈ​តិចតួច តែ​ទារក​មួយ​ចំនួន​គឺ​ងាយ​ប្រឈម​ការ​រលាក​សួត​ធ្ងន់​ណាស់ ជា​ពិសេស​ក្មេង​កើត​មិន​គ្រប់​ខែ មាន​ជំងឺ​សួត ឬ​បេះដូង ឬ​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ​ដោយសារ​ជំងឺ ឬ​ថ្នាំ​ព្យាបាល ។ ក្មេង​ទាំងនេះ​ត្រូវ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ ។

ក្មេង​ដែល​រលាក​ទងសួត​ប្រហែលជា​ងាយ​នឹង​កើត​ជំងឺហឺត​នៅ​ថ្ងៃក្រោយ​ដែរ ។ វា​នៅ​មិន​ទាន់​ច្បាស់​ថា តើ​ជំងឺ​នេះ​បង្ក​ជា​ជំងឺហឺត ឬ​អត់​ទេ ។ អ្នកជំនាញ​បាន​បន្ត​ការ​សិក្សា​ទៅ​លើ​ការ​ទាក់ទង​រវាង​ជំងឺ​រលាក​ទងសួត និង​ការ​កើត​ជំងឺហឺត​នៅ​ថ្ងៃក្រោយ​ទៀត ។

រោគ​​សញ្ញា ៖ សញ្ញា​ដំបូង​នៃ​ជំងឺ​រលាក​ទងសួត​ច្រើន​តែ​ស្រ​ដៀង​គ្នា​នឹង​ជំងឺ​ផ្តាសាយ​ដែរ​ដូច​ជា​ •​តឹង​ច្រមុះ •​ហៀរ​សម្បោរ •​ក្អក •​ក្តៅខ្លួន។ រោគ​សញ្ញា​ទាំងនេះ​អាច​មាន​រយៈពេល​យូរ​បំផុត​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ ហើយ​បន្ត​ជាមួយនឹង​ភាព​ធ្ងន់​នៃ​ការ​ក្អក និង​ដកដង្ហើម​លឺ​ដូច​ហួច ។ ពេល​ខ្លះ ការ​ពិបាក​ផ្លូវដង្ហើម​ធ្ងន់​កើតឡើង បន្តិច​ម្តង​ៗ ។

រោគ​សញ្ញា​ដែល​ត្រូវ​តាមដាន​ខ្លាំង​នោះ​មាន​ដូច​ជា​៖ •​ដកដង្ហើម​ញាប់ •​បេះដូង​ដើរ​ញាប់
•​ដកដង្ហើម​ចូល​ឃើញ​មាន​ទាញ​ស្បែក​នៅ​ចន្លោះ​ឆ្អឹងជំនីរ •​ក្អួត ក្រោយ​ពី​ក្អក​រួច •​មិន​ញ៉ាំ​អាហារ ដែល​នាំ​ឲ្យ​ថយ​ចុះ​ទឹកនោម។ ពេល​ខ្លះ​រោគ​សញ្ញា​ទាំងនេះ​អាច​នាំ​ឲ្យ​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន​បាន ។ អ្វី​ដែល​មិនសូវ​កើតឡើង​នោះ​គឺថា ទារក​ប្រហែលជា​អាច​បាត់​ដង្ហើម​រយៈពេល​ខ្លី​មុន​ពេល​កើតជា​រោគ​សញ្ញា​ណា​ផ្សេង​ទៀត ។ ករណី​ធ្ងន់​រោគ​សញ្ញា​អាច​នឹង​ធ្ងន់ ភ្លាម​ៗ ។ ក្មេង​ដែល​រលាក​ទងសួត​ធ្ងន់​ប្រហែលជា​អស់កម្លាំង​ខ្លាំង​ដោយសារ​តែ​ចលនា​​នៃ​ការ​ដកដង្ហើម​មាន​ភាព​ខ្សោយ និង​អាច​ស្ទះ​ក្នុង​ផ្លូវដង្ហើម​ផង ។ ស្បែក​អាច​ប្រែ​ទៅ​ជា​ស្វាយ​ដែល​យើង​អាច​សម្គាល់​ដឹង​ជា​ពិសេស​នៅ​លើ​បបូរមាត់ និង​ក្រចកដៃ ។

ភាព​ឆ្លង ៖ ការ​បង្ក​រោគ​ដែល​ធ្វើ​ឲ្យ​មាន​ជំងឺ​រលាក​ទងសួត​គឺ​អាច​ឆ្លង​ទៅ​អ្នក​ដទៃ​បាន ។ មេរោគ​អាច​រាលដាល​ទៅ​អ្នក​ដទៃ​តាម​ដុំ​តំណក់​ទឹកមាត់​ដែល​ចេញពី​មាត់ និង​ច្រមុះ​របស់​​អ្នកជំងឺ ដែល​វា​អាច​អណ្តែត​នៅ​លើ​បរិ​យា​កា​ក្រោយ​ពី​កណ្តាស ក្អក ឬ​សើច ហើយ​ក៏​អាច​ឆ្លង​បាន​ដែរ​នៅ​ពេល តំណក់​ទឹកមាត់​នេះ​ប៉ះពាល់​ទៅ​នឹង​របស់​លេង ។ សម្រាប់​ទារក​ទើបនឹង​កើត​នៅ​ក្នុង​ពេទ្យ​វិញ​គឺ​មានការ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ការ​ឆ្លង​ជំងឺ​នេះ ហើយ​ក៏​ទៅ​ជា​រលាក​ទងសួត​បាន​ដែរ​ដោយសារ​តែ​ពួក​គេ​មានការ​ប៉ះពាល់​នឹង​ក្មេង ធំ​ៗ​ច្រើន ។

ការ​បង្ការ ៖ មធ្យោបាយ​ដ៏​ល្អ​បំផុត​ក្នុង​ការ​បង្ការ​ភាព​ឆ្លង​វីរុស​នេះ គឺ​លាង​សម្អាត​ដៃ​ឲ្យ​បាន​​ស្អាត និង​ញឹកញាប់ ។ វា​ប្រហែលជា​ជួ​ួ​យ​ថែរក្សា​ទារក​ទើបនឹង​កើត​មិន​ឲ្យ​ឆ្លង​ជំងឺ​ពី​អ្នក​ដែល​ក្អក ឬ​ផ្តាសាយ​ផង​ដែរ ។ ទារក​ដែល​ប៉ះពាល់​នឹង​ផ្សែង​បារី​ទំនងជា​ងាយ​មាន​ជំងឺ​រលាក​ទងសួត​ធ្ងន់​ជាង​ទារក​ដែល​រស់នៅ​មិន​ប៉ះពាល​ផ្សែង​បារី ។ រឿង​នេះ​ត្រូវ​បាន​ណែនាំ​តែ​លើ​ទារក​ទើបនឹង​កើត​ដែល​ប្រឈម​ខ្ពស់​នឹង​ជំងឺ​ធ្ងន់​ប៉ុណ្ណោះ​ដូច​ជា ទារក​កើត​មិន​គ្រប់​ខែ ឬ​ទារក​ដែល​មាន​ជំងឺ​សួត ឬ​បេះដូង​រ៉ាំរ៉ៃ ។

រយៈពេល​សម្ងំ ៖ រយៈពេល​ស​ង្ងំ​អាច​ប្រែប្រួល​ពី​ច្រើន​ថ្ងៃ​ទៅ​មួ​យស​ប្តា​ហ៍ អាស្រ័យ​ទៅ​លើ​ការ​បង្ក​រោគ​ដែល​កំពុង​តែ​ធ្វើ​ឲ្យ​មាន​ជំងឺ​រលាក​ទងសួត​ដែរ ។

រយៈពេល​មាន​ជំងឺ ៖ ករណី​ជំងឺ​រលាក​ទងសួត​ច្រើន​តែ​មាន​រយៈពេល​យូរ​បំផុត​ប្រហែល​១២​ថ្ងៃ ប៉ុន្តែ​ទារក​ដែល​មាន​ជំងឺ​រលាក​ទងសួត​ធ្ងន់​អាច​ធ្វើ​ឲ្យ​ក្អក និង​ដកដង្ហើម​លឺ​សូរដូច​ហួច​រយៈពេល​ច្រើន​ស​ប្តា​ហ៍​។ ជា​ទូទៅ ជំងឺ​នេះ​នឹង​មាន​ភាព​ខ្លាំង​បំផុត​នៅ​ថ្ងៃ​ទី​ពីរ ឬ​ទី​បី​ក្រោយ​ពី​ចាប់ផ្តើម​ក្អក និង​ពិបាក​ដកដង្ហើម​មុន​ពេល​ស្រួលបួល​មក​វិញ ។

ការ​ព្យាបាល​ជាមួយ​គ្រូពេទ្យ ៖ សំណាង​ដែរ ករណី​ជំងឺ​រលាក​ទងសួត​ភាគច្រើន​គឺ​តិច​តួច ហើយ​ក៏​មិន​ត្រូវការ​ព្យាបាល​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដែរ ។ ការ​ប្រើ​ថ្នាំ​ផ្សះ​មិនមែន​ជា​រឿង​មាន​ប្រយោជន៍​ឡើយ ដោយសារ​តែ​ជំងឺ​នេះ​បង្ក​ឡើង​ដោយ​វីរុស ហើយ​ថ្នាំ​ផ្សះ​អាច​មាន​ប្រសិទ្ធភាព​តែ​លើ​ករណី​ការ​បង្ក​រោគ​ដោយ​បាក់តេរី​ប៉ុណ្ណោះ ។ ពេល​ខ្លះ​ថ្នាំ​ប្រហែល​ជា​ត្រូវ​ឲ្យ​លេប​ដើម្បី​ជួយ​ផ្លូវដង្ហើម​ក្មេង​បើក​បាន​ល្អ​ឡើង​វិញ ។  ទារក​ទើបនឹង​កើត​ដែល​ពិបាក​ដកដង្ហើម ខ្សោយ​ជាតិ​តឹក ឬ​អស់កម្លាំង គួរតែ​នាំ​ទៅ​ជួប​ពេទ្យ ។ ទារក​ដែល​មាន​អាការ​ជំងឺ​មធ្យម ឬ​ធ្ងន់​ក៏​ប្រហែលជា​ត្រូវការ​សម្រាក​ក្នុង​មន្ទីរពេទ្យ និង​ចាក់​សេរ៉ូម និង​ដាក់​អុក​ស៊ី​សែន​ដែរ ។ អ្វី​ដែល​កម្រ​នោះ​គឺថា ករណី​ធ្ងន់​បំផុត ទារក​ខ្លះ​ត្រូវការ​ដាក់​ម៉ាស៊ីន​ជួយ​ដកដង្ហើម ។

ការ​ព្យាបាល​ដោយ​ខ្លួនឯង​នៅផ្ទះ ៖ ការ​ព្យាបាល​ដ៏​ល្អ​បំផុត​សម្រាប់​ក្មេង​ភាគច្រើន​គឺ​ឲ្យ​គេ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ។ ដោយសារ​តែ​ជំងឺ​រលាក​ទងសួត​ច្រើន​តែ​ធ្វើ​ឲ្យ​ក្មេង​មិន​មាន​អារម្មណ៍​ចូល​ចិត្ត​ញ៉ាំ​ទឹក ដូច្នេះ​ចូរ​ប្រាកដ​ថា​អ្នក​បាន​ឲ្យ​គេ​ញ៉ាំ​ទឹក​គ្រប់គ្រាន់​ហើយ ។ គួរតែ​ញ៉ាំ​តឹង បន្តិច​ៗ​តែ​ច្រើន​ដង ។  ដើម្បី​សម្អាត​ផ្លូវដង្ហើម​នៅ​ច្រមុះ​ដែល​កំពុង​តែ​ស្ទះ ចូរ​ព្យាយាម​ប្រើ​សឺ​រ៉ាង និង​ទឹក​សេរ៉ូម​ប្រៃ​បាញ់​ក្នុង​ច្រមុះ ។ រឿង​នេះ​មាន​ប្រយោជន៍​ជា​ពិសេស​មុន​ពេល​ឲ្យ​គេ​ញ៉ាំ​អាហារ និង​គេង ។ ពេល​ខ្លះ​ការ​ដែល​ដាក់​កូន​ឲ្យ​គេង​ក្បាល​ខ្ពស់ ក៏​ស្រួល​ដល់​ការ​ដកដង្ហើម​ដែរ ។  ថ្នាំ Acetaminophen អាច​ឲ្យ​កូន​ញ៉ាំ​បាន​ដើម្បី​ជួយ​បញ្ចុះ​កម្តៅ និង​ធ្វើ​ឲ្យ​គេ​កាន់តែ​ស្រួល​ក្នុង​ខ្លួន ។ ចូរ​ប្រាកដ​ថា អ្នក​បាន​ឲ្យ​គេ​ញ៉ាំ​ក្នុង​កម្រិត​ដែល​ត្រឹមត្រូវ​ហើយ ។

ពេល​ដែល​ត្រូវ​ទាក់ទង​គ្រូពេទ្យ ៖ ចូរ​ទាក់ទង​គ្រូ​ពេ​ទ​ញយ​បើសិនជា​កូន​អ្នក​ •​ដកដង្ហើម​ញ៉ាប់ ជា​ពិសេស​មាន​ផត​ទ្រូង ឬ​ដកដង្ហើម​លឺ​សូរដូច​ហួច •​អាច​ខ្សោះ​ជាតិ​ទឹក​ដោយ​សារ​​តែ​ក្អ​ត ឬ​របប​អាហារ​មិន​គ្រប់គ្រាន់ •​ងងុយគេង​ច្រើន​ជាង​ធម្មតា •​ក្តៅខ្លួន​ខ្លាំង
•​ក្អក​កាន់តែ​ខ្លាំង •​អស់កម្លាំង​ខ្លាំង ។ ចូរ​ទាក់ទង​ទៅ​គ្រូពេទ្យ​ភ្លាម​បើសិនជា​អ្នក​យល់​ថា កូន​​កំពុង​តែ​ពិបាក​ដកដង្ហើម ក្អក ផត​ទ្រូង ឬ​ដកដង្ហើម​លឺ​សូរដូច​ហួច​កាន់តែ ធ្ងន់​ទៅ​ៗ ឬ​បបូរមាត់ និង​ក្រចកដៃ​ទៅ​ជា​ពណ៌​ស្វាយ ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ