ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី ABC Exceptional Night ជាមួយ​លោក ឆាយ វី​រៈ​យុទ្ធ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ កាលពី​ថ្ងៃ​សុក្រ ទី ០១ ខែមិថុនា ឆ្នាំ​២០១៨ ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត…

រាជធានី​ភ្នំពេញ​ ៖ កាលពី​ថ្ងៃ​សុក្រ ទី ០១ ខែមិថុនា ឆ្នាំ​២០១៨ ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត បាន​ធ្វើការ​រៀបចំ​កម្មវិធី ABC EXCEPTIONAL NIGHT ចុង​ក្រោយ នៅ​ភោជនីយ​ដ្ឋាន សេ​ម ប្រា​ដឺរ នា​ក្រុង​សៀមរាប ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​កំពូល​​តារាចម្រៀង​ដ៏​ល្បី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា គាត់​ជា​តារាចម្រៀង​ដែល​ជា​និមិត្ត​រូប​ប្រកបដោយ​ភាព​ច្នៃប្រឌិត​បំផុត​ក្នុង​ចំណោម​តារា​រួម​ជំនាន់ រាល់​ការ​សម្តែង​ជូន​ទស្ស​និកជន​គាត់​តែងតែ​ធ្វើ​បាន​យ៉ាង​ល្អ និង​ពោរពេញ​ទៅ​ដោយ​សមត្ថភាព​បំផុត​ជួប​ជា​មួយ​លោក ឆាយ វី​រៈ​យុទ្ធ (The Matinee Idol)​។

កម្មវិធី​រាត្រី​ដ៏​ល្អ​ឯក (ABC Exceptional Night) មិន​ត្រឹមតែ​មាន​វត្តមាន តារាចម្រៀង​ដែល​​ចូលរួម ផ្តល់​ភាព​សប្បាយ​រីករាយ​ក៏​ដូច​ជា​បង្ហាញ​ពី​ភាពល្អ​ឯក​ប៉ុណ្ណោះ​ទេ អតិថិ​ជន​របស់​ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត និង​អតិថិជន នៅ​ភោជនីយដ្ឋាន សេ​ម ប្រា​ដឺរ នា​ក្រុង​សៀមរាប​ក៏​បាន​ភ្លក់​នូវ​រសជាតិ​ដ៏​ល្អ​ឯក​ពី​ការ​លាយ​ប​ញ្ជូ​ល​គ្នា​ជា ស្រា​ក្រឡុក ABC អិ​ច​ស្ត្រា​ស្តោ​ត ពី​សំណាក់​អ្នក​ក្រឡុក​ស្រា​ដ៏​ជំនាញ ។ កម្មវិធី ABC EXCEPTIONAL NIGHT គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ «​ជា​ឧត្តមភាព​ដ៏​ល្អ​ឯក» របស់ ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត ដែល​ផ្តល់​នូវ​អំណរ​សារ​ទរ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ទទួល​បាន​ជោគ​ជ័យ​ដោយ​បាន​បង្ហាញ​ពី​ចំណុចខ្លាំង ចំណេះដឹង និង​សមិទ្ធផល​របស់​ខ្លួន​នៅ​ក្នុង​វិស័យ​សិល្បៈ ពាណិជ្ជកម្ម និង​ការ​កសាង​សហគមន៍​។

ABC អិ​ច​ស្ត្រា​ស្តោ​ត នៅ​តែ​ជា​ម៉ាក​សញ្ញា​ស្រា​បៀរ​ទឹកខ្មៅ​លំដាប់ថ្នាក់​អន្តរជាតិ​ដែល​ឈានមុខ​គេ​គ្មាន​គូ​របៀប​នៅ​លើ​ទីផ្សារ ស្រា​បៀរ​ទឹកខ្មៅ​គុណភាព​ខ្ពស់​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​អតិថិជន​ជ្រើសរើស​យក​មក​ទទួលទាន​ «​ក្រេប​រសជាតិ​ដ៏​ល្អ​ឯក​» នៃ​ស្រា​បៀរ​ទឹកខ្មៅ ដែល​ផលិត​ពី​គ្រឿងផ្សំ​មានគុណ​ភាព​ខ្ពស់​បំផុត និង​បាន​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន ជា​ពិសេស​កំពុង​ទទួល​បានការ​គាំទ្រ​កាន់តែ​ខ្លាំង​ឡើង​ពី​ស្រទាប់​យុវវ័យ មជ្ឈដ្ឋាន​សិល្បករ និង​ពាណិជ្ជករ​លំដាប់​ថ្នាក់ខ្ពស់​។ ក្រុមហ៊ុនស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​អតិថិជន​របស់​ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត ក៏​ដូច​ជា​អតិថិជន​របស់​បណ្តា​ហាង​ដែល​ជា​ដៃគូរ​ពាណិជ្ជកម្ម​ទាំងអស់​ដែល បាន​ចូលរួម​យ៉ាងច្រើន​កុះករ​ក្នុង​កម្មវិធី ABC EXCEPTIONAL NIGHT តាំងពី​ដើម​រហូត​ដល់​ចប់​។

សូម​បញ្ជាក់​ផង​ដែរ​ថា ​កម្មវិធី​រាត្រី​ដ៏​ល្អ​ឯក ត្រូវ​បាន​ចូលរួម​សម្តែង​ពី​សំណាក់​តារា​ចម្រៀង​​ល្បី​ៗ​ដែល​មាន​ចំណុច​ល្អ​ឯក​ជា​ច្រើន​ដូច​ជា ឱ​ក សុគន្ធ​កញ្ញា ពេជ្រ សោភា កូន​ប្រុស​ព្រាប សុវត្ថិ​, ក្រុម SMALL WORLD SMALL BAND, មាស សុខ​សោភា ឆាយ វី​រៈ​យុទ្ធ នី កូ ដួង វី​រៈ​សិទ្ធិ និង​ក្រុម​តារា​បង្ហាញ​ម៉ូត​ដូច​ជា តារា​សំដែង​ និង​បង្ហាញ​ម៉ូត លោក ណា​ខុន កញ្ញា​ប្រាសាទ ដា​វិ​ន ព្រមទាំង​តារា​បង្ហាញ​ម៉ូត​អាជីព​ជា​ច្រើន​ដួង​ទៀត​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ