ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​១១ មិថុនា ២០១៨ កើតឡើង​៩​លើក ស្លា.ប់​៥​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណ​ៈ​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៨ កើតឡើង​៩​លើក (​យប់​៨​លើក​) ស្លាប់​ប្រុស​៥​នាក់ របួសធ្ងន់​៩​នាក់ (​ស្រី​២​នាក់​)…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណ​ៈ​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៨ កើតឡើង​៩​លើក (​យប់​៨​លើក​) ស្លាប់​ប្រុស​៥​នាក់ របួសធ្ងន់​៩​នាក់ (​ស្រី​២​នាក់​) របួសស្រាល​គ្មាន ។ មូលហេតុ​គ្រោះថ្នាក់ ៈ ល្បឿន​១​លើក​, មិន​គោរព​សិទ្ធិ​៣​លើក ស្លាប់​២​នាក់​, ប្រជែង​៤​លើក ស្លាប់​៣​នាក់​, កត្តា​យាន​១​លើក ។ សរុប​ស្លាប់​៥​នាក់ ៈ ម៉ូតូ​៤​នាក់​(​មិន​ពាក់មួក​២​នាក់​) ថ្មើរជើង​១​នាក់ ។ គ្រោះថ្នាក់​ប៉ះទង្គិច ៈ ម៉ូតូ​នឹង​ម៉ូតូ​៣​លើក​, ម៉ូតូ​នឹង​រថយន្ត​តូច​២​លើក​ស្លាប់​៣​នាក់ ម៉ូតូ​នឹង​រថយន្ត​ធំ​២​លើក​ស្លាប់​១​នាក់​, ម៉ូតូ​ដួល​ខ្លួនឯង​១​លើក​, រថយន្ត​តូច​នឹង​ថ្មើរជើង​១​លើក​ស្លាប់​១​នាក់ ។ បណ្តាល​ឲ្យ​ខូចខាត​យាន​១៦​គ្រឿងក្នុង​នោះ​មាន ៈ ម៉ូតូ​១២​គ្រឿង​, រថយន្ត​តូច​២​
គ្រឿង​, រថយន្ត​ធំ​២​គ្រឿង​, ថ្មើរជើង​១​នាក់ ។ យានយន្ត​បង្កហេតុ ៈ ម៉ូតូ​៦​លើក​, រថយន្ត​តូច​២​លើក​, រថយន្ត​ធំ​១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ ៈ ផ្លូវជាតិ​៦​លើក​,​ ផ្លូវ​ខេត្ត​៣​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន ៈ ខេត្តកំពង់ឆ្នាំង​២​លើក ស្លាប់​២​នាក់ របួស​១​នាក់​, ខេត្ត​ព្រះ​សីហ​នុ​២​លើក ស្លាប់​១​នាក់ របួស​៣​នាក់​, ខេត្តកណ្តាល​១​លើក​ស្លាប់​១​នាក់​របួស​២​នាក់ និង​ខេត្តកំពង់ធំ​១​លើក​ស្លាប់​១​នាក់ ។ លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៨ មធ្យោបាយ​ចូល​គោលដៅ​១៧៤៥​គ្រឿង ( ម៉ូតូ​៥៩%) មធ្យោបាយ​ល្មើស​២៨៥​គ្រឿង (​ម៉ូតូ​៧៦%) អប់រំ​១៦២​គ្រឿង (​ម៉ូតូ​៦៤%) មធ្យោបាយ​ពិន័យ​១២៣​គ្រឿង​(៩៩%) ។ លទ្ធផល​ត្រួតពិនិត្យ​មួកសុវត្ថិភាព​ និង​កញ្ចក់​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៩ បាន​ចុះ​អនុវត្ត​ចំនួន​២៥​គោលដៅ ម៉ូតូ​ចូល​គោលដៅ​១០១៩​គ្រឿង អប់រំ​៧៤​គ្រឿង ពិន័យ​សរុប​៨៩​គ្រឿង (​មួក​៦៧​គ្រឿង​,​កញ្ចក់​១៩​គ្រឿង​, ស្រវឹង​០​គ្រឿង​, ផ្សេង​ៗ៣​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ