ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបួស​ត្រូវ​សង្រួម​ភ្នែក​ឱ្យ​បាន

5 ឆ្នាំ មុន

ឥន្ទ្រិយ​៦​យ៉ាង​អ្នកបួស​គប្បី​សង្រួម​ឱ្យ​បាន ១-​សង្រួម​ភ្នែក ហៅ​ចក្ខុន្ទ្រិយ ២-​សង្រួម​ត្រចៀក ហៅ​សោ​តិ​ន្ទ្រិ​យ ៣-​សង្រួម​ក្រ​មុះ ហៅ​ឃា​និ​ន្ទ្រិ​យ ៤-​សង្រួម​អណ្តាត ហៅ​ជី​វ្ហិ​ន្ទ្រិ​យ ៥-​សង្រួមកាយ…

ឥន្ទ្រិយ​៦​យ៉ាង​អ្នកបួស​គប្បី​សង្រួម​ឱ្យ​បាន ១-​សង្រួម​ភ្នែក ហៅ​ចក្ខុន្ទ្រិយ ២-​សង្រួម​ត្រចៀក ហៅ​សោ​តិ​ន្ទ្រិ​យ ៣-​សង្រួម​ក្រ​មុះ ហៅ​ឃា​និ​ន្ទ្រិ​យ ៤-​សង្រួម​អណ្តាត ហៅ​ជី​វ្ហិ​ន្ទ្រិ​យ ៥-​សង្រួមកាយ ហៅ​កា​យិ​ន្ទ្រិ​យ និង​៦-​សង្រួមចិត្ត ហៅ​ម​និ​ន្ទ្រិ​យ​។ ឥន្ទ្រិយ​ទាំង​៦​នេះ ពិសេស​ការ​សង្រួម​ភ្នែក​សំខាន់​ណាស់​សម្រាប់​អ្នកបួស​ក្នុង​ព្រះពុទ្ធ​សាសនា​ត្រូវ​ប្រតិបត្តិ​ឱ្យ​បាន ។

កាលបើ​ភ្នែក​ឃើញ​រូប​ជាដើម បើ​រូប​នោះ​ល្អជា​ចំណែក​ឥដ្ឋារម្មណ៍ គឺ​អារម្មណ៍​គួរ​ស្រឡាញ់ គួរ​ប្រាថ្នា ក៏​ញ៉ាំង​ចិត្ត​លោភ​ចង់បាន ។ តែបើ​រូប​នោះ​មិន​ល្អជា​ចំណែក​អនិដ្ឋារម្មណ៍ គឺ​អារម្មណ៍​មិន​គួរ​ស្រឡាញ់ មិន​គួរ​ប្រាថ្នា ក៏​ឃាត់​ការពារ​ប្រយ័ត្ន​ចិត្ត​មិន​ឱ្យ​កើត​ទោមនស្ស កិរិយា​ដូច្នេះ​ហៅ​ថា​ការ​សង្រួម​ឥន្ទ្រិយ​សូ​ម្បី​ក្នុង​កាល​ត្រចៀក​ឮ​សំឡេង​ជាដើម ក៏​មាន​ន័យ​ដូច​គ្នា​នេះ​ដែរ ។

បើ​តាម​ផ្លូវ​វិន័យ​ក្នុង​ចំណោម​ឥន្ទ្រិយ​ទាំង​៦​គឺ​ការ​សង្រួម​ភ្នែក​សំខាន់​ណាស់​សម្រាប់​អ្នកបួស​ក្នុង​ព្រះពុទ្ធ​សាសនា បើ​ភ្នែក​ក្រ​ឡេ​ម​ក្រឡឺម​ដូច​ស្វា គេ​ហៅ​លោកសង្ឃ​អត់​វិន័យ ។