ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ាំងប្រាវ… ម្ខាងស្លា.ប់ ម្ខាងរត់

5 ឆ្នាំ មុន
  • កោះកុង

ខេត្ត​កោះកុង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មាន​​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​ កាលពី​វេលា​​វេលា​ម៉ោង០៨ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១២​ មិថុនា ស្ថិត​លើ​ដងផ្លូវ​ជាតិ​លេខ​៤៨ ត្រង់​ចន្លោះ​គីឡូម៉ែត្រ ១០៥-​១០៦…

ខេត្ត​កោះកុង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មាន​​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​ កាលពី​វេលា​​វេលា​ម៉ោង០៨ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១២​ មិថុនា ស្ថិត​លើ​ដងផ្លូវ​ជាតិ​លេខ​៤៨ ត្រង់​ចន្លោះ​គីឡូម៉ែត្រ ១០៥-​១០៦ ​ចំណុច​​វាល​ឆ្កែ​ស្ងាប ក្នុងភូមិ​ដី​ទំនាប ឃុំ​ត្រពាំងរូង ស្រុក​កោះកុង រវាង​រថយន្ត​តូ​យូ​តា​តា​កូ​ម៉ា ជាមួយ​​រថយន្តក្រុង​ដឹក​អ្ន​ក​​ដំណើរ​របស់​ក្រុមហ៊ុន «​រិ​ទ្ធិ​មុនី» ខណៈ​មាន​​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាលឱ្យ​រថយន្តទាំង២រងការខូចខាតយ៉ាងដំណំ និងអ្នកបើកម្នាក់​ស្លាប់ ។

បើ​​តាម​សមត្ថកិច្ច​​ឱ្យ​ដឹងថា ​រថយន្ត​ម៉ាកតូ​យ៉ូ​តា តា​កូ​ម៉ា​១​បាំង​កន្លះ ពណ៌​បៃតងខ្ចី ពាក់​ស្លាក​លេខភ្នំពេញ 2Q-5670 បើកបរ​ក្នុង​ទិស​ដៅពី​កោះកុង​ទៅ​ភ្នំពេញ អ្នក​​បើកបរត្រូវស្គាល់​​ឈ្មោះ អយ ចាន់​ថន ភេទ​ប្រុស អាយុ៣៦​ឆ្នាំ ជា​មេការក្នុងក្រុមហ៊ុន មាន​ទីលំនៅក្នុងភូមិ​ប្ញ​ស្សី​ស្រុក ឃុំប្ញស្សី​ស្រុក ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ។ ​រីឯ​រថយន្តក្រុង ​រិ​ទ្ធិ​មុនី មាន​ពណ៌​ឈាម​ជ្រូក ​ស្លាក​លេខ ភ្នំពេញ 3B-4084 ទិស​ដៅ​ភ្នំពេញ​-​កោះកុង ។

សមត្ថកិច្ច​បញ្ជាក់​​ទៀត​ថា ​ក្រោយ​កើតហេតុ អ្នកបើកបរ​រថយន្តក្រុង​​បាន​រត់គេច​ខ្លួន​បាត់ ។ ​ទោះបីជាយ៉ាង រវាងភាគីទាំង២ គេនៅ​​​មិនទាន់​ដឹង​ពី​មូលហេតុ​​ច្បាស់ ដែល​កើតមានគ្រោះថ្នាក់នេះទេ ។

អត្ថបទសរសេរ ដោយ