ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​​ថា​គាត់​ទាស់សម្តីគ្នាជាមួយប្រពន្ធរឿងអ្វីទេ  បានជាគិតខ្លី​​ចឹង​

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តរតនគិរី ៖ បុរស​ម្នាក់​បន្ទាប់​ពី​ផឹកស្រា​ស្រវឹង​បាន​សម្រេចចិត្ត​ចង​.​ក​សម្លាប់​ខ្លួន ក្រោយ​ពី​ទាស់សម្ដី​គ្នា​បន្តិចបន្តួច​ជាមួយ​ប្រពន្ធ ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​ចំការ​អូរ​ប៉ា​អរ ស្ថិត​នៅ​ភូមិ​ស្វាយ…

ខេត្តរតនគិរី ៖ បុរស​ម្នាក់​បន្ទាប់​ពី​ផឹកស្រា​ស្រវឹង​បាន​សម្រេចចិត្ត​ចង​.​ក​សម្លាប់​ខ្លួន ក្រោយ​ពី​ទាស់សម្ដី​គ្នា​បន្តិចបន្តួច​ជាមួយ​ប្រពន្ធ ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​ចំការ​អូរ​ប៉ា​អរ ស្ថិត​នៅ​ភូមិ​ស្វាយ ឃុំ​ប៉ូ​យ ស្រុក​អូរ​ជុំ ខេត្តរតនៈគិរី​។

នគរបាល​ស្រុក​អូរ​ជុំ​បាន​ឲ្យ​ដឹង​ថា បុរស​ដែល​ស្លាប់​ឈ្មោះ​ប៉ាន លុង អាយុ​៣៥​ឆ្នាំ ជា​ជនជាតិ​គ្រឹ​ង មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ស្វាយ ឃុំ​ប៉ូ​យ ស្រុក​អូរ​ជុំ ខេត្តរតនគិរី ។

តាម​ប្រភព​បានឱ្យ​ដឹង​ថា ក្រោយ​ពី​ទាស់សម្តី​គ្នា​បន្តិចបន្តួច​ជាមួយ​ប្រពន្ធ បុរស​ខាងលើ​បាន​ផឹកស្រា​ស្រវឹង រួច​ក៏​ធ្វើ​អត្តឃាត​ដោយ​ចងក​សម្លាប់​ខ្លួន​តែ​ម្តង​។ បន្ទាប់​ពីកើតហេតុ ​កម្លាំង​ជំនាញ​ចុះ​ទៅ​ត្រួតពិនិត្យ​សព​ឃើញ​ថា ជន​រង​គ្រោះ​ពិត​ស្លាប់​ដោយសារ​ធ្វើ​អត្តឃាត​ដោយ​ចងក​ពិតប្រាកដ​មែន ។ ក្រោយ​ពី​កម្លាំង​ជំនាញ​ត្រួតពិនិត្យ​សព​រួចរាល់ បាន​ធ្វើ​លិខិត​ប្រគល់​សព​ជូន​ទៅ​ក្រុម​គ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ