ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ចូលរួម​ទៅ​បោះ​​ឆ្នោត​ឱ្យ​​បាន​គ្រប់​ៗ​គ្នា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អភិបាលរង​ខណ្ឌមានជ័យ និង​ជា​ប្រធាន​អនុ​សាខា​កា​កក​បាទ​ក្រហម​កម្ពុជា​ ប្រចាំ​ខណ្ឌ លោក​ឌី រ័​ត្ន​ខេ​ម​រុណ បាន​មាន​ប្រសាសន៍​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​មានជ័យ​ទាំងអស់ ដែល​មាន​អាយុ​គ្រប់គ្រាន់​មាន​សិទ្ធិ​ក្នុង​ការ​ចូលរួមបោះ​​ឆ្នោត សូម​មេត្តា​ទៅ​ចូលរួមបោះ​ឆ្នោត​​កំ​ុ​បី​ខាន…

រាជធានី​ភ្នំពេញ ៖ អភិបាលរង​ខណ្ឌមានជ័យ និង​ជា​ប្រធាន​អនុ​សាខា​កា​កក​បាទ​ក្រហម​កម្ពុជា​ ប្រចាំ​ខណ្ឌ លោក​ឌី រ័​ត្ន​ខេ​ម​រុណ បាន​មាន​ប្រសាសន៍​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​មានជ័យ​ទាំងអស់ ដែល​មាន​អាយុ​គ្រប់គ្រាន់​មាន​សិទ្ធិ​ក្នុង​ការ​ចូលរួមបោះ​​ឆ្នោត សូម​មេត្តា​ទៅ​ចូលរួមបោះ​ឆ្នោត​​កំ​ុ​បី​ខាន ដែល​នឹង​ប្រព្រឹត្តិ​ទៅនៅ​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ​២០១៨​ ខាង​មុខ​នេះ ។

ការ​អំពាវនាវ​របស់​លោក​អភិបាលរង និង​ជា​ប្រធាន​អនុ​សាខា​ខាងលើ​នេះ ធ្វើ​ឡើង​ក្នុង​ពិធី​ចែក​អំណោយ​មនុស្សធម៌​សម្តេច​កិតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន​រ៉ា​នី ហ៊ុន​សែន ចែក​ជូន​បងប្អូន​ពលរដ្ឋ​ក្រីក្រ​ចំនួន​៥០​គ្រួសារ ដែល​រស់នៅ​តាម​បណ្តា​ភូមិ​ផ្សេង​ៗ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ នា​ព្រឹក​ថ្ងៃ​ទី​១៣ មិថុនា ឆ្នាំ​២០១៨ នេះ ។ លោក​ឌី រ័​ត្ន​ខេ​ម​រុណ បាន​មាន​ប្រសាសន៍​អោយ​ដឹង​ថា ប្រទេស​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន ជា​ប្រទេស​កំពុង​មាន​ការ​លូតលាស់​រីក​ចម្រើន​ខ្លាំង​ខ្លា លើ​ដំណើរការ​អភិវឌ្ឍន៍​ផ្សេង​ៗ​ស្ទើរ​គ្រប់​វិស័យ​ទាំងអស់​របស់​ប្រទេស ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិ​បញ្ញាញាណ​ដ៏​វៀងវៃ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​លោក​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំង​កាយពល ចិត្តគំនិត បូជា​សាច់​ស្រស់​ឈាម​ស្រស់ ក្នុង​ការ​ជួយ​ស្រោចស្រង់​ប្រទេស​មួយ​នេះ​តាំងពី​បាតដៃ​ទទេ មក​ប្រែក្លាយ​មក​ជា​ប្រទេស​មួយ​ដែល​ពិភពលោក​ទទួលស្គាល់ និង​មាន​ភាព​រីក​ចម្រើន​ខ្ពស់​គួរ​អោយ​ស្ងប់​ស្ងែ​ង និង​ជាទី​មោ​ទ​នះ​បំផុត​សម្រាប់​ពលរដ្ឋ​កម្ពុជា​ទាំងអស់​គ្នា ។

លោក​បន្ត​ថា ប្រទេស​មួយ​អាច​មានការ​អភិវឌ្ឍន៍​បាន លុះត្រា​ណា​ប្រទេស​នេ​ាះ​មាន​សុខ​សន្តិភាព​ជា​មុន​សិន ហើយ​នា​ពេល​បច្ចុប្បន្ន ប្រទេស​កម្ពុជា​បាន​ជួប​សុខ​សន្តិភាព​ពេញលេញ​អស់ហើយ ដូច្នេះ​ដំណើរការ នៃ​ការ​អភិវឌ្ឍន៍​ប្រទេស​ក៏​អាច​មាន​សន្ទុះ​ស្ទុះ​ឡើងជា​បន្តបន្ទាប់​ផង​ដែរ ខ​ណះ​ដែល​បច្ចុប្បន្ន កម្ពុជា​មាន​ទាំង​អាគារ​ធំ​ខ្ពស់​ស្គឹ​ម​ស្គៃ​ជា​ច្រើន , ផ្លូវថ្នល់ , មន្ទីរពេទ្យ , សាលារៀន , ស្ពាន​សម្រាប់​ឆ្លងកាត់​ទឹកស្ទឹង​បឹងបួរ និង​ទន្លេ រួម​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ជា​ច្រើន​ទៀត​ផង​ដែរ ។ ថ្លែង​ទៅ​កាន់​បងប្អូន​ពលរដ្ឋ​ទាំង​៥០​គ្រួសារ ដែល​មក​ទទួលយក​អំណោយ​នៅ​ពេល​នេះ លោក​អភិបាលរង អំពាវនាវ​ដល់​បងប្អូន​ពលរដ្ឋ​ទាំងអស់ សូម​កំ​ុ​ជឿរ​តាម​ការ​ញ៉ុះ​ញ៉ុ​ង​របស់​ជន​អគតិ ឬ​ជន​មាន​ចេតនា​បង្ក​ចលា​ចល​ក្នុង​សង្គម​មួយ​ចំនួន​តូច ដែល​ខិតខំ​រិះរក​គ្រប់​វិធីសាស្ត្រ​ធ្វើ​យ៉ាងណា​បងប្អូន​ប្រជាពលរដ្ឋ​កើត​ចិត្ត​ស្អប់ និង​រើសអើង ទៅ​លើ​គណបក្ស​នយោ​បាយ​មួយ​ដែល​ជា​គណបក្ស​ល្អ​ត្រឹមត្រូវ ជួយ​ជ្រោមជ្រែង​ប្រទេស​ជាតិ​អោយ​មាន​ភាព​រីក​ចម្រើន​តាំងពី​ដើម​មករ​ហូត​មក​ទល់​នឹង​បច្ចុប្បន្ន​នេះ ហើយ​ក៏​ជា​គណបក្ស​មួយ​ដែល​បាន​នឹង​បញ្ចេញ​នូវ​រាល់​សកម្មភាព​របស់​ខ្លួន ច្រើន​ជា​ជាង​ការ​ដើរ​ឃោសនា​និយាយ​បំផុសបំផុល​គ្មាន​មូលបទ​ត្រឹមត្រូវ នេ​ាះ​គឺជា​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ឈរ​នៅ​លេខ​រៀង​ទី​២០ សម្រាប់​ការ​បេ​ាះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាង​មុន​នេះ ។លោក​ឌី រ័​ត្ន​ខេ​ម​រុណ ស្នើរ​អោយ​បងប្អូន​មេត្តា​ចូលរួម​ទៅ​បេ​ាះ​ឆ្នោត​អោយ​បាន​គ្រប់​ៗ​គ្នា​ផង​ដែរ ដើម្បី​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ល្អ ។

ហើយ​ការ​បោះ​ឆ្នោត​គាំទ្រ​ជូន​គណបក្ស​នយោបាយ​ណា​នេ​ាះ វា​គឺជា​សិទ្ធិ​របស់​បងប្អូន​លើ​គណបក្ស​ដែល​ខ្លួន​ស្រលាញ់ និង​គាំទ្រ ប៉ុន្តែ​ទន្ទឹម​នឹង​នេ​ាះ​សូម​បងប្អូន​គិត​អោយ​បាន​ច្បាស់​មុន​សម្រេចចិត្ត​បេ​ាះ​ឆ្នោត​ជូន ថា​តើ​គណបក្ស​ណា​ដែល​នាំ​មក​នូវ​សុខ​សន្តិភាព រួម​ជាមួយ​ការ​អភិវឌ្ឍន៍​ដល់​ប្រទេស ជា​ជាង​គណបក្ស​ខ្លះ ដែល​បាន​តែ​ដើរ​ស្រែ​កថា​ខ្លួន​ល្អ តែ​ធាតុ​ពិត​ពំ​ុ​ដែល​បាន​ជួយ​ជ្រោមជ្រែង​អ្វី​ដល់​ប្រជាជន និង​ប្រទេស​ជាតិ​ទាំងមូល​សេ​ាះ ។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ពិធី​ចែក​អំណោយ​មនុស្សធម៌ ជូន​ចំ​ពេ​ាះ​បងប្អូន​ពលរដ្ឋ​ក្រីក្រ​ទាំង​៥០​គ្រួសារ​ខាងលើ គឺ​ក្នុង​១​គ្រួសារ​ៗ ទទួល​បាន ៖ អង្ករ ១​បាវ ,​ទឹកត្រី ១​យ៉ួ​រ ,​ទឹក​ស៊ី​អ៉ី​វ ១​យួរ , ទឹក​សុទ្ធ ១​យួរ , មី ១​កេះ និង​គ្រឿង​សំភា​រះ ផ្ទះបាយ ១​ឈុត ទេយ្យទាន ១​កញ្ចប់ រួម​ទាំង​ថវិកា ៣ ម៉ឺន​រៀល​ផង​ដែរ ។ ក្នុង​ឱកាស​ដដែល​នេ​ាះ លោក ឌី រ្ន័ត​ខេ​ម​រុណ អភិបាលរង​ខណ្ឌ មាន​ជ័យ និង​ជា​ប្រធាន​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌ​មានជ័យ បាន​ផ្តាំផ្ញើ​នូវ​ការ​សាកសួរ​សុខទុក្ខ ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាក​បាទក្រហមកម្ពុជា ដែល​ជា​និច្ចការ​សម្តេច​តែងតែ​ក្រើនរំលឹក ដល់​មន្ត្រី​អនុ​សាខា​អោយធ្វើ​យ៉ាងណា​ត្រូវ​យក​ទុកដាក់​ខ្ពស់​បំផុត​ចំពោះ​ប្រជាពលរដ្ឋ​លើ​គ្រោះ​មហន្តរាយ ខ្យល់​កន្ត្រាក់ មនុស្ស​ចាស់ជរា​គ្មាន​ទីពឹង ប្រជាពលរដ្ឋ​ទីទាល់​ក្រ អ្នក​ផ្ទុកមេរោគ​អេ​ដ៍ ជំងឺ​អេ​ដ៍ ដោយ​មិន ប្រកាន់​និន្នាកា​នយោបាយ​អ្វី​ឡើយ​ពោល​គឺ៖ «​កាកបាទក្រហមកម្ពុជា មាន​គ្រប់​ទីកន្លែង សំរាប់​មនុស្ស​គ្រប់​ៗ​គ្នា » ៕


អត្ថបទសរសេរ ដោយ