ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញវីដេអូស្តែងៗពេកបែបនេះព្រឺឆ្អឹងខ្នងគួរឱ្យខ្លាច (​Video)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខ្សែភ្លើង និង​ខ្សែ​កា​ប្លិ៍រាប់រយ​ខ្សែ​បាន​ត្រូវ​ភ្លើង​ឆេះ បណ្តាល​ឱ្យ​ដាច់​ធ្លាក់​រប៉ាត់រប៉ាយ​ពេញ​ដី ខណៈ​មានការ​ទុ​ស្សេនៅ​លើ​បង្គោល​ភ្លើង​លាយឡំ​ដោយ​ស្នូរ​ផ្ទុះ​ដូច​លាជ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​អ្នកដំណើរ​តាម​ដងផ្លូវ និង​កម្លាំង​មាន​សមត្ថកិច្ច រួម​ទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​១​គ្រឿង ទៅ​ធ្វើការ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់…

រាជធានី​ភ្នំពេញ ៖ ខ្សែភ្លើង និង​ខ្សែ​កា​ប្លិ៍រាប់រយ​ខ្សែ​បាន​ត្រូវ​ភ្លើង​ឆេះ បណ្តាល​ឱ្យ​ដាច់​ធ្លាក់​រប៉ាត់រប៉ាយ​ពេញ​ដី ខណៈ​មានការ​ទុ​ស្សេនៅ​លើ​បង្គោល​ភ្លើង​លាយឡំ​ដោយ​ស្នូរ​ផ្ទុះ​ដូច​លាជ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​អ្នកដំណើរ​តាម​ដងផ្លូវ និង​កម្លាំង​មាន​សមត្ថកិច្ច រួម​ទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​១​គ្រឿង ទៅ​ធ្វើការ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ។  ហេតុការណ៍​ទុ​ស្សេ​ចរន្តអគ្គិសនី​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​១២ ខែមិថុនា នៅ​ចំណុច​កែង​រវាង​មហាវិថី​ម៉ៅ​សេ​ទុង​និង​ផ្លូវ​លេខ​១០៥ ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​អាជ្ញាធរ​មូលដ្ឋាន​បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោងជាង​៨​ព្រឹក​នោះ ស្រាប់តែ​គេ​ឃើញ​មាន​អណ្តាតភ្លើង​ឆេះ​នៅ​លើ​បង្គោល​ភ្លើង​ខាងលើ ដែល​នៅ​លើ​នោះ​មាន​ខ្សែភ្លើង​និង​ខ្សែ​កា​បិ៍្ល​មួយ​សំណុំ​ធំ ។ ភ្លាម​នោះ ក៏​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ខាង និង​អ្នកដំណើរ​តាម​ផ្លូវ​មក​ចោមរោម​មើល​។ ដោយសារ​ភ្លើង​កាន់តែ​ឆេះ​រាលដាល​ខ្លាំង​ឡើង​ៗ ក៏​នាំ​គ្នា​រាយការណ៍​ប្រាប់​អាជ្ញាធរ​មូលដ្ឋាន ចុះ​មក​ដល់​កន្លែង​កើតហេតុ នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់ ។

ប្រភព​ដដែល​បន្ត​ថា ដោយ​ភ្លើង​ឆេះ​កាន់តែខ្លាំង​ឡើង​ៗ​មិន​អាច​ពន្លត់​បាន លាយឡំ​ជាមួយនឹង​សំឡេង​ផ្ទុះ​លាន់ឮ​ដូច​លាជ​នោះ អាជ្ញាធរ​មូលដ្ឋាន​ក៏​បាន​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​១​គ្រឿង​មក​ជួយ​ធ្វើ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ផង​ដែរ ។ ប៉ុន្តែ​ពេល​មក​ដល់ កម្លាំង​ពន្លត់​អគ្គិភ័យ​មិន​ហ៊ាន​បាញ់​ទឹក​ពន្លត់​ភ្លាម​ទេ ព្រោះ​ខ្លាចក្រែង​មានការ​ឆ្លង​ចរន្តអគ្គិសនី​បង្ក​ឱ្យ​គ្រោះថ្នាក់​ដល់​ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ ទើប​រាយការណ៍​បន្ត​ទៅ​ប្រាប់​ខាង​អគ្គិ​សនី​កម្ពុជា​ឱ្យ​បិទ​បា​រ៉ែត​ភ្លើង​ជា​មុន​សិន ទើប​បាញ់​ទឹក​ពន្លត់ និង​មិន​ឆេះ​រាលដាល​ទៅ​ដល់​ផ្ទះ​នៅ​ក្បែរ​នោះ ។

ក្រោយ​កើតហេតុ ខ្សែភ្លើង​និង​ខ្សែ​កា​ប្លិ៍រាប់រយ​ខ្សែ​ត្រូវ​ភ្លើង​ឆេះ​បណ្តាល​ឱ្យ​ខូច​ដាច់​ធ្លាក់​រប៉ាត់រប៉ាយ​ពេញ​ផ្លូវ ហើយ​នៅ​ក្នុង​ឧប្បត្តិ​ហេតុនេះ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រើ
ប្រាស់​ទឹក​បាញ់​ពន្លត់​អស់​១​រថយន្ត និង​បំពង់ពន្លត់​អគ្គិភ័យ​អស់​ជា​ច្រើន​បំពង់​ផង​ដែរ ។
មានការ​កត់​សម្គាល់ថា ការ​ទុ​ស្សេ​ចរន្ត​ឆេះ​តាម​បង្គោល​ភ្លើង​តែង​កើត​មាន​ជា​ញឹកញាប់ ៕

https://www.facebook.com/emergencysocailnews/videos/1954882051249193/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ